ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ប្រុស​អាចអាវ៉ង់​លើ​ដប​បាន​12​លើក​​

14 ឆ្នាំ មុន

ទីភ្នាក់ងារ​​ព័ត៌មាន​បរទេស​​​​កាលពីថ្ងៃទី​​​១ កុម្ភៈ ​ផ្សាយ​ថា ក្មេង​ប្រុស​​​​ហ្គុយ​លីយ៉ា​​ណូ ស្ត្រូអេ ​​ជនជាតិ​រូម៉ានី បាន​បង្ហាញ​​សមត្ថ​ភាពពិសេស​របស់​​ខ្លួន​ឱ្យ​ពិភព​លោកបាន​ឃើញ​ ដោយ​ការ​​អាវ៉ង់​​លើ​​​ដប​​​​បាន​ចំនួន​១២លើក ​​និងចាត់ទុក​ថា ជាសមត្ថ​ភាព​ជំនាញ​របស់​​គេ​ជាលើក​ចុង​ក្រោយ ​​។ ​កាលពី​មុន​នេះ គេធ្លាប់​​​​បង្កើត​នូវ​​​ភាព​ភ្ញាក់​ផ្អើល​​​​ដើរ​ដោយ​ដៃ ​ក្នុងចម្ងាយ​​​​១០​ម៉ែត្រ​ដោយ​យក​ជើង​ទ្របាល់​ ​​កាលពីឆ្នាំ​​២០០៩ ​​​រហូត​បង្កើត​​​ឯតទគ្គ​កម្ម​​នៅក្នុង​សៀវភៅ​​​កំណត់ត្រា​​​ប្រវត្តិ​សាស្ត្រ​​​ហ្គី​ណេ​សប៊ុក ​។

របាយការណ៍​​​បានបញ្ជាក់​បន្តទៀត​ថា ​​កន្លង​​មក ​ក្មេងប្រុស​​ហ្គុយ​​លីយ៉ាណូ និង​ប្អូនប្រុស​​​​​ខ្លាវ​​​ឌ្យូ បានហ្វឹក​ហាត់​រាង​កាយរហូត​អាច​សម្តែង​កាយ​វិការ​ដូច​រៀប​រាប់​ខាង​លើ​ ​ដោយ​សាមីខ្លួន​​​​បញ្ជាក់​​​ថា ការបហ្ហាញ​សមត្ថ​ភាព​ខាង​លើ​ មិន​បង្ក​គ្រោះថ្នាក់​​​​ដល់​រូបគេទេ ​​ព្រោះបាន​ហ្វឹក​ហាត់​​​តាំង​ពី​​នៅ​តូច ៕​