របាយការណ៍ពីកាសែត «ញូវដេ» របស់ប្រទេសស៊ីមបាវ៉េ បញ្ជាក់ឱ្យដឹងថា ហ្វូងស្វា «បាប៊ូន» ក្នុងតំបន់ឧទ្យានជាតិបរិវេណព្រំដែនស៊ីមបាវ៉េ និងសំប៊ី បានបង្កចលាចលដោយពួកវាលួចឆក់យកចំណីអាហារពីកន្លែងស្នាក់នៅរបស់មនុស្ស និងភ្ញៀវទេសចរ រួមទាំងបំផ្លិចបំផ្លាញរបស់របរយ៉ាងច្រើន ក្នុងនោះមានទាំងរថយន្ត និងមានស្វាមួយចំនួនដេញខាំគ្នាយ៉ាងវក់វីទៀតផង ។
ស្របពេលជាមួយគ្នានេះ អាជ្ញាធរបានទទួលស្គាល់ថា នៅបរិវេណព្រំដែននៃប្រទេសទាំង២ ជាតំបន់ឧទ្យានជាតិដែលមានស្វាបាប៊ូន យ៉ាងច្រើនយកតម្រាប់តាមមនុស្ស និងបង្កការលំបាកដល់អាជ្ញាធរយ៉ាងខ្លាំង ៕
ចែករំលែកព័តមាននេះ