ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ីលី​ចាប់​ចោរ​លួច​ដុំ​ទឹក​ក​ក​ទម្ងន់​5​តោន

14 ឆ្នាំ មុន

ទីភ្នាក់ងារ​​​​​ព័ត៌មាន​បរទេស​កាលពីថ្ងៃទី​​​១ កុម្ភៈ ផ្សាយ​ថា ​​​ប៉ូលិស​​ស៊ីលី​កំពុងត្រួតពិនិត្យ​ក្រុម​ឧក្រិដ្ឋ​​​​កម្មដោយ​មាន​ជំនឿ​ថា ស្ថិតនៅពីក្រោយ​​​​ការបង្ក​ហេតុ​​លួច​ដុំទឹកកកជាច្រើនដុំ​​ពីតំបន់​​​ទឹក​កក​​ចំនួន៥តោន  ដោយ​លួច​​ពី​ទីក្រុង​​​ប៉ា​តាត​កា​នី ​ឆ្ងាយពីក្រុង​សាន់​ត្យា​ហ្គោ ​ទៅភាគខាង​ត្បូង​​ប្រហែល​​​១.០៥៦​ម៉ៃល៍ ឬ​ប្រហែល​​​១.៥០០​គីឡូ​ម៉ែត្រ និងមានតម្លៃ​​​ប្រហែល​​​៦.២០០​ដុល្លារ​។​

សមត្ថកិច្ច​ប៉ូលិស​​ក្នុងទីក្រុង​​​ខុក​រ៉េន ​បាន​រឹប​អូស​​​​រថយន្តមួយ​គ្រឿង​​ រួមទាំង​​អ្នក​បើក​បរ​​​ និង​មានការ​​ភ្ញាក់​ផ្អើល​នៅពេល​​​​ប្រទះ​ឃើញ​​​​ដុំទឹកកក​​ខាងលើ​ត្រូវបាន​លួច​។ ​បច្ចុ​ប្បន្ន​​​ប៉ូលិស​​កំពុង​ត្រៀម​​​​ធ្វើការ​ស៊ើបអង្កេត​​​​រកអ្នក​ដែលប្រព្រឹត្ត​​​​បទល្មើស​​លួច​​​កេរមរតក​​វប្បធម៌នេះ ។​ របាយការណ៍​​​​បានបញ្ជាក់​បន្តទៀ​ត​ថា ​សម្រាប់​ដុំទឹកកក​​​​ខាងលើ ជាផ្នែកមួយ​នៃផ្ទាំង​ទឹក​​កក​ក្នុង​​តំបន់ទឹកកក​​នៅ​ភាគខាង​ត្បូង ជា​​វាលទឹកកក​ដ៏ធំបំផុត​​នៅលើ​​ពិភពលោកបន្ទាប់​ពី​តំបន់​​​ប៉ូល​ខាង​ជើង និង​​ហ្គ្រីន​លែន ស្ថិតនៅ​ចន្លោះ​​ប្រទេស​ស៊ីលី និង​អាហ្សង់ទីន ៕​