ទីភ្នាក់ងារព័ត៌មានបរទេសកាលពីថ្ងៃទី២ កុម្ភៈ ផ្សាយឱ្យដឹងថា ជប៉ុនបានចេញបញ្ជាឱ្យក្រុមហ៊ុន “INAX” ផលិតបង្គន់ដ៏ប្រណីតក្នុងតម្លៃ១០០.០០០ដុល្លារ ដែលតុបតែងលំអបង្កប់ដោយត្បូងគ្រីស្តាល់ចំនួន៧២.០០០គ្រាប់ ។ បង្គន់ប្រណីតខាងលើនឹងត្រូវយកទៅបង្ហាញនៅក្នុងតំបន់គីនសា ក្រុងតូក្យូ ខណៈពេលអ្នករៀបចំបន្ទប់តាំងពិព័រណ៍ក្នុងតំបន់ខាងលើបញ្ជាក់ពីជំនឿរបស់ខ្លួនថា ជនជាតិជប៉ុននឹងមានជំនឿថា ព្រះអាទិទេពស្ថិតនៅគ្រប់ទីកន្លែង សូម្បីតែនៅក្នុងបន្ទប់ទឹក ។ ប្រសិនបើបង្គន់គ្រីស្តាល់នេះ ត្រូវបានដាក់លក់រំពឹងថា នឹងមានតម្លៃប្រហែល១០លានយេន ប៉ុន្តែអាចលក់នៅដំណាច់ឆ្នាំ ព្រោះទុកតាំងបង្ហាញដល់មហាជនបានទស្សនាឱ្យទូលំទូលាយជាមុនសិន ៕
ចែករំលែកព័តមាននេះ