ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំងគ្រឿងញៀន​​ផ្សព្វផ្សាយ​ផលប៉ះ​ពាល់នៃគ្រឿងញៀន

14 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​អាជ្ញាធរ​ខេត្ដ​បានធ្វើការផ្សព្វផ្សាយ​ផល​ប៉ះពាល់​ និង​គ្រោះថ្នាក់​នៃ​គ្រឿងញៀន​ដល់អាជ្ញាធរ​ឃុំ​ប៉ូលិស​ប៉​ុ​ស្ដិ៍​រដ្ឋបាល ​និងមន្ដ្រី​ពាក់​ពន្ធ័​នៅ​ក្នុង​ខេត្ដ ។

ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយនៅ​ខេត្ដស្ទឹង​ត្រែង​នាព្រឹក​ថ្ងៃ​ទី​៣​ កុម្ភៈ លោក​ឧត្ដមសេនីយ៍ទោ នាក់ យុ​ទ្ធា ប្រធាន​នាយ​ក​ដ្ឋា​ន​នីតិក​ម្ម​​ អប់រំ​ និង​ស្ដារ​នីតិ​សម្បទា​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​បញ្ជាក់​ថា មន្ត្រី​បុ​ស្ដិ៍​រដ្ឋបាល​ឃុំ​-សង្កាត់ ត្រូវ​យល់​ជ្រួត​ជ្រាប​ពី​ច្បាប់​ស្ដី​ពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀនដែល​រដ្ឋ​សភាបាន​អនុ​ម័តកាលពី​ថ្ងៃ​ទី​២៥ ​តុលា​២០១១ មាន​១២៥​មាត្រា ៩​ជំពូក​ និង​២៤​ផ្នែក ។ ច្បាប់​នេះ​ គ្រប់​មន្ដ្រី​ពាក់​ព័ន្ធទាំងអស់​ត្រូវ​យក​ទៅ​ផ្សព្វ​ផ្សាយ​បន្ដដល់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន ដើម្បី​ឱ្យ​កិច្ច​ប្រតិបត្ដិការ​បង្ក្រាប​គ្រឿងញៀន​អនុវត្ដ​ទៅមាន​ប្រសិទ្ធភាព​។

លោកឡូយ សុ​ផាត អភិបាល​ខេត្ដបាន​ដាក់​វិធានការ​ឱ្យ​សមត្ថកិច្ច​និង​អាជ្ញាធរ​ពាក់​ព​ន្ធ័​ទាំង​អស់ ជា​ពិសេសថ្នាក់ដឹកនាំ​ឃុំ​-សង្កាត់ ដែល​មាន​មូលដ្ឋាន​នៅ​ជាប់​ព្រំប្រទល់​ប្រ​ទេស​ឡាវ មិន​ត្រូវ​នាំ​គ្នា​អង្គុយបក់ផ្សែង​ទៀត​ទេ ត្រូវ​នាំ​គ្នា​ពន្លត់​ភ្លើង​តែ​ម្ដង ដូចនេះ​យើង​ត្រូវ​យក​ច្បាប់​នេះ​ទៅ​ផ្សព្វផ្សាយ​ឱ្យ​ប្រជាពលរដ្ឋ​យល់ដឹង​​ទាំងអស់​គ្នា ។ លោក​អភិបាលខេត្ដ​ បានជំរុញ​ឱ្យ​សមត្ថ​កិច្ច​ទាំងអស់​ត្រូវ​ពង្រឹងសមត្ថភាព​ខ្លួនឯង​ឱ្យ​បាន​គ្រប់គ្រាន់ សហការ​គ្នា​​បង្ក្រាប​ការ​ជួញដូរ​ និង​ការ​ប្រើប្រាស់​គ្រឿងញៀន​ឱ្យ​​បាន​សកម្ម ធ្វើ​ឱ្យ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ ។

លោកឡូយ សុ​ផាត ក៏បានណែ​នាំ​ឱ្យ​មន្ដ្រី​ពាក់​ព​័ន្ធទាំងអស់​​ពេលចេញពី​កិច្ចប្រជុំ់​ផ្សព្វ​ផ្សាយ​នេះ​ទៅត្រូវ​នាំ​យក​នូវ​ចំណេះដឹង​ទៅ​អនុ​វត្ដឱ្យ​មាន​ប្រសិទ្ធភាព ហើយ​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យ​បាន​ស៊ីជម្រៅដល់​ស្រទាប់​ប្រជាពលរដ្ឋ ពីព្រោះ​ប្រជាពលរដ្ឋ​ជា​កម្លាំង​មួយ​មិន​អាច​ខ្វះ​បានក្នុង​ការ​អនុវត្ដ​ការងារ​នៅ​តាម​មូលដ្ឋាន ពិសេសភូមិ​-ឃុំ​ដែល​មាន​ភូមិសាស្ដ្រនៅ​ជាប់​ព្រំប្រទល់​ប្រទេស​ឡាវ  ៕