ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចតម៉ូតូ​​មុខផ្ទះ​ចោរលួច​យកទៅ​បាត់​ទាំង​ព្រឹក​ម្ចាស់ប្តឹង​​ប៉ូលិស​ចាប់បានម្នាក់

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ជនសង្ស័យ​​ម្នាក់​ត្រូវ​​ម្ចាស់ម៉ូតូ​ប្តឹង​ប៉ូលិស​ប៉ុស្តិ៍​ទួលសង្កែ​​ឱ្យចាប់ខ្លួន​​កាលពីវេលាម៉ោង​៦ និង​១៥នាទី​​ព្រឹក​ថ្ងៃទី៣​ កុម្ភៈ​​​ ​ពីបទ​លួចម៉ូតូម៉ាក​ឌ្រីម​C125 ស៊េរី​ឆ្នាំ​២០០៨ ​។ សមត្ថកិច្ច​ដកហូតបាន​ម៉ូតូ​ម៉ាកស្គូពី​​​ ​​មួយគ្រឿង ​ដែល​ជន​សង្ស័យជិះ​ធ្វើ​​សកម្មភាព​​ ប៉ុន្តែ​ម៉ូតូជនរងគ្រោះត្រូវ​បក្សពួក​គេ​ម្នាក់​ទៀត​ជិះគេចខ្លួន​បាត់ ។

ជន​សង្ស័យ​ដែល​ចាប់ខ្លួន​ឈ្មោះ​ថេត ​នី ​អាយុ៣៤​ឆ្នាំ មានទីលំនៅ​​​ក្នុងភូមិត្រពាំង​​ឈូក ឃុំ​​មេ.សជ្រៃ ស្រុកស្ទឹងត្រង់ ​​ខេត្តកំពង់ចាម ។​​​​​ ចំណែក​បក្សពួកម្នាក់​ទៀត​​​រត់រួច​ឈ្មោះទៀង​​ តុល ​អាយុ​​៣៨ឆ្នាំ ។ ​​ម្ចាស់ម៉ូតូ​ឈ្មោះទ្រី សីលា ​ភេទ​ប្រុស អាយុ៣០ឆ្នាំ ជាមន្ត្រីប៉ូលិស​ក្រសួង​​មហា​ផ្ទៃ​មានទីលំនៅក្នុងភូមិទួលគោក​​ សង្កាត់​​ទួលសង្កែឱ្យ​ដឹង​ថា នៅ​ព្រឹកថ្ងៃទី៣​ កុម្ភៈ ​​គាត់​​ទុកម៉ូតូ​ម៉ាកឌ្រីមមុខផ្ទះ​ ស្រាប់តែ​​​ត្រូវក្រុមចោរ​​​​លួច​យក​​ទៅបាត់ ។​​ ពេលលោក​ចេញក្រៅ សួរ​នាំ​អ្នកជិត​ខាង​ត្រូវគេប្រាប់​ថា មានជន​២​នាក់​ជិះម៉ូតូ​ម៉ាកស្គូពី​មកឈប់មុខ​ផ្ទ​ះ​លោក ហើយ​​ជនម្នាក់​ចូល​​លួច​យក​ម៉ូតូ ។ ​​ភ្លាមនោះលោក​​ជិះ​ម៉ូតូ​ឌុបតាម​​ ហើយឃើញជន​ម្នាក់​ជិះម៉ូតូ​ស្គូពី​ចូលទៅ​​​ម្តុំ​បឹងកក់ រួច​ឆ្ពោះ​ទៅឈប់នៅផ្ទះជួល​ក្នុង​សង្កាត់​​ទួលសង្កែ ​។ លោក​បានរាយការណ៍​ប្រាប់​​សមត្ថ​កិច្ច​ឱ្យចាប់ខ្លួន​​ជននោះ ព្រម​ទាំង ដកហូតម៉ូតូ​ម៉ាកស្គូពី ​មួយគ្រឿង  ។  ចំណែក​ម៉ូតូ​​របស់លោកត្រូវចោរជិះគេចខ្លួនបាត់ ។

ជនសង្ស័យ​​​សារភាព​ថា ​​​គេ​លួចម៉ូតូ​នោះ​​ដោយមានបក្សពួក​២នាក់ ហើយម្នាក់​ទៀត​ជិះ​ម៉ូតូ​​របស់​ជនរងគ្រោះ​គេចខ្លួនបាត់ ។
តាមប្រភព​ព័ត៌មាន​ឱ្យដឹង​ថា ឈ្មោះ​ទៀង ​​តុល ដែល​គេច​បាត់​នោះ​ត្រូវ​តុលា​ការ​កាត់ទោស​ឱ្យជាប់គុក​៨ខែ​ តែទោស​ត្រូវអនុវត្ត​​​ក្នុង​ពន្ធ​នា​គារ​កំណត់​៤​ខែ ឯទោស​ស្រាលត្រូវព្យួរ ស្ថិត​ក្នុងការ​សាកល្បង​​​រយៈ​ពេល​១ឆ្នាំ ​ពីបទ​​លួចម៉ូតូ​​នៅសង្កាត់អូរប្ញស្សី១ ខណ្ឌ​៧​មករា ​​កាល​ពីថ្ងៃ​ទី២៦ មិថុនា ​ឆ្នាំ២០១១​ ។ ​ម៉ូតូ​ដែលគេលួច​​នោះ គឺ​ម៉ូតូម៉ាក​ស្គូពី​​ដែលសមត្ថកិច្ច​​ដកហូត​​ពេល​ជិះ​ធ្វើសកម្មភាពនោះ ៕