ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្រាអ្នក​អត់​ការងារ​ធ្វើនៅ​ជប៉ុន​​កើន​ឡើង ៤,៦​ភាគរយ

14 ឆ្នាំ មុន

អត្រាអ្នកអត់​ការងារធ្វើក្នុង​ប្រទេសជប៉ុន​កើនឡើង៤,៦ភាគរយ​ក្នុងខែវិច្ឆិកា ឆ្នាំ​មុន​ នេះ​បើ​តាម​មន្រ្តី​រដ្ឋា​ភិ​បាលនិយាយកាល​​ពី​ថ្ងៃអង្គារ ទី​៣១​ មករា ។ ចំនួនអ្នកអត់​ការងារធ្វើ​ស្ថិត​​នៅត្រឹម​២​,៧៥​លាននាក់ ធ្លាក់ចុះចំនួន​២៤០.០០០​នាក់ធៀបជា​​មួយឆ្នាំ២០១០ ។ នេះបើតាមតួ​លេខ​ផ្តល់​ពី​ក្រសួងទូរគមនា​គមន៍ និង​កិច្ចការ​ផ្ទៃក្នុង ។ ប៉ុន្តែស្រប​ពេល​អាយុ​កាលនៃចំនួន​​ប្រជាជនសកម្មជប៉ុន​ក៏ធ្លាក់ចុះ នោះមានន័យថា អត្រាអ្នក​អត់ការងារ​នឹងកើនឡើងខ្ពស់ ។

ក្រសួងការងារ​និយាយថា ក្នុងការស្ទង់មតិ​ផ្សេង​ៗ​​បង្ហាញថា អត្រាទំនាក់ទំនង​រវាងអ្នកផ្តល់ ការងារ និងអ្នកស្វែងរក​ការងារគឺ០,៧១ ក្នុងខែ ធ្នូ កើនឡើងពី០,៦៩​ក្នុងខែវិច្ឆិកា នោះមាន​ន័យ​ថា ក្នុងការងារចំនួន​៧១ គឺសម្រាប់អ្នករកការ​​ងារ​ចំនួន១០០នាក់ ។ ស្របពេលជា​មួយគ្នានេះ ផលិតផលឧស្សាហ​កម្មប្រចាំឆ្នាំជប៉ុន​ធ្លាក់​ចុះ​៣​,​៥​ភាគ​រយ ក្នុងឆ្នាំ​២០១១ ប៉ុន្តែវាក៏កើនឡើង​​ជាងការរំពឹងទុកផង​​ដែរ​ក្នុងខែធ្នូ។

ប្រជាជនអត់ការងារ​ធ្វើ​នៅ​ជប៉ុនក្នុងខែនេះ កើន​ឡើង ស្របពេលការ​ចំណាយ​សម្រាប់​ជីវ​ភាព​រស់នៅប្រចាំថ្ងៃកើនឡើង​ជាប់កំណត់ត្រាជា​​លើកទីមួយគិតចាប់​ពីខែមីនា ២០១១ ដែល​កើត​​មានគ្រោះ​ធម្មជាតិ ។ តួលេខផលិត​ផល​សរុប​នា​ឆ្នាំកន្លងៗ​ទៅ មានភាព​ប្រែប្រួល ដូចជា​នៅ​ឆ្នាំ​២០០៩ ធ្លាក់​ចុះ​២១,៩​ភាគរយ ក្រោយ​មក​​​ចូល​​ឆ្នាំ២០១០ វាបាន​កើន​ឡើងចំនួន​១៦,៤​ភាគ​រយ ។

អ្នកចែកចាយ​ធំសំខាន់ៗ ក្នុងឆ្នាំ២០១១ ដែល​ធ្លាក់ចុះមាន សម្ភារទូរគមនា​គមន៍ធ្លាក់ចុះ រហូតដល់​២២,៨ភាគរយ  ចំណែករថយន្ត និងសម្ភារដឹកជញ្ជូន​នានាធ្លាក់ចុះ​៩,៩ភាគ​រយ ហើយសម្ភារអេឡិច​ត្រូនិក​ធ្លាក់ចុះ៩,៤​ភាគរយ។ សេដ្ឋកិច្ចជប៉ុនបាន​ទទួលរងនូវការបំផ្លាញ ជា​ច្រើន​ដូចជា គ្រោះធម្មជាតិ​រញ្ជួយដី និង​រលក​យក្ស​ស៊ូណាមី ដែលសម្លាប់​ប្រជាជនជាង​១៩.០០០នាក់ ព្រម​ទាំង​​វិបត្តិរោង​​ចក្រ​នុយ​ក្លេអ៊ែរ​ក្នុង​ខេត្ត Fukushima ជា​ដើម​ ។ ថាមពលអគ្គិសនី​ត្រូវកាត់ផ្តាច់ នៅ​ទូទាំង​ប្រទេស​ដោយសាររោង​ចក្រថាម​ពល​នុយ​ក្លេ​អ៊ែរ​​ត្រូវបិទទ្វា ។ បណ្តារោងចក្រ​ឧស្សា​ហកម្ម​មួយ​ចំនួនខ្វះថាមពល​ប្រើប្រាស់ ។

ម្យ៉ាង​ទៀត​ទឹក​​ជំនន់ក្នុងប្រទេសថៃ ដែលជា​សា​ខា​​ក្រុមហ៊ុន​ជប៉ុន និងជាអ្នកផ្តត់​ផ្គង់ ក៏រងគ្រោះ​ដោយ​​ទឹក​ជំនន់​ដែរកាល​ពីឆ្នាំ២០១១ ។ ចំណែក​វិស័យ​នាំ​​ចេញរបស់ប្រទេស​ជប៉ុនក៏រងការធ្លាក់ចុះដោយ​​សារតម្លៃប្រាក់យ៉េន ដែល​ឡើងថ្លៃ​ខ្ពស់ស្ទើរ​ស្មើអត្រា​ប្រាក់របស់ខ្លួន​ធៀប​នឹង​ប្រាក់​អាមេ​រិក​​នៅសម័យសង្គ្រាម​លោក​លើកទី២៕