មានមនុស្សប្រមាណជាង៨.៣២៤នាក់បានរងការប៉ះពាល់ដោយសារការពុលអាហារក្នុងឆ្នាំ ២០១១ ហើយក៏មានមនុស្ស១៣៧នាក់ក្នុងចំ ណោមនោះស្លាប់ ។ នេះបើតាមក្រសួងសុខាភិបាល។ ចំនួននោះត្រូវបានដកស្រង់តាមរបាយការណ៍ក្នុងត្រីមាសទី៤ ដែលទើបតែចេញផ្សាយថ្មីៗក្នុងគេហទំព័រក្រសួងកាលពីថ្ងៃព្រសហ្បតិ៍។ បន្ថែមលើសពីនេះ ក៏មានករណីពុលអាហារចំនួន១៨៩ករណីដែរក្នុងឆ្នាំ២០១០។ សម្រាប់ឆ្នាំ២០១១ ចំនួនអ្នកពុលអាហារធ្លាក់ចុះ១៤ភាគរយធៀបនឹងឆ្នាំ២០១០។
ក្នុងអំឡុងត្រីមាសទី៣ ចាប់ពីខែកក្កដា ដល់ខែកញ្ញា មានករណីចំនួន៣៩ភាគរយនៃការពុលអាហារ និងមាន៤៥ភាគរយបណ្តាលឲ្យស្លាប់ ដែលជាត្រីមាសក៏គ្រោះថ្នាក់ពុលអាហារខ្លាំងបំផុតក្នុងឆ្នាំ២០១១៕
ចែករំលែកព័តមាននេះ