ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកស្លាប់​ដោយសារផ្តា​សាយបក្សីទី២​ក្នុង​ប្រទេស​វៀតណាម

14 ឆ្នាំ មុន

ស្រ្តីម្នាក់នៅវៀត​ណាមខាងត្បូង បានក្លាយ​ជា​​មនុស្សទី២ហើយ​ ដែលស្លាប់ដោយ​សារជំ​ងឺ​ផ្តា​សាយ​​បក្សី​នៅ​ប្រទេសវៀតណាម​ក្នុងឆ្នាំ​២០១២។ មន្ត្រីក្រសួងសុខា​ភិបាលនិយាយ​ថា ស្រី្ត​វ័យ​១៦ឆ្នាំ មកពីខេត្ត Soc Trang ស្លាប់​កាល​ពីថ្ងៃ​សៅរ៍​សប្តាហ៍មុន បន្ទាប់ពី​សម្រាក​​ព្យាបាល​ជំ​ងឺ​ក្អក​​និងក្តៅខ្លួនខ្លាំង។ វិទ្យាស្ថានស្រាវ​ជ្រាវក្នុងទីក្រុងហូជីមិញ រក​ឃើញ​ថា មានឆ្លងជំងឺ​ផ្តា​សាយបក្សី H5N1 ​។

មន្ត្រីបន្តថា នាងប្រហែល​ជាទទួល​ទាន​សាច់​​មាន់​ដែលមានកើត​​ជំងឺ ហើយបក្សីក្នុងផ្ទះ​អ្នក​ជិត​ខាង​នាង​ងាប់ដោយសារ​ជំងឺ​ផ្តាសាយ​បក្សី។ តែក៏គ្មានអ្នក​ណាម្នាក់ក្នុង​តំបន់នោះ​ត្រូវ​បាន​គេរាយការណ៍​ពីបញ្ហាសុខភាព​អ្វីផ្សេងទៀត ។ កាលពីខែមុន បុរសអាយុ១៨ឆ្នាំម្នាក់ នៅ​ខេត្តភាគខាង​ត្បូងប្រទេសវៀត​ណាមបាន​ស្លាប់ដោយ​សារជំ​ងឺផ្តាសាយបក្សី ៕