កងយោធាអ៊ិស្លាមនិយាយថា ក្នុងការបើកការវាយប្រហារតាមផ្លូវអាកាសបានសម្លាប់យោធាអ៊ិស្លាមជ្រុលនិយមចំនួន១៥នាក់ ។ ពួកគេជាក្រុមជាប់ពាក់ព័ន្ធនឹងបណ្តាញភេរវករអន្តរជាតិអាល់កៃដា។ យោធានិយាយថា យន្តហោះចំបាំងបានទម្លាក់គ្រាប់ បែកលើជំរំយោធាអ៊ិស្លាមនាព្រឹកថ្ងៃព្រហស្បតិ៍ លើកោះ Jolo ភាគខាងត្បូងប្រទេសហ្វ៊ីលីពីន ។ យោធាបន្តថា ការវាយប្រហារបានសម្លាប់ មេដឹកនាំ និងសមាជិក Abu Sayyaf ចំនួន១២នាក់ និងពីរនាក់ទៀតមកពីក្រុមJemaah Islamiyah ដែលជាបណ្តាញភេរវករអាស៊ីអាគ្នេយ៍។
មេដឹកនាំ Jemaah Islamiyahម៉ាឡេស៊ី និងឈ្មោះ Zulkifli Bin Hir ក៏ ជាអ្នកស្លាប់ក្នុងចំណោមក្រុមនោះដែរ។ សហរដ្ឋអាមេរិកបានដេញចាប់ខ្លួនគាត់និងឲ្យតម្លៃខ្លួន៥លានដុល្លារ សម្រាប់ក្បាលអ្នកបង្រៀនច្នៃគ្រាប់បែកនៃកងយោធា Abu Sayyaf ។ ប្រទេសហ្វ៊ីលីពីនបានចាប់ផ្តើមប្រតិបត្តិការប្រឆាំងក្រុម Abu Sayyaf ដោយមានជំនួយ ពីសហរដ្ឋអាមេរិក។ កម្លាំងយោធានៃក្រុមភេរវករនេះបានចុះខ្សោយបន្ទាប់ពីមេដឹកនាំរបស់ខ្លួនបានស្លាប់កាលពី៥ឆ្នាំមុន។ មេបញ្ជាការកងយោធាហ្វ៊ីលីពីនបានប្រាប់ អ្នកសារព័ត៌មានក្នុងស្រុកថា ការវាយប្រហារបានបំផ្លាញទីតាំងយោធា និងសម្លាប់មេដឹកនាំសំខាន់ៗ៕
ចែករំលែកព័តមាននេះ