ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសវ័យចំណាស់​នេប៉ាល់​អាច​ក្លាយជា​​បុរស​ទាបបំផុត​​លើ​លោក

14 ឆ្នាំ មុន

​ដោយ​មានកម្ពស់​56​សង្ទីម៉ែត្រ និង​ត្រៀម​​វាស់​ដោយសៀវភៅកំណត់ត្រា​ប្រវត្តិសាស្ត្រ​​ទីភ្នាក់ងារ​​​ព័ត៌មាន AFP ​ផ្សាយថា អ្នក​ជំនាញ​​​​ពី «គីនណេស វើល ​រ៉េខត» (Quinness  World Records) ​​ត្រៀម​​ធ្វើ​ដំណើរ​​​ទៅជ្រលង​ភ្នំ ភាគ​ខាង​លិច​ឆៀង​​ខាង​ត្បូង​ប្រទេសនេប៉ាល់ ​​ដើម្បី​​វាស់កម្ពស់​បុរសអាយុ​៧២​ឆ្នាំ ​​ដែលមាន​អំណះ​អំណាង​​​ថា ខ្លួនជា​បុគ្គ​លទាប​បំផុត​​នៅក្នុង​លោក ។ ​លោកចាន់ត្រា ​បាហាឌូ ​ឌុនគី ​បានផ្តល់​បទសម្ភាសន៍​​តាមរយៈ​​ស្ថានីយទូរទស្សន៍នេ​ប៉ាល់​ថា ​​ខ្លួនមានកម្ពស់​​​ត្រឹមតែ​៥៦​សង្ទីម៉ែត្រ ​​និង​​មាន​​ទម្ងន់១២​​​គីឡូក្រាម ។​​

លោកហ្គ្រេក គ្លេនដេ ​​អ្នក​ដឹកនាំ​​នៃសៀវភៅ​​​​គីនណេស​ វើល ​រ៉េខត ​​​បាន​បង្ហាញ​តាមរយៈ​​អីុម៉េល​ថា ​«យើង​នឹង​ទៅ​ជួប​លោកឌុន​គី ដើម្បី​វាស់​កម្ពស់​​​ជា​ផ្លូវការ ​​រួមទាំង​​អញ្ជើញ​អ្នកជំនាញ​ផ្នែក​ពេទ្យ​ជួយ​ត្រួត​ពិនិត្យ​ផង​ដែរ» ។ កាលពីថ្ងៃទី១ កុម្ភៈ​​ ​ស្ថានីយ​​ទូរ​​ទស្សន៍​របស់នេប៉ាល់​​បាន​​ផ្សព្វ​ផ្សាយ​រូបភាព​​របស់​លោកឌុនគី ​​ខណៈ​ពេលកំពុង​លោត​ពីលើ​សេះ​​អង្គុយ​ក្នុងសួន​ឧទ្យាន​​​សាធារណៈ​​មួយ ​​​និងដើរ​​ឱ្យ​អ្នកសារព័ត៌មាន​​មើល ។ ​ទី​ភ្នាក់ងារ​ព័ត៌​មាន​ក្នុង​ស្រុក​ផ្សាយ​ដោយ​យោងតាម​​​​ការគូស​​បញ្ជាក់​ពីសាច់ញាតិថា ​លោកឌុនគី មាន​សុខ​ភាពល្អ និង​មិនធ្លាប់​​ទទួល​ទាន​ឱសថ​​ ឬទៅ​មន្ទីរ​ពេទ្យទេ ។

​​លោកគ្លេនដេ ដែលនឹងធ្វើដំណើរ​ទៅ​តំបន់​ដាង (Dang) ជាប់​​ព្រំប្រទល់​​ប្រទេសឥណ្ឌា ​​ដើម្បី​​​ពិនិត្យកម្ពស់​របស់​បុរសនេប៉ាល់​នោះ​និយាយ​ថា «យើង​នៅមិនទាន់បញ្ជាក់កម្ពស់​របស់​លោកឌុន​គីបានទេ ដរាបណា​បានវាស់​កម្ពស់​ និងពិនិត្យ​ប្រាកដ​ប្រជា​​ដោយ​មន្ត្រី​ជំនាញ​រួច​ហើយ​ ទើប​អាច​បញ្ជាក់​បាន ។ រំពឹង​ថា ការ​ងារនេះនឹងបញ្ចប់​ក្នុង​រយៈ​ពេល​ប៉ុន្មាន​​សបា្តហ៍​ខាង​មុខ» ។

ម្ចាស់ឯតទគ្គកម្ម​​បុគ្គល​មាឌ​តូចបំផុត​នៅលើ​ពិភពលោក​នាពេលបច្ចុប្បន្ន​​​ គឺ​លោក​ជុនរ៉េ ​បាឡាវីង ជនជាតិហ្វ៊ីលីពីន ​​មានកម្ពស់​៥៩,​៩៣​សង្ទីម៉ែត្រ ​​​ដោយមុន​​នេះ គឺ​កាល​ពីឆ្នាំ​២០១០​អ្នកគ្រប់គ្រង​​ឯតទគ្គកម្ម​​​ពិភពលោក​ គឺលោក​កាថេន​ត្រា ថាប៉ា ​ម៉ាហ្គា ​ជនជាតិ​នេប៉ាល់ដោយ​មានកម្ពស់៦៧​សង្ទីម៉ែត្រ៕