ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកតា​ជន​ជាតិ​ជប៉ុន​ អាយុ​៨៣​ឆ្នាំ ​​ស្លាប់​ដោយ​ធ្លាក់​ពី​​លើ​គ្រែ

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​​​លោក​តាជន​ជាតិ​​ជប៉ុន​ម្នាក់​អាយុ​៨៣​ឆ្នាំ​បានស្លាប់​​បាត់​បង់ជីវិត​ដោយ​​ធ្លាក់​ពីលើ​គ្រែ​ក្នុង​បន្ទប់​មួយ​ ស្ថិតក្នុង​ឃ្លាំង​ដែក​របស់​ក្រុម​ហ៊ុន (SOR) ក្នុងភូមិ​​ទឹកថ្លា ​សង្កាត់​​ទឹកថ្លា ​ខណ្ឌ​សែន​សុខ។

យោង​តាម​​សម្តី​របស់​​សមត្ថ​កិច្ច​បាន​​ប្រាប់​​ឱ្យ​ដឹងថា ​នៅវេលា​ម៉ោង​៧​ព្រឹក​ថ្ងៃទី​៣ កុម្ភៈ ២០១២ ​មាន​ករណី​​ជន​ជាតិ​​ជប៉ុន​​ម្នាក់​​​បានធ្លាក់​ពី​​លើ​គ្រែ​ស្លាប់​ដោយ​ពុំ​ទាន់​ដឹង​មូល​ហេតុ ​។ ​ប្រភព​បន្តថា ​លោក​តា​​ជន​ជាតិ​ជប៉ុន​​នោះ​ឈ្មោះ​សាបា​មេគីជី អាយុ​៨៣​ឆ្នាំ  ស្នាក់​នៅ​ក្នុង​​​បន្ទប់​មួយ​ក្នុង​ឃ្លាំង​ដែក​ខាងលើ។ ​​ការ​​ស្លាប់​របស់​លោក​តា​ជន​ជាតិជប៉ុន​នេះ មិន​ទាន់​ដឹង​ថា ស្លាប់​នៅ​វេលា​​ម៉ោង​ប៉ុន្មាន​​ទេ គ្រាន់តែ​​ដឹងថា នៅវេលា​​​ព្រឹក​ខាង​លើ​មាន​នារីម្នាក់​ជាចុង​ភៅ​​ប្រចាំឃ្លាំង​​ដែក​របស់​ក្រុម​ហ៊ុន (SOR) ​នោះ​បាន​យក​បាយ​សម្ល​​ទៅ​ឱ្យ​​លោក​តា​នោះ​ហូប ស្រាប់តែ​​ប្រទះ​ឃើញ​​លោក​តា​ជនជាតិ​ជប៉ុន​​នោះ​​ដេក​ស្លាប់​នៅ​ក្បែរ​គ្រែ​​ដោយ​លក្ខណៈ​ដូច​ជាធ្លាក់​​ពី​លើក​​គ្រែ។

ប៉ុន្តែ​ជំហាន​​ដំបូង​​សមត្ថ​កិច្ច​​បាន​សន្និ​ដ្ឋាន​ថា ​លោក​តា​ជនជាតិ​​ជប៉ុន​នេះ​ប្រហែលស្លាប់​​ដោយ​ជំងឺ​ចាស់​​ ឬធ្លាក់​​ពីលើ​គ្រែស្លាប់​៕