អនុរដ្ឋមន្ត្រីការពារប្រទេសរុស្ស៊ី លោកអាណាតូលី អានតូណូវ ថ្លែងកាលពីថ្ងៃទី២ កុម្ភៈ ថា រុស្ស៊ីនឹងបន្តផ្តល់អាវុធឱ្យដល់កងទ័ពស៊ីរី។ ក្នុងសន្និសីទសារព័ត៌មានមួយនាទីក្រុងមូស្គូលោកអាតូណូវ អះអាងថា រុស្ស៊ីប្រកាន់ខ្ជាប់កាតព្វកិច្ចអន្តរជាតិខាងការផ្គត់ផ្គង់អាវុធធម្មតា។ យើងពុំបានរំលោភបំពានលើបណ្តាកាតព្វកិច្ចអន្តរជាតិឡើយ ។ លោកបន្តថា រុស្ស៊ីពុំបានផ្តល់ឱ្យក្រុងដាម៉ាស់នូវអាវុធសម្លាប់រង្គាលឡើយ ។ ស៊ីរីពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការយោធា-បច្ចេកទេសជាមួយរុស្ស៊ី ។
រហូតមកទល់ពេលនេះពុំមានការរិតត្បិតណាមួយលើការផ្តល់របស់យើងឡើយ ។ យើងត្រូវបំពេញបណ្តាកាតព្វកិច្ចចំពោះស៊ីរី ហើយពិតណាស់យើងធ្វើបែបនេះ។ យោងតាមអនុរដ្ឋមន្ត្រីរូបនេះថា អាជ្ញាធរស៊ីរីពុំបានប្រើប្រាស់អាវុធរុស្ស៊ី ប្រឆាំងពួកបាតុករឡើយ ។ យើងមានកិច្ចព្រមព្រៀងនានាជាមួយស៊ីរី ហើយភាគីរុស្ស៊ីនឹងធ្វើការត្រួតពិនិត្យបណ្តាអាវុធដែលយើងផ្តល់ឱ្យ ៕
ចែករំលែកព័តមាននេះ