ពលរដ្ឋអូស្ត្រាលីជាច្រើនពាន់នាក់ត្រូវជាប់ក្នុងផ្ទះទៅណាមិនរួច កាលពីថ្ងៃទី៣ កុម្ភៈ នៅភាគខាងត្បូងប្រទេស ដោយសារទឹកជំនន់ ធ្វើឱ្យសហគមន៍ជាច្រើនអាចធ្វើដំណើរបានតែតាមឧទ្ធម្ភាគចក្រប៉ុណ្ណោះ។ យោងតាមអាជ្ញាធរថា មនុស្សប្រមាណជា៧.២០០នាក់ ត្រូវស្ថិតនៅឯកោដាច់ពីគេក្នុងរដ្ឋនូវែលហ្គាល់ ខាងត្បូង និងក្នុងរដ្ឋគ្វីនឡែន ។ បើមើលពីលើយន្តហោះតំបន់ទាំងនេះ ហាក់ដូចជាកោះ ។
នៅ MOREE ជាទីក្រុងមួយមានប្រជាជន៨.០០០នាក់ មានស្ទឹង MEHI ហូរកាត់ បទបញ្ជាឱ្យជម្លៀសមនុស្សចេញត្រូវបានធ្វើ ។ ទីក្រុង MOREE ត្រូវទឹកជន់លិច ។ ភាគខាងជើងក្រុង MOREE គេពុំត្រឹមតែមិនអាចចេញ-ចូលបានតែផ្ទះជាច្រើនត្រូវទឹកជន់លិច។ រដ្ឋគ្វីនឡែននាភាគខាងជើងរដ្ឋនូវែលហ្គាល់ខាងត្បូងកាលពី១ឆ្នាំមុននេះ ធ្លាប់ជួបប្រទះនឹងទឹកជំនន់ធ្ងន់ធ្ងរបំផុតជាប្រវត្តិសាស្ត្រ បណ្តាលឱ្យមនុស្សស្លាប់៣០នាក់ ហើយបង្កការខូចខាតជាច្រើនពាន់លានដុល្លារ ៕
ចែករំលែកព័តមាននេះ