នាង JYOTI AMGE ជនជាតិឥណ្ឌា ដែលជានារីមានមាឌតូចជាងគេបំផុតលើពិភពលោក ចុះក្នុងសៀវភៅ GUINESS WORLD RECORDS កាលពីឆ្នាំ២០១១ បានហក់ចូលប្រឡូកក្នុងឆាកនយោបាយ។ នាង JYOTI AMGE ជានារីតូចជាងគេលើពិភពលោក ជានិស្សិតអាយុ១៩ឆ្នាំ មានកម្ពស់ត្រឹមតែ៦២,៨សង្ទីម៉ែត្រ និងមានទម្ងន់ត្រឹម៥គីឡូក្រាម ចង់ឱ្យគេបន្តនិយាយពីរូបនាងទៀត។ ក្រោយបានជាប់ចូលក្នុងសៀវភៅ GUINNESS WORLD RECORDS នាងបានហក់ចូលធ្វើនយោបាយដោយចូលរួមក្នុងគណបក្សស្តាំនិយម MAHARASHTRA NAVNIRMAN SENA (MNS) ។
សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាក្រុងមុមបៃ ឥណ្ឌា នារីមាឌតូចល្អិតរូបនេះបានឈរឈ្មោះជាបេក្ខនារីដោយសារជំនឿជាក់ខាងនយោបាយរបស់នាង។ គណបក្ស MNS ដែលបាវចនារបស់គេគឺ «បុត្ររបស់ដី» ត្រូវបានបង្កើតឡើងកាលពីខែ មីនា ឆ្នាំ ២០០៦ ដោយលោក RAJ THAC-CKERAY ។ គណបក្សនយោបាយនេះ ប្រកាន់នយោបាយប្រឆាំងអន្តោប្រវេសន៍ ។ ដូច្នេះ ចាប់តាំងពីពេលេនេះទៅ គេឃើញរូបនាង JYOTI AMGE លេចមុខតាមរូបភាពនានាក្នុងកាសែត THE SUN ពេលនាងកំពុងស្ថិតក្នុងចំណោមហ្វូងមហាជនក្នុងឱកាសនៃអង្គមីទ្ទីងមួយរៀបចំធ្វើឡើងដោយទីក្រុងមុមបៃ ៕
ចែករំលែកព័តមាននេះ