ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូបង្វឹក​​ម៉ូហា​​ម៉ាត់​ អាលី លោក Angelo Dundee ស្លាប់​​​ក្នុ​ង​ជន្មាយុ​​90​ឆ្នាំ​

14 ឆ្នាំ មុន

លោកAngelo Dundee គ្រូបង្វឹកកីឡា​​ប្រដាល់ដ៏ល្បី​ល្បាញជាង៦​ទសវត្ស​ពិសេស​​គាត់​ចំណាយការ​បង្វឹករបស់គាត់​ច្រើន​​ចំពោះ​កីឡាករ ម៉ូហាម៉ាត់​ អាលីបាន​ទទួលមរណ​ភាព​​ហើយ​ក្នុង​វ័យ​៩០​ឆ្នាំ។ លោកAngelo បាន​បង្វឹក​ម្ចាស់​​ខ្សែ​ក្រវាត់​ពិភពលោក​ចំនួន១៥នាក់ ក្នុងនោះមាន​​កីឡាករ​ប្រដាល់​Suger Ray Leonard លោក​​George Foreman លោក Jimmy Ellis ប៉ុន្តែ​គាត់​ចំណាយ​ពេលច្រើនបំផុតជា​មួយម្ចាស់​សង្វៀង​​ក្នុងសម័យទសវត្ស​ឆ្នាំ១៩៦០ ម៉ូហាម៉ាត់ អាលី។

តាមការផ្សាយ​របស់សារព័ត៌មាន Miami Herald ​និយាយថា លោកAngelo ស្លាប់នៅថ្ងៃ​ពុធ ដោយសារជំងឺ​គាំងបេះដូង។ ​គាត់បានធ្វើដំណើរ​ជាមួយកូនសិស្សអាលី និងធ្វើ​ការ​ជាមួយគ្នាក្នុងការ​ឡើងសង្វៀន​ប្រដាល់​ធំៗជាច្រើន ក្នុងនោះមានការ​ប្រកួតជា​មួយ​​កីឡាករ​​George Foreman នៅថ្ងៃទី៣០ តុលា ឆ្នាំ១៩៧៤ ដែល​គេឲ្យឈ្មោះ​ការ​ប្រដាល់​​នោះ​ថា Rumble in the Jungle ឬ ស្នូរ​សន្ធឹក​​នៅ​​ក្នុងព្រៃ។ ពេលនោះអាលី បានផ្តួលគូ​ប្រជែង​​​​នៅក្នុងទឹកទី៨ ដណ្តើមបាន​ខ្សែ​ក្រវាត់​ទម្ងន់​ធ្ងន់។ ការប្រកួត​ប្រដាល់​នាពេលនោះ ត្រូវ​ទស្សនា​វដ្តី Ring Magazine ហៅថា វាជា​ការ​ប្រកួត​​ប្រចាំឆ្នាំ។

លោក​Angelo កើតនៅទីក្រុងMirena រដ្ឋ​Philadelphia ក្នុងថ្ងៃទី​៣០ សីហា ឆ្នាំ​១៩២១ និងបានចូលរួមក្នុងកម្មវិធី​ខួប​កំណើត៧០ ឆ្នាំ​របស់សិស្សអាលីកាលពីខែមុន។ កូន​ប្រុស​របស់គាត់Jimmy បានប្រាប់សារ​ព័ត៌​មានESPN ថា គាត់ស្លាប់ជាមួយក្រុម​គ្រួសារ​​​នៅជុំវិញ។ លោកAngelo ត្រូវបានគេស្គាល់គ្រប់គ្នាថា​ជាមនុស្សគិតបានឆាប់រហ័ស និងជាអ្នកយុទ្ធ​សាស្ត្រប្រកួតល្អបំផុតក្នុងពិភពកីឡា។ គាត់​បាន​ចាប់ផ្តើមធ្វើការជាមួយកីឡាករLeonard ក្នុង​ឆ្នាំ១៩៧៦ មុនពេលជួយឲ្យលោក​Foreman ក្លាយ​​ជា​ម្ចាស់​ខ្សែក្រវាត់ទម្ងន់ធ្ងន់​ឡើងវិញ ​នៅ​ឆ្នាំ​១៩៩៧ ក្នុង​វ័យ​៤៥ឆ្នាំ ក្រោម​មក​កូន​សិស្ស​របស់​គាត់​ Foreman ក៏សម្រេច​ចូល​និវត្តន៍​នៅឆ្នាំ១៩៩៧។

ចំណែកលោកDon King អ្នកផ្គូផ្គងកីឡា​ករ​ប្រដាល់ និយាយថា Angelo គឺជាយក្សនៃ​មនុស្ស​ជាតិ និងជាអ្នកបង្កើតប្រវត្តិសាស្រ្ត។ អ្វី​ដែល​អស្ចារ្យបំផុតរបស់Angelo គឺគាត់​អាច​សម្រប​ខ្លួន​ជា​មួយមនុស្សគ្រប់គ្នា។ ចំណែកលោកBob Arum អ្នកផ្គូផ្គងកីឡា​ករប្រដាល់ម្នាក់ទៀត និយាយថា អាលី​មិន​អាច​យក​ឈ្នះក្នុងការ​ប្រកួតនៅក្នុងទីក្រុងម៉ានីល កាល​ពីថ្ងៃទី១ តុលា​ ឆ្នាំ១៩៧៥ ជាមួយ​កីឡាករ​Joe Frazier បាន​​ទេ ប្រសិន​បើ​គ្មាន​Angelo ​ដែល​ឈរ​នៅខាងអាលី។

គាត់់ក្លាយជាគ្រូបង្វឹកតាមរយៈការចេះដឹងពី គ្រូបង្វឹកល្បីៗដូចជា Charlie Goldman លោក Ray Arcel និងលោកChickie Ferrera នៅក្លឹបStillman។ លោកBob Arum និយាយថា លោក​Angelo ​បានក្លាយជានិមិត្តរូប ក្នុងវិស័យ​កីឡា​ ​ព្រោះគាត់បញ្ជាក់សមត្ថ​ភាព​តាមការបង្វឹក​​ម៉ូហា​ម៉ាត ​អាលី​ ដែលត្រូវបានគេស្គាល់ក្នុងពិភព​កីឡា​ប្រដាល់​ក្នុងរយៈ១០០ឆ្នាំនេះ។ អាលីគឺជា មនុស្សដែលគេស្គាល់បំផុតម្នាក់នៅក្នុងពិភព​លោក ហើយបុរសម្នាក់ទៀតនៅក្បែរគាត់​គឺ​លោក ​Angelo។ ការបាត់បង់ជីវិត​របស់លោក​Angelo ​បង្កើតឲ្យមានក្តីបារម្ភពីបញ្ហសុខភាពរបស់លោក​អាលី​ផង​ដែរ៕