ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រថភ្លើង​​​​ដឹក​ប្រេង​​នៅចុង​បូព៌ា​រុស្ស៊ីធ្លាក់​​​​​ផ្លូវ​​​​កំពប់​ប្រេង​240តោន​

14 ឆ្នាំ មុន

​​ម៉ាស៊ីន​​​ឃោស​នា​ក្នុង​​​ស្រុក​រាយការណ៍​​​​កាលពីថ្ងៃទី​​​២ កុម្ភៈ ថា ប្រេង​ដល់​ទៅ​​ជិត​​​​២៤០​​តោន បាន​​​កំពប់​​​កាលពីថ្ងៃទី​​​៣១ មករា ​​កន្លង​មក​នេះ ​ក្រោយពី​​រថភ្លើង​​​មួយខ្សែ​ធ្លាក់​​​ពីផ្លូវ​ដែក​​នៅ​ចុងបូព៌ា​រុស្ស៊ី​។​ រថភ្លើង​​​​ដែលរត់​​ពីទីក្រុង​​ស្កូ​វ៉ូរ៉ូឌីណូ ​ទៅកាន់​កំពង់​ផែ​​ណា​ខូ​ដា ​មានទូ ​ស៊ីទែន ដល់ទៅ​​​៦៨​ ក្នុង​នោះ​​​១៧​​បានធ្លាក់​​ពីផ្លូវ​​​ដែក កាលពី​ព្រឹក​ថ្ងៃទី​​៣១ មករា ​ក្នុង​​តំបន់​​​​អាមួរ ​​ដោយ​​ក្នុង​ចំណោម​ទូទាំង​​​​១៧ ដែល​ត្រឡប់​ទូ​ស៊ីទែន​​​១៣ ត្រូវ​ភ្លើង​ឆាបឆេះ​។ ​​កម្មករ​​​​រថភ្លើង​​បានផ្តាច់​​​ទូដែល​ភ្លើង​ឆេះ​​​​ពីទូឯទៀតៗ ​​​មុនពេល​​​បើ​ក​រថភ្លើង​​​​ឱ្យទៅ​ឆ្ងាយ​ពី​​កន្លែង​គ្រោះថ្នាក់​​​។ ​

គ្រោះថ្នាក់​​​​នេះ​បាន​បំផ្លាញ​​ផ្លូវ​ដែក​​​ប្រវែង​​​២៥០ម៉ែត្រ ហើយប្រេង​​​បាន​កំពប់​​​​ហៀរ​ហូរ​​​​ក្នុង​តំបន់​មួយ​ទំហំដល់​ទៅ​ជិត​​១.០០០ម៉ែត្រ​ក្រឡា​។​ កម្មករ​ផ្លូវ​ដែក​​នៃក្រុម​​ហ៊ុន​​ផ្លូវ​ដែក​រុស្ស៊ី​​​កំពុង​​តែ​សម្អាត​​​កន្លែង​​គ្រោះថ្នាក់​​​​​ហើយ​សាក​ល្បង​​​ប្រមូល​​ប្រេង​កំពប់​​ឱ្យ​បាន​​វិញ​ខ្លះ ។ ​ការ​ងារ​​​សម្អាត​អាច​បញ្ចប់​​​នា​ថ្ងៃទី​​​៦ ​កុម្ភៈ ។ ​​ការ​កំពប់​ប្រេង​​ពុំ​​បង្កគ្រោះថ្នាក់​​​ដល់​​ប្រជា​​​ជន​តំបន់​នេះឡើយ ។ ​បណ្តាអ្នក​ជំនាញ​ការ​នៃ​​ទីភ្នាក់ងារ​​​សហព័ន្ធ​ត្រួតពិនិត្យ​បរិស្ថាន​​កំពុងតែ​​​វាយ​តម្លៃ​​​​ពីការ​ខូចខាត​​ដល់​​​​បរិស្ថាន ។ ​ផ្លូវដែក​​ត្រូវ​បាន​ជួស​ជុល​​ឡើងវិញ ​កាលពីថ្ងៃទី​​​១ កុម្ភៈ ​ហើយ​ចរា​ចរណ៍​ផ្លូវដែក​​វិលមក​​មាន​​​​ប្រក្រតី​​​ភាព​ឡើ​ង​​វិញហើយ ៕​