យោងទៅតាមប្រភពព័ត៌មានពីគេហទំព័រសិល្បៈកូរ៉េចេញផ្សាយកាលពីថ្ងៃសុក្រ ទី៣ កុម្ភៈ ឆ្នាំ២០១២ បានឱ្យដឹងថា ក្រុម 2NE1 មានគម្រោងចេញលក់អាល់ប៊ុមបទចម្រៀងជាភាសាជប៉ុនលើកដំបូងរបស់ពួកគេនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១២ ខាងមុខនេះ ។ ចំណែកឯគេហទំព័រសិល្បៈជប៉ុន Oricon ក៏បានឱ្យដឹងដែរថា ៖អាល់ប៊ុមចម្រៀងថ្មីនេះ និងមានបទចម្រៀងដើមជាភាសាជប៉ុននឹងបទចម្រៀងបកប្រែពីភាសាកូរ៉េទៅជាភាសាជប៉ុនដូចជាបទ «Fire» និង «I don’t Care ជាដើម» ។ បន្ថែមពីនេះទៀត ក្រុម 2NE1 ក៏មានគម្រោងចេញលក់ DVD ដែលមានតន្ត្រីវីឌីអូរផងដែរ ។
ក្នុងការខិតខំប្រឹងប្រែងនេះប្រធានក្រុម 2NE1 បាននិយាយថា ៖ យើងកំពុងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីបង្កើតស្នាដៃនេះឡើងក្នុងគោលបំណងធ្វើឱ្យអ្នកគាំទ្រជនជាតិជប៉ុន របស់យើងបានសប្បាយចិត្ត និងមានការភ្ញាក់ផ្អើល ។ ជាមួយនឹងគម្រោងចេញលក់អាល់ប៊ុមថ្មីនេះ ដែរ ក្រុម 2NE1 និងក្រុម Big Bang ក៏មានគម្រោងចូលរួមក្នុងការប្រគំតន្ត្រី ជប៉ុន Springtoove Festival នៅថ្ងៃទី៣១ ខែមីនា នេះដែរ ៕


ចែករំលែកព័តមាននេះ