តាមប្រភពពីគេហទំព័រឆាយណាបឺស ចេញផ្សាយថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ ២០១២ ឱ្យដឹងថា យុវជនម្នាក់ អាយុ២៣ឆ្នាំ បានស្លាប់ភ្លាមមួយរំពេច បន្ទាប់ពីគាត់អង្គុយលេងហ្គេម “ World of Warcraft ” តាមអ៊ីនធើរណេត អស់រយៈពេល២៣ម៉ោង ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ ២០១២ នៅក្នុងហាងកាហ្វេអ៊ីនធើរណេតមួយស្ថិតក្នុងតំបន់តៅយ៉ន (Taoyuan) កោះតៃវ៉ាន់ ។
នារីបម្រើការក្នុងហាងអ៊ីនធើរណេតកាហ្វេមួយរូបបាននិយាយថា ខណៈពេលយុវជននោះកំពុងលេងហ្គេម នាងបានឃើញគាត់ងោកក្បាលដេកលើតុជាច្រើនដង ហើយនៅពេលគាត់ភ្ញាក់ពេលណា គាត់លេងហ្គេមនោះបន្តទៀត ។
ក្រោយមកនៅពេលនាងចូលទៅសួរនាំដើម្បីចង់ដឹងថា គាត់ចង់បន្តលែងទៀតឬយ៉ាងណានោះ ស្រាប់តែឃើញគាត់ស្លាប់បាត់ទៅហើយ ធ្វើឱ្យនាងភ័យខ្លាចយ៉ាងខ្លាំង ក៏បានរាយការណ៍ទៅប៉ូលិសភ្លាមៗ ។
ប្រភពបន្តថា ពេលប៉ូលិសមកដល់ គេឃើញសពយុវជននោះឡើងរឹងក្នុងស្ថានភាពដៃម្ខាងកំពុងកាន់ Mouse និងដៃម្ខាងទៀត កំពុងវាយ Keyboard ៕



ចែករំលែកព័តមាននេះ