ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រួសារអ្នក​ខ្ពង់ខ្ពស់​ប្តី​​​ស្ទាក់ផ្លូវ​​​ប្រពន្ធ​​​ប្រវាយប្រតប់​គ្នា​​​​ផ្អើល​​​មនុស្ស​​ម្នា​​នៅ​ម្តុំ​ភ្លើង​​ស្តុប​ផ្សារ​​ដីហុយ

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​​​​ ៖ ​បុរសម្នាក់​បានបើក​រ​ថយន្ត​​ម៉ាកកូរ៉ូឡា ពណ៌ស្លែ ស៊េរី​ឆ្នាំ​១៩៩៥ របស់ខ្លួន​ដេញតាមស្ទាក់​​​​​រថ​យន្តម៉ាក​​​ឡង់រ៉ូវែរ មួយ​គ្រឿងទៀត ដែលអះ​អាង​ថា ​ក្នុងនោះមាន​​ប្រពន្ធរបស់គាត់​នៅជា​មួយ​ប្រុស​​សហាយ​​ ប៉ុន្តែ​​ខណៈ​​​ពេលរថយន្ត​កូរ៉ូឡា​​​ស្ទាក់​​​បាំង​ពីមុខ​​ក៏​​​ត្រូវ​រថយន្តឡង់​រ៉ូវែរ ​​បុកពី​ក្រោយ​​​​​បណ្តាល​ឱ្យ​ក្រពឹត​​​រួចហើយ​​ភាគី​នៅ​ក្នុង​​រថយន្ត​​​ទាំង​​​២ ​បាន​ចេញ​មក​ប្រវាយប្រតប់​គ្នា ផ្អើល​​​មនុស្សម្នា​​​​ចោមរោម​​ពេញផ្លូវ​សាធារណៈ​។​

​ហេតុការណ៍​​នេះកើតឡើង​​​កាលពីវេលា​ម៉ោង​​​​១០​និង​​​​៥០នាទី​​​ព្រឹក​ថ្ងៃទី​​​​៣ កុម្ភៈ ​២០១២ ​នៅ​លើ​កំណាត់ផ្លូវ​​​សហព័ន្ធរុស្ស៊ីខាង​លិច​​ភ្លើង​ស្តុប​​​ផ្សារ​ដីហុយបន្តិច ​ស្ថិតក្នុង​​​​ស្លែង​រលើង ​សង្កាត់ទឹក​ថ្លា ​​ខណ្ឌសែន​សុខ ។ ​បុរសជាប្តី​​ និង​រថយន្ត​​កូរ៉ូ​ឡា​​​ត្រូវបានប៉ូលិស​​ឃាត់​​​នាំ​យក​​​ទៅកាន់​អធិការ​ដ្ឋាន​​​ខណ្ឌសែនសុខ ​​​ដើម្បី​សួរនាំ​​ពីបទ​​ធ្វើ​​ឱ្យ​ប៉ះ​ពាល់​​​សណ្តាប់ធ្នាប់​ ចំណែក​​​​ស្ត្រី​ជាប្រពន្ធ​​​មិនត្រូវ​​បានឃាត់ខ្លួន​ទេ បើ​ទោះជា​​ភាគីទាំង​​​២ពាក់​ព័ន្ធ​​​គ្នាយ៉ាង​ណា​​ក៏ដោយ ។​

មានសំណួរ​​សួរ​ថា ​ប្រសិនបើ​ស្ត្រី​​ជា​ប្រពន្ធ​​​ពាក់​ព័ន្ធ​នឹង​​​​បទល្មើស​ណា​​​មួយវិញ ​ដែលប្តី​កំពុង​​តែ​តាមឃាត់ខ្លួន ​ហើយប៉ូលិស​​​​ដោះលែង​​បែបនេះ ​​តើវា​​ទៅជាយ៉ាង​ម៉េច? គួរតែ​​​ឃាត់​សួរ​នាំ​​​ទាំងអស់​​​គ្នា​…​។ ព័ត៌មានលម្អិត​នឹងផ្សាយ​ជូននៅពេលក្រោយ នៅលើទំព័រកាសែត​កោះ​សន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព 8.75 ភ្នំពេញ, 87.5​បាត់ដំបង​៕​