ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​​នឹង​ប្រើ​វេតូ​​បើគម្រោង​​​ដំណោះស្រាយ​​ពីស៊ីរី​ដាក់​នា​ថ្ងៃទី3 កុម្ភៈ

14 ឆ្នាំ មុន

ប្រភព​​ការទូតលោកខាង​លិច​​​នៅ​​ទីស្នាក់​ការ អ.ស.ប ​រាយការណ៍​ថា រុស្ស៊ី​ប្រកាស​ថា ខ្លួន​នឹង​ប្រើ​​​​វេតូ​​ប្រសិន​បើគម្រោង​​ដំណោះស្រាយ​​ស្តីពី​​ស៊ីរី​​គាំទ្រ​​ដោយ​ពួក​លោក​​ខាង​លិច និង​សម្ព័ន្ធ​អារ៉ាប់​​ត្រូវ​​ដាក់​​នា​ថ្ងៃទី​​៣ កុម្ភៈ ​ឱ្យក្រុមប្រឹក្សា​សន្តិសុខ អ.ស.ប អនុម័ត​។​ ឯក​អគ្គរដ្ឋទូត​​រុស្ស៊ី​​ប្រចាំ​ អ.ស.ប លោក​វីតា​លីឈួរ គីន ​​ឱ្យដឹង​​​ពីជំហរ​នេះ​ក្នុង​ឱកាស​នៃ​កិច្ច​ប្រជុំ​​សម្ងាត់​មួយ​របស់ក្រុមប្រឹក្សា​​សន្តិសុខ​​​ ខណៈ​ដែល​​​​សមាជិក​ជាច្រើន​របស់ក្រុម​​ប្រឹក្សា​​នេះ និយាយ​ថា ​​មានការរីកចម្រើន​នានា​​​ក្នុងពេល​ពិភាក្សា​។​

​ក្រុង​​​មូស្គូ​ប្រឆាំងជា​ពិសេស​​​​ចំពោះ​​​​ខ​​មួយ​​នៃ​គម្រោង​​​ដំណោះស្រាយ​នោះដែលគូស​បញ្ជាក់​​​ថា ក្រុមប្រឹក្សា​សន្តិសុខ ​​គាំទ្រ​​​ទាំងស្រុង​​ចំពោះ​ផែន​ការ​​​អារ៉ាប់​ចាកចេញ​​​​​ពីវិបត្តិ​​​ ដែល​គ្រោង​ឱ្យ​​​ប្រធានាធិបតី​​ស៊ីរី លោកបាចា​អាល់​អាសាដ ចាកចេញ​​​ពីអំណាច​។ ​​រុស្ស៊ី​​យល់​ថា ​ក្រុមប្រឹក្សា​​សន្តិសុខ ​​ពុំ​​បាន​ទាមទារ​ឱ្យ​មានការផ្លាស់ប្តូរ​​របប​នៅស៊ីរីឡើយ ។

ពួកអ្នក​​ការទូត​​​លោកខាង​លិច​ជាច្រើន​ចង់​ឱ្យ​សម្រេច​បាន​​កិច្ចព្រមព្រៀង​​​​មួយលើ​គម្រោង​​​ដំណោះស្រាយ​​​ដើម្បីដាក់​ឱ្យ ​​ក្រុមប្រឹក្សា​សន្តិសុខ​​អនុម័ត​​​នា​ថ្ងៃទី​​៣ កុម្ភៈ ឬ​យ៉ាងយូរ​នា​ថ្ងៃទី​​​​៦ កុម្ភៈ ។ រុស្ស៊ីទាមទារ​​​​​ផងដែរឱ្យ​ដក​ចេញ​​ពីគម្រោង​ដំណោះស្រាយ​​នេះនូវ​រាល់អន្តរាគមន៍​​យោធា​នៅស៊ីរី​​​ដែល​យកតាម​គំរូ​ដូចដែល​​គេ​ធ្លាប់​បានធ្វើ​​កា​ល​ពី​​ឆ្នាំទៅមិញ​នៅលីប៊ី ៕​