ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ៊ី​ស្រាអែល​​អាច​វាយប្រហារអ៊ី​រ៉ង់​នា​ទិទាឃរដូវ​ខាង​មុខនេះ​

14 ឆ្នាំ មុន

​កាសែត​​​អាមេ​រិក​​វ៉ាស៊ីន​​តោន​ប៉ុស្តិ៍​​​រាយ​ការណ៍​​កាលពីថ្ងៃទី​​​​២ កុម្ភៈ ថា រដ្ឋមន្ត្រី​​​ការ​ពារ​ប្រទេស​អាមេរិក ​​លោក LEON PANETTA ថ្លែង​ថា ​អ៊ី​ស្រាអែល​​​នឹង​អាច​​វាយប្រហារ​​​អ៊ី​រ៉ង់​​នា​រដូវ​ផ្កា​រីកខាង​មុខនេះ​។​ យោង​​តាម​កាសែត​នេះ លោក PANETTA យល់​ថា មាន​លទ្ធ​ភាព​ខ្ពស់​ដែល​អ៊ី​ស្រាអែល​​វាយ​ប្រហារ​​អ៊ី​រ៉ង់​ក្នុងខែ​​​មេសា ឧសភា​ ឬ​មិថុនា​​ខាង​មុខនេះ ​មុនពេល​អ៊ី​រ៉ង់​​ចាប់​ផ្តើម​​​​ផលិត​​​​គ្រាប់​​បែក​នុយ​​ក្លេអ៊ែរ​​​មួយគ្រាប់​។​

យោងតាម​​លោក DAVID IGNATIUS អ្នក​​កាន់​ឯកសារ​​​របស់​កាសែត​​​វ៉ាស៊ីនតោន​​ប៉ុស្តិ៍​​​ថា ប្រធានាធិបតី​​​អាមេ​រិក លោក​​បារ៉ាក់ អូបាម៉ា ​និង​លោក​ PANETTA ធ្លាយ​​ឱ្យដឹង​ថា ​​សហ​រដ្ឋ​អាមេរិក​​នឹង​ប្រឆាំង​​ចំពោះ​​​ការ​វាយប្រហារ​​​មួយ​បែបនេះ ​​ដោយ​យល់​ថា ​​​នឹង​ប៉ះពាល់​​​​ដល់​កម្មវិធី​ដាក់ទណ្ឌ​កម្ម​​សេដ្ឋកិច្ច​​​ដែលកំពុងទទួល​បានជោគ​ជ័យ​​ក្នុងកម្រិត​​​អន្តរជាតិ​​​ ព្រមទាំង​​បណ្តា​​ការ​ខិត​ខំ​ប្រឹងប្រែង​​ពុំមែន​​​​យោធា​​​ដើម្បី​​​រារាំង​​អ៊ី​រ៉ង់​​​មិន​អាច​ឆ្លង​កាត់​ដំណាក់​កាល​ទទួល​​បានអាវុធ​​នុយ​ក្លេអ៊ែរ​។ ក៏ប៉ុន្តែ​​​សេតវិមាន​​នៅពុំទាន់សម្រេច​​​នៅឡើយ​​ពីប្រតិ​កម្មរបស់​សហរ​ដ្ឋអាមេ​រិក​ក្នុង​​ករណី​​មានការ​វាយប្រហារ​​​​ពីសំណាក់​អ៊ី​ស្រា​អែល។

​បណ្តា​អ្នក​​​​ទទួលខុសត្រូវ​​​អាមេរិក​​​យល់​ថា ​​នាយករដ្ឋមន្ត្រី​​អ៊ី​ស្រាអែល​ លោក​បេន​ចាមីន ​ណេ​តាន់​យ៉ា​ហ៊ូ ក៏​​នៅពុំទាន់​ធ្វើការ​សម្រេច​ចិត្ត​ចុងក្រោយ​​​លើ​រឿង​​វាយប្រហារ​​​​ជាយថាហេតុ​ប្រឆាំង​​អ៊ី​រ៉ង់​នៅឡើយ ៕​