ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយសម្លា.ប់​បុរស​ជា​សង្សារ ឯ​នារី​​គ្រាន់​តែ​​ដាល់​ឱ្យ​សន្លប់​​ រួច​រំលោ.ភ​ម្នាក់​ម្តងៗ

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សព​បុរស​​ម្នាក់​ត្រូវ​បាន​គេ​ប្រទះឃើលញ​ដេក​ស្លា.ប់​នៅ​មាត់​ផ្លូវ​​ក្រួស​ ក្រហម​មួយ​កន្លែង​ដិត​ដាម​ ដោយ​​ឈាម​​​ជោក​​ក្បាល​ និង​ខ្លួន​ ស្ថិត​ក្នុង​​ភូមិ​បន្លាស្អិត​​ សង្កាត់​​ឃ្មួញ ​ខណ្ឌ​សែន​សុខ ​កាលពី​វេលា​ម៉ោង​៦​ព្រឹក​​ថ្ងៃទី​៣ កុ​ម្ភៈ ២០១២ ​បង្ក​​ឱ្យ​​មាន​ការភ្ញាក់​ផ្អើល​​យ៉ាង​ខ្លាំង​​ ហើយ​ករណី​នេះ​​ត្រូវ​បាន​គេ​សង្ស័យ​ថា ជា​រឿង​គំនុំ​​មិន​មែនជាអំពើ​ប្លន់​ទេ ​ ព្រោះ​​ម៉ូតូ​ជន​រង​គ្រោះ​​មិន

រាជធានីភ្នំពេញ ៖ សព​បុរស​​ម្នាក់​ត្រូវ​បាន​គេ​ប្រទះឃើលញ​ដេក​ស្លាប់​នៅ​មាត់​ផ្លូវ​​ក្រួស​ក្រហម​មួយ​កន្លែង​ដិត​ដាម​ ដោយ​​ឈាម​​​ជោក​​ក្បាល​ និង​ខ្លួន​ ស្ថិត​ក្នុង​​ភូមិ​បន្លាស្អិត​​ សង្កាត់​​ឃ្មួញ ​ខណ្ឌ​សែន​សុខ ​កាលពី​វេលា​ម៉ោង​៦​ព្រឹក​​ថ្ងៃទី​៣ កុ​ម្ភៈ ២០១២ ​បង្ក​​ឱ្យ​​មាន​ការភ្ញាក់​ផ្អើល​​យ៉ាង​ខ្លាំង​​ ហើយ​ករណី​នេះ​​ត្រូវ​បាន​គេ​សង្ស័យ​ថា ជា​រឿង​គំនុំ​​មិន​មែនជាអំពើ​ប្លន់​ទេ ​ ព្រោះ​​ម៉ូតូ​ជន​រង​គ្រោះ​​មិន​មាន​​បាត់​ទៅណាឡើយ ​និង​សូម្បី​​តែ​សម្ភារ​នៅ​លើ​ម៉ូតូ​ក៏​​មិន​មាន​បាត់​បង់​​អ្វីដែរ។

បើ​តាម​​នារីជា​សង្សា​ជន​រងគ្រោះ​​បាន​ឱ្យ​ដឹងថា អំពើ​មនុស្ស​​ឃាត​នេះ​​បាន​កើត​ឡើង​តាំង​ពី​​វេលា​ម៉ោង​​ជាង​៩​យប់​ថ្ងៃ​​ទី២ កុម្ភៈ ​២០១២ ម៉្លេះ ​ប៉ុន្តែគ្មាន​​នរណា​ប្រទះឃើញ​​ហេតុការណ៍​នេះ ​ហើយ​ទៅ​រាយការណ៍​​ប្រាប់​ប៉ូលិស​​ឡើយ…​ម្យ៉ាង​​រូប​នាង​ជាសង្សារ​​ត្រូវ​ក្រុម​ជន​ដៃ​ដល់​​វាយ​​សន្លប់​ស្តូក​ស្តឹង​​មួយ​យប់​ទល់​ភ្លឺ​​ និង​សម្រាត​​ខោ​រំលោភ​​សេព​សន្ថវៈ​​ទៀត​ផង ទាល់​តែ​ព្រឹក​ព្រលឹម​​​ស្រាង​ឡើង​ ទើប​មាន​​អ្នក​ដំណើរ​​ប្រទះ​ឃើញ​ហើយ​ក៏​ផ្អើល​​ឆោឡោ​​ដល់​ប៉ូលិស។

បុរស​រង​គ្រោះ​​ឈ្មោះ​លឿង សុខ​លាភ អាយុ​​៣២​ឆ្នាំ ​ជា​មន្ត្រី​​សណ្តាប់ធ្នាប់​​ខណ្ឌ​សែន​សុខ ​ចំណែក​នារី​​ជា​សង្សារ​ឈ្មោះ​គង់ សុវន ​អាយុ​​២៧ឆ្នាំ ជា​កម្ម​ការិនី​​រោង​ចក្រ​កាត់​ដេរ ស្នាក់​នៅ​ផ្ទះជួល ​ផ្លូវ​លំ​​ ភូមិ​ចុង​ថ្នល់​ខាង​លិច ​សង្កាត់​ទឹក​ថ្លា ​ខណ្ឌ​សែន​សុខ ។ ​នារីរងគ្រោះដែល​កំពុង​សម្រាក​នៅ​លើ​គ្រែ​ពេទ្យ​បាន​ឱ្យ​ដឹងថា ​នៅ​យប់​កើត​ហេតុ​​នោះ ​នាង​ និង​បុរស​ជា​​សង្សារ​បាន​ណាត់​ជួប​​គ្នា​នៅ​កន្លែង​ស្ងាត់​ខាង​លើ​ ​ហើយ​សា​សង​គ្នា​ពី​នេះ​ពី​នោះ​ ដឹង​អី ស្រាប់តែ​មាន​ជន​២​នាក់​ជិះ​ម៉ូតូ​​មក​ដល់​រួច​ហើយ​ប្រើ​ដំបង​​វាយ​យ៉ាង​សន្ធាប់​​ទៅលើ​ប្រុស​ស្នេហ៍​របស់​​នាង… ​ពេល​នោះ​​នាង​បាន​ចូល​ទៅ​ឃាត់ ក៏​ត្រូវ​ជន​កំណាច​ទាង​២​នោះ​ហក់​ទាត់​ធាក់​​ និង​ដាល់​នាង​ឡើង​ពោរ​មុខ​រហូត​ដល់​សន្លប់​​​លែង​ដឹង​អ្វី​​ទាំង​អស់…។

នាង​ គង់ សុវន ​បាន​និយាយ​ទៀតថា ​ប​ន្ទាប់​ពីសន្លប់​ គឺនាង​លែង​ដឹងអ្វី​​អស់​​ហើយ… ​លុះ​ព្រលឹម​​ស្រាងៗ​​ ទើប​នាង​ដឹង​ខ្លួន​​ឡើង​វិញ ក៏​យល់​ថា ​មុខ​ឡើង​ហើម ហើយ​ខោ​ត្រូវ​បាន​គេ​​ស្រាត​​ទាំង​ក្រៅ និង​ក្នុង​ ​និង​​មាន​អារម្មណ៍​​ថា ឈឺ​ប្រដាប់​ភេទ ចំណែក​​ប​ង​លឿង  សុខ​លាភ ​ដេក​ស្លាប់​​ដិត​ដាម​ដោយ​ឈាម​… បន្ទាប់​​មក​ក៏​រហ័ស​ទៅ​មណ្ឌល​សុខ​​ភាព​ឃ្មួញ​​ និង​ប្តឹង​ប៉ូលិស៕