ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ការប៉ះទង្គិច​គ្នា​រវាង​​ប៉ូលិស​ និងពួក​បាតុ​ករ​​នៅ​​ក្រុងគែរ​របួស​​388នាក់​

14 ឆ្នាំ មុន

ទូរទស្សន៍​​​រដ្ឋអេហ្ស៊ីប​​​រាយការណ៍​​​ថា មនុស្ស​​​យ៉ាង​តិច​​​​៣៨៨នាក់ បានត្រូវរបួស​ក្នុងការប៉ះ​ទង្គិច​​​គ្នា​នានា​រវាង​​​កង​កម្លាំង​​​សន្តិសុខ​​​​អេហ្ស៊ីប​​ និង​ពួកបាតុករ កាលពីយប់ថ្ងៃទី​​​២ កុម្ភៈ នៅជិត​ទីស្នាក់​ការ​​ក្រសួង​​មហាផ្ទៃ​​កណ្តាលទីក្រុង​គែរ​។​ កង​កម្លាំង​​សន្តិសុខ​​បានប្រើប្រាស់​ឧស្ម័ន​​បង្ហូរ​ទឹក​ភ្នែក​​ ដើម្បី​​បំបែក​ពួក​អ្នកគាំទ្រ​​​បាល់​ទាត់​​ដែល​​​លើក​មក​​ជួប​​គ្នា​​ជាមួ​យ​ពួក​​​បាតុករ​​ដទៃៗ ទៀត ដើម្បី​​​សំដៅ​​ពីសាមគ្គីភាព​​របស់​ពួកគេ​​​ជា​មួយ​បណ្តាគ្រួសារ​​ជនរងគ្រោះ​​​ និង​ដើម្បី​​រារាំង​បាតុករ​កុំ​ឱ្យ​​លុក​ចូលដល់​​​អគារ​ក្រសួង​​នេះ​។​

​បាតុ​កម្ម​​​បានផ្ទុះឡើង​​បន្ទាប់​ពី​ការ​​​បះបោរ​​រវាង​ពួកអ្នក​​គាំទ្រ​​​ក្រុម​បាល់ទាត់ AL MASRY និង​ពួកអ្នក​​គាំទ្រ​​​ក្រុមបាល់ទាត់​​​ក្លឹប AL AHLY CLUB ក្រោយ​ការ​ប្រកួត​រវាង​​​ក្រុមទាំង​​​២​នៅ​ទីក្រុង​ PORT SAÏD ដែល​​​បណ្តាល​ឱ្យ​​មនុស្ស​ស្លាប់​​​៧៤​នាក់ ​​ហើយជា​ច្រើន​រយ​នាក់ត្រូវ​របួស ​កាលពីយប់ថ្ងៃទី​​១ កុម្ភៈ​។​ ពួកបាតុករ​​​​យល់​ថា ប៉ូលិស​​ជាអ្នកទទួល​ខុស​ត្រូវ​​​លើ​សោកនាដ​កម្ម​​នៅ PORT SAÏD នេះ ពីព្រោះ​តែប៉ូលិស​បណ្តោយ​ឱ្យពួកអ្នក​គាំទ្រ​បាល់​ទាត់​ចូលក្នុង​​ស្តាត​ជាមួយដុំថ្ម​​ និង​កាំបិត​។​

នាយករដ្ឋមន្ត្រី​អេហ្ស៊ីប លោក​​​កាម៉ាស់ ​អាល់​​​ហ្គាន​​ហ្សូរី កាលពីថ្ងៃទី​​​២ កុម្ភៈ ​បានដក​តំណែងអភិបាល​​​​ក្រុង ​PORT SAÏD ហើយ​ប្រមុខ​​​សន្តិសុខ​​ខេត្ត និង​ប្រមុខ​សហព័ន្ធ​​​បាល់​ទាត់​អេហ្ស៊ីប​​ក៏ត្រូវ​​​បញ្ឈរជើង​ដែរ ។ យោង​តាម​​ទូរទស្សន៍​​​រដ្ឋ​ថា ​ការប៉ះទង្គិចគ្នា​​រវាង​ពួកបាតុ​ករ ​និង​ប៉ូលិស​​ក៏កើតមាន​ដែរ​នៅ​​តំបន់​ស៊ុយ​​អេនា​ថ្ងៃ​ជាមួយគ្នានេះ ៕​