ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡា​ករប្រេស៊ី​ល ចំណាយ​ប្រាក់​500​ដុល្លារ​ជារង្វាន់​លើ​អ្នក​ដែល​​រើស​ធ្មេញ​បាន​ និង​បេក​ខាំ​ ​​ផ្សព្វផ្សាយ​​ឈុត​ក្នុង​នៅ​ថ្ងៃទី​5 កុម្ភៈ

14 ឆ្នាំ មុន

*កីឡាករ​​ជនជាតិ​ប្រេស៊ី​ល ចំណាយ​ប្រាក់​​ប្រហែល​៥០០​ដុល្លារ​ផ្តល់​ទៅ​លើ​អ្នក​ដែល​អាច​ប្រទះឃើញ​ធ្មេញ​របស់​គេ​ដែល​ខ្ទាត​ចេញ​ក្នុង​ពេល​ប្រកួត
​ទីភ្នាក់​ងារ​ព័ត៌​មាន​​បរទេស​​កាល​ពីថ្ងៃទី​១ កុម្ភៈ ផ្សាយ​ឱ្យ​ដឹងថា ​កីឡា​ករ​ម៉ាសេ​លីន​ញ៉ូ ​ប៉ា​រ៉ាយ​បា អតីត​ខ្សែ​​​ប្រ​យុទ្ធ​​ក្រុម​ជម្រើស​ជាតិ​​ប្រេស៊ី​ល ​បច្ចុ​ប្បន្ន​​កំពុង​លេង​ឱ្យ​ក្លឹប Rocife នៅ​ក្នុង​ស្រុក​​កំណើតរបស់​ខ្លួន​ប្រកាសផ្តល់​៥០០​ដុល្លារ ​ដល់​នរណា​ម្នាក់​​ដែល​រក​ឃើញ​ធ្មេញ​របស់​ខ្លួន ក្រោយ​ពី​ការ​ប្រកួត​ក្នុង​ក្រប​ខណ្ឌ​​បាល់​ទាត់​ «ខាំ​ពីអូណាតូ ពើ​ណាម​ប៊ូហ្គា​ណូ» ជួប​ជា​មួយ​ក្លឹប Naotigo កាល​ពី​សប្តាហ៍​មុន ។ ​នៅ​ក្នុង​ការ​ប្រកួត​​កីឡា​ករ​អាយុ​​៣៦​ឆ្នាំ ​​រូប​នេះ​បាន​ប៉ះ​ទង្គិច​​ជា​មួយ​កីឡា​ករ​​គូប្រជែង បណ្តាល​​​ឱ្យ​របូត​ធ្មេញ​ចេញពី​មាត់​របស់​គេ ។

ក្រោយ​​ពេលចប់​ការ​ប្រកួត​កីឡា​ករ​ម៉ាសេ​លីន​ញ៉ូ​ បាន​​ឱ្យ​សមត្ថ​កិច្ច​ក្នុង​ក្លឹប​ជួយ​រក​ធ្មេញ​របស់​គេ ប៉ុន្តែ​រក​មិន​ឃើញ​រហូត​កន្លង​ផុតជា​ច្រើន​ថ្ងៃ ។ ចុង​ក្រោយ​​នេះ​​គេ​ប្រកាស​​ចំណាយ​​ប្រាក់​​៥០០​ដុល្លារ​ ដល់​អ្នក​រក​ធ្មេញ​​របស់​គេ​ឃើញ ព្រោះ​យល់​ថា ប្រសិន​បើ​​ទៅ​​​ដាក់​ធ្មេញ​​សិប្ប​និមិត្ត​​ថ្មីអាច​ចំណាយ​ប្រាក់​​ច្រើនជាង​នេះ​ដល់​ទៅ​៤​ដង ។ ​កីឡា​ករ​ម៉ាសេលីន​ញ៉ូ ​ជា​កីឡា​ករ​សំណាង​អាក្រក់​​ទាក់​ទិន​នឹង​ធ្មេញ ​ព្រោះ​ចំនួន​២​លើក​​ហើយ​ក្នុង​អំឡុងពេល​​២​ឆ្នាំ​កន្លង​មក ដែល​​គេ​ត្រូវបាក់​ធ្មេញ​​នៅ​​ក្នុង​ទី​លាន​ប្រកួត ។

​*រូបភាព​​នៃ​ការ​លោត​ហក់​​គប់​បាល់​បញ្ចូល​ទី​របស់​កីឡា​ករ​បាល​់​បោះ​ ក្នុង​ក្រុម​ Miami ​ថា ជា​រូប​ភាព​ចម្លែក
​លោក​​ឡឺ​ប្រុន ជេម ​កីឡា​ករ​បាល់​​បោះ​ដ៏​ល្បី​ឈ្មោះ​របស់​​ក្រុម​បាល់​បោះ Miami ​ត្រូវ​គេ​ថត​រូប​ភាព​បាន​ខណៈ​ពេល​​កំពុង​បោះ​បាល់​ដាក់​ក្នុង​ទី​ក្នុង​ការ​ប្រកួត​បាល់​បោះ​ NBA សហ​រដ្ឋ​អាមេរិក​ ដោយ​ក្រុម​របស់​គេបើក​ទ្វារ​ទទួល​​ភ្ញៀវ​​ក្រុម Chicago ។ ​អ្វី​ដែល​​ធ្វើ​ឱ្យ​មាន​ចំណាប់​អារម្មណ៍​​ក្នុង​ការ​ប្រកួត​នោះ គឺ​កីឡា​ករ​ឡឺ​ប្រុន ជេម បាន​​បង្ហាញ​​សកម្ម​ភាព​​គួរ​ឱ្យ​គយ​គន់​​ប្រៀប​ដូច​ជា​មនុស្ស​កំពុង​ហោះ​ហើរ។

*ដេវីដ ​បេកខាំ ​ខ្សែ​បម្រើ​ក្លឹប Los Angeles Galaxy បង្ហាញ​​ម៉ូដ​ខោស្ល៊ីប ផ្សព្វ​ផ្សាយ​តាម​ទូរទស្សន៍
កីឡា​ករ​ដេវីដ​ បេកខាំ ខ្សែ​បម្រើ​ក្លឹប​​ Los Angeles Galaxy ​ជាក្លឹប​​ល្បី​នៅ​ក្របខណ្ឌ​បាល់​ទាត់​ MLS សហរដ្ឋ​​អាមេ​រិក ត្រៀម​បង្ហាញ​ផលិត​ផល​ឈុត​​ក្នុង​បុរស “H&M” ​​នៅថ្ងៃទី​៥ កុម្ភៈ ។ បេកខាំ​បានដោះ​សម្លៀក​បំពាក់​​បង្ហាញ​ស្នាម​​សាក់​នៅ​លើ​ដង​ខ្លួន​រហូត​មាន​ការ​លេច​ឮ​ពាក្យ​ចចាម​អារ៉ាម​​ម្តង​រួច​មក​ហើយ កាលពី​​ពេលថ្មី​ៗ​កន្លង​មក ។ ចុង​​ក្រោយ​​នេះ​មាន​ការ​រំពឹង​ទុកថា ​ការ​ឃោសនា​​បង្ហាញឈុត​ក្នុង​របស់​កីឡា​ករ​បេកខាំ ​​នឹង​​ផ្សព្វ​ផ្សាយ​​ដោយ​ចំហ​នៅ​​ប្រទេស​អង់​​គ្លេស​​ ៕