ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព័ត៌​មាន​ជុំ​វិញ​មជ្ឈ​ដ្ឋាន​​បាល់​ទាត់​​ពិភព​លោក​

14 ឆ្នាំ មុន

*FIFA ត្រៀម​​ឱ្យ​​មាន​ការ​ផ្លាស់​ប្តូរ​កីឡា​ករ​ទី​៤ ក្នុងអំឡុង​​ពេល​បន្ថែម​​ម៉ោងពិសេស
​នៅ​ក្នុងរបាយ​ការណ៍​របស់ FIFA ​បាន​​ពិចារណា​​ និងពិភាក្សា​​ពី​ការផ្លាស់​ប្តូរ​​កីឡា​​​ករទី​៤​ដែ​លត្រូវ​ដាក់​ក្នុង​កិច្ច​ប្រជុំ​​នៅថ្ងៃ​ទី​៧ កុម្ភៈ ខាង​មុខ​ ។ ក្រៅ​ពី​​នេះ​ក៏​មាន​ការ​បង្ហើប​ឱ្យ​ដឹងថា នៅ​ក្នុង​កិច្ច​ប្រជុំ​​លើក​នេះ នឹង​មាន​ការ​ពិភាក្សា​​ពី​ការ​នាំ​យក​បច្ចេក​​វិទ្យា​ពិនិត្យ​​​បាល់​ចូល​​​ទី​មក​ប្រើ​ប្រាស់​នៅ​ក្នុង​​ការ​ប្រកួត​​បាល់​ទាត់​​ផង​ដែរ ។  ​សម្រាប់​​ការ​ផ្លាស់​ប្តូរ​​កីឡា​ករទី​៤ ខាង​លើ នឹង​​មាន​ការ​​ស្នើ​​ឱ្យ​មាន​ការ​​ប្តូរ​​កីឡា​ករ​បន្ថែម​​ពី​កូតា​៣​នាក់ ក្នុងអំឡុង​​ពេល​ប្រកួតធម្ម​តា​​៩០​នាទី​ និង​នៅ​ពេល​​​បន្ថែម​ម៉ោង​​​រយៈ​ពេល​៣០​នាទី​គឺ​ក្លឹប​ទាំង​​២ ​អាច​ផ្លាស់​ប្តូរ​កីឡា​ករ​កើន​ឡើង​ម្នាក់​​ទៀត ។

*FIFA ពិន័យ​ក្រុម​​ជម្រើស​ជាតិ​កាតា​ឱ្យ​ចាញ់​​អូម៉ង់ ០-៣ ក្រោយ​ពី​បញ្ចូល​កីឡាក​រ​ពិន័យ​​កាត​លឿង​ចូល​ប្រកួត
​សហព័ន្ធ​​បាល់​ទាត់​អន្តរជាតិ (FIFA) បាន​​ពិន័យ​​ក្រុមជម្រើស​ជាតិ​កាតា ឱ្យ​ចាញ់​ក្រុម​ជម្រើស​​ជាតិ​​អូម៉ង់​ ០-៣ ​ព្រោះ​មាន​កំហុស​​បញ្ចូល​​កីឡា​ករ​​ដែល​ទទួល​​ពិន័យ​​​កាត​លឿង​២​សន្លឹក​ ចូល​ប្រកួត​កាល​ពី​ខែ​​វិច្ឆិកា ​ឆ្នាំ​មុន ក្នុង​ការ​​ប្រកួត​​ជម្រុះ​​អូឡាំពិក​ហ្គេម​ស៍ ​ខណៈ​ពេល​​កីឡា​ករ​ទទួល​ពិន័យ​កាត​លឿង​២​សន្លឹក​មិន​ត្រូវ​បាន​អនុ​ញ្ញាត​ឱ្យ​ចូល​​លេង១​ប្រកួត​ ។ ​​ការ​ពិន័យ​ឱ្យ​ចាញ់​លើក​នេះ​ធ្វើ​ឱ្យ​ស្ថាន​ភាព​របស់​ក្រុម​​ជម្រើស​ជាតិ​កាតា ត្រូវ​ស្ថិត​នៅ​លំដាប់​ទី​៣ នៃ​ពូល​ A ដោយ​​មាន​ពិន្ទុ​តាម​​ពីក្រោយ​​ក្រុម​ជម្រើសជាតិ​​អូម៉ង់ ស្ថិតនៅ​លំដាប់​ទី២ ​មាន​៤​​ពិន្ទុ ​និងកូរ៉េ​ខាង​ត្បូង ​ស្ថិត​នៅ​កំពូល​តារា​ង​ពូល​A។

​ស្របពេល​ជា​មួយ​គ្នា​នេះ​ កាតានឹង​ប្តឹង​​ទៅ​ឧទ្ធរណ៍​​ស្តីពីការ​សម្រេចរបស់ FIFA ​ប៉ុន្តែ​បច្ចុ​ប្បន្ន​កំពុង​​ពង្រឹង​កីឡា​ករ​ឱ្យ​ហាត់​សម​សម្រាប់​ចូល​​ប្រកួតនៅ​ថ្ងៃទី​៥ កុម្ភៈ ​ដែល​ជួប​ជា​មួយ​ក្រុម​ជម្រើ​ស​ជាតិ​អូម៉ង់ ​និង​នៅ​ថ្ងៃទី​២២ កុម្ភៈ ​ជួប​ជា​មួយ​ក្រុមជម្រើស​ជាតិ​អារ៉ាប៊ី​សាអ៊ូឌីត ។

*តុលា​ការ​អង់​គ្លេស​​​ ត្រៀមបើក​សវនា​ការ​រឿង​ក្តី​​កីឡា​ករ​​ចន ធឺរី មើល​ងាយ​ជាតិ​សាសន៍​​​ក្រោយ​ពេល​ចប់​ការ​ប្រកួតអឺរ៉ុប
តុលាការ​​នៅ​ក្នុង​ខណ្ឌ​​វ៉េស​មីន​ស្ទ័រ ​បាន​​សម្រេច​​កំណត់​​ថ្ងៃ​បើក​​សវនា​ការ​សាក​សួរ​ជា​លើក​ទី​២​ក្នុង​រឿងក្តី​កីឡា​ករ​ចន ធឺរី ខ្សែ​ការពារ​ក្លឹប​ Chelsea ​មើល​ងាយ​​ជាតិ​សាសន៍​លើ​កីឡា​ករអេន​ថុន ហ្វើឌីណង់ ​ខ្សែ​ការពារ​ក្លឹប QPR ​នៅ​ថ្ងៃទី​៩ កក្កដា ខាង​មុខ បន្ទាប់​ពី​​កីឡា​ករ​​​ចន ធឺរី ធ្វើ​ដំណើរ​​ត្រឡប់​ពីការ​ប្រកួត​ឱ្យ​ក្រុម​ជម្រើស​​ជាតិ​អង់​គ្លេស​​ក្នុង​ក្រប​ខណ្ឌ​​បាល់​ទាត់​​អឺរ៉ុប​​ ២០១២ ​ជុំចុង​ក្រោយ​នៅ​ប្រទេស​​អ៊ុយ​ក្រែន និង​ប៉ូឡូញ ៕