ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហ្វ្រិក​​ខាង​ត្បូង​ប្រមូល​ស្រោម​អនាម័យ​​គ្មាន​បទ​ដ្ឋាន​

14 ឆ្នាំ មុន

ទីភ្នាក់ងារព័ត៌​មាន​បរទេស​ផ្សាយ​​ឱ្យ​ដឹងថា ​ក្រសួង​សុខា​ភិបាល​អាហ្វ្រិ​កខាង​ត្បូង​បាន​ប្រកាស​ប្រមូល​ស្រោម​អនាម័យ​​ជាង​១,៣៥​​​លាន​ស្រោម ​ដែល​បាន​ចែក​ជូន​ដល់​ប្រជាជន​នៅ​ក្នុង​​ឱកាស​បុណ្យ​គម្រប់​ខួប​១០០​ឆ្នាំ ​នៃ​ការ​បង្កើត​​​សភា​អាហ្វ្រិក​​ ។  មូល​ហេតុ​នៃ​ការ​ប្រកាស​ប្រមូល​កើត​ឡើង​ក្រោយ​ពី​ប្រទះឃើញ​ថា ​​ស្រោម​​អនាម័យ​ទាំង​នោះ​ផលិត​​មិន​ត្រូវ​តាម​បទ​ដ្ឋាន ព្រោះ​​រមែង​ធ្លាយ​ក្នុង​អំឡុងពេល​​ប្រើ រួម​ទាំង​ប្រទះឃើញ​​ថា ស្រោម​អនាម័យ​​ជាច្រើន​មាន​ស្នាមធ្លាយ ។

ទោះជា​បែបណា​ក៏​ដោយ អាជ្ញា​​ធរ​មិ​នបាន​បង្ហើប​​ឱ្យ​ដឹង​​ពីការ​​ប្រមូល​​ស្រោម​​អនាម័យ​​​បាន​ចំនួន​ប៉ុន្មានទេ ខណៈ​ពេល​អត្រា​អ្នក​ឆ្លង​​មេរោគ​​អេដស៍​​នៅអាហ្វ្រិក​ខាង​ត្បូង​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​នៅ​លើ​ពិភព​លោក ៕