ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាំងពិព័រណ៍​គ្រាប់​​ពេជ្រ​​លើក​ទី​3 នៅ​បែល​ហ្ស៊ិក

14 ឆ្នាំ មុន

បណ្តា​អាជីវ​ករ​លក់​ពេជ្រ​ទូទៅ​នៅ​លើ​ពិភព​លោក ​បាន​​ធ្វើ​ដំណើរ​​ទៅ​ចូលរួម​ក្នុងពិធី «អេន​វ៉ើប ​ឌីយ៉ា​ម៉ង់ ​ត្រេត ហ្វែរ៍» លើក​ទី​៣ ​ក្នុង​ទី​ក្រុង​អេន​វ៉ើប ប្រទេស​​បែល​ហ្ស៊ិក ។ ជាក់ស្តែង​​ក្នុង​រូបភាព​ដែល​បង្ហាញ​​​នៅ​ទី​នេះ​គឺអាជីវ​ករ​​លក់​ពេជ្រ​​កំពុង​ត្រួតពិនិត្យ​​​គ្រាប់​ពេជ្រ​ទម្ងន់​​០,២​ការ៉ាត់ ​ដែល​មានតម្លៃ​​ប្រហែល​៤០០​អឺរ៉ូ ។ ​គួរបញ្ជាក់ថា ​ក្នុង​ចំណោម​​​គ្រាប់​ពេជ្រ​​ទាំង​អស់​​គឺ​មាន​គ្រាប់​ពេជ្រ​​លំអង​ផ្កា​ ឬ​ពេជ្រ «កេសរ» (Round Brilliant) ដែល​ត្រូវ​បាន​ច្នៃ​យ៉ាង​ល្អ​​​ឥត​ខ្ចោះ​​​មាន​ទម្ងន់​២១,២៣​ការ៉ាត់ ​និង​មា​ន​តម្លៃ​​ដល់​ទៅ​៤,៦​លាន​ដុល្លារ ៕