ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ស្រាវជ្រាវ​​ផ្សាំ​​ប៉េង​ប៉ោះ​ខ្មៅ​​ទទួល​បាន​ជោគជ័យ​

14 ឆ្នាំ មុន

ក្រុម​ហ៊ុន «ស៊ីដ ​តិច​ណូឡូជី» ជា​ក្រុម​ហ៊ុន​​ជំនាញខាង​ផ្នែក​​ផលិត​ និង​អភិ​វឌ្ឍ​បន្លែ​​ប្រភេ​ទ​​ថ្មី ឬ​បន្លែ​ឆ្លង​កាត់​ការ​​ផ្សាំ​ពូជ ដើម្បី​បង្កើន​គុណ​ប្រយោជន៍​​ផ្នែក​ម្ហូប​អាហារ ស្ថិត​នៅ​ទីក្រុង​កាហ្វា រុត ​ប្រទេស​អ៊ី​ស្រាអែល បានទទួល​​ជោគជ័យ​ក្នុង​ការ​ផ្សាំ​ប៉េ​ង​ប៉ោះ​​ខ្មៅ​ដូច​ដែល​បាន​បង្ហាញ​​នេះ។ ប៉េង​ប៉ោះ​​ដែល​បាន​ផ្សាំ​នេះ​ឈ្មោះថា «ប៊្លេក​ហ្កាឡេក​ស៊ី​» (Black Galaxy) ​ដោយ​អ្នក​ជំនាញ​បាន​យក​ប៉េង​ប៉ោះ​​ព្រៃ​មក​ផ្សាំ​ពូជ​ជា​មួយ​ប៉េង​ប៉ោះ​ធម្មតា ​រហូត​ក្លាយ​ជា​​ប៉េង​ប៉ោះ​​មាន​ពណ៌​ខ្មៅចម្លែក ​ខណៈ​​ពេល​ពណ៌ខ្មៅ​នេះ​កើត​​ចេញ​ពី​សារធាតុ​មួយ​ប្រភេទ​ដូច​នឹង​សារ​ធាតុ​មាន​នៅ​ក្នុង​ផ្លែ​ប៊្លូប៊ឺ​រី ។

សារធាតុ​​ខាងលើ​មាន​ប្រតិ​កម្ម​នឹង​ពន្លឺ​​យ៉ាង​ខ្លាំង ​​ដូច្នេះ​ប្រសិន​បើ​​ប៉េង​ប៉ោះ​​នេះ​កាន់​​តែ​ត្រូវ​ពន្លឺ​​ថ្ងៃ​​វា​នឹង​មាន​ពណ៌កាន់តែខ្មៅ​​ឡើង។ អ្នក​ជំនាញ​ម្នាក់​ក្នុង​ក្រុម​អ្នក​ស្រាវជ្រាវ​របស់​ក្រុម​ហ៊ុនបាន​ថ្លែង​ឱ្យ​ដឹង​ថា «​ក្រៅពី​វា​មាន​ពណ៌​ខ្មៅ​ចម្លែក​​នោះ ប៉េង​ប៉ោះ​​នេះ​សម្បូរ​ទៅដោយ​សារ​ធាតុ​​អាហារ​ដ៏​​មាន​តម្លៃ រួម​ទាំង​​សារធាតុ​ប្រឆាំង​​នឹង​ជាតិ​ពុល​ក្នុង​រាង​កាយផងដែរ» ។

​គួរបញ្ជាក់ថា ​ក្រុម​ហ៊ុន​ «ស៊ី​ដ​តិច​ណូឡូជី» នឹង​លក់​ប៉េង​ប៉ោះ​​ពណ៌ខ្មៅ​នេះ​ដល់​អតិថិ​ជន​ជា​ចម្បង​​ដូច​ជា​នៅ​តាម​រោង​ចក្រ​ផ្សេងៗ បន្ទាប់​មក​ពួកគេ​​នឹង​ដាក់​លក់​នៅ​​លើ​ទីផ្សារ​ទូទៅ​នៅ​ក្នុង​ឆ្នាំ​នេះ៕