ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូសម្រាប់​​ដាក់​ទារក​​ប្លុង​ចោល​នៅ​រុស្ស៊ី​

14 ឆ្នាំ មុន

ចាត់​ទុកថា​ជា​យុទ្ធ​​សាស្ត្រ​ថ្មី​មួយ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ទារក​ទើប​កើត​ត្រូវ​យក​ទៅ​ប្លុង​ចោល​នៅ​ក្បែរ​​ធុង​សំរាម ​​ដោយ​សារ​ឪពុក​ម្តាយ​គ្មាន​​លទ្ធ​ភាព​​គ្រប់​គ្រាន់​​​ក្នុង​ការ​​ចិញ្ចឹម​​កូន​របស់​ខ្លួន ។ នៅតាម​បណ្តា​ទី​ក្រុង​ជា​ច្រើន​​នៅរុស្ស៊ី​ចាប់​ផ្តើម​​អនុវត្ត​វិធី​សាស្ត្រ​ថ្មី​ដោយ​ប្រើ «ទូ​ទារក» (babybox) ​ដើម្បី​ឱ្យ​ទារក​ទាំង​នោះ​មាន​សុវត្ថិ​ភាព​​ ទោះ​បីជា​គ្មាន​មនុស្ស​ថែទាំ​ក៏ដោយ​ ។

បញ្ហា​ជីវ​ភាព​ជា​កត្តា​​មួយ​បង្ខំ​ឱ្យ​ឪពុក​-​ម្តាយ​​មួយ​ចំនួន​បោះ​​បង់​កូន​ចោល​តាម​ធុង​សំរាម​​ និង​នៅ​​ខាង​មុខ​ផ្ទះ​គេ​ ​ដោយ​សារ​ខ្លួន​គ្មាន​លទ្ធ​ភាព​ចិញ្ចឹម ។ បញ្ហា​ខាង​លើ​បាន​តម្រូវ​ឱ្យ​​​មណ្ឌល​​សុខ​ភាព​នៅតាម​​មូល​ដ្ឋាន​​របស់​រុស្ស៊ី​​ ចាប់​ផ្តើម​​ដំណើរ​ការ​​យុទ្ធ​សាស្ត្រ​ថ្មី​ គឺ​ដាក់​ពង្រាយ​​ទូទទួល​ទារក​ទើប​កើត ឬ​«ទូចោល​ទារក​» នៅ​តាម​ទីសាធារណៈ ។  ​ក្នុង​រយៈ​ពេល​ត្រឹមតែ​​មួយ​ខែ​ ក្រោយ​ពី​​មាន​​ការ​ដាក់​​ពង្រាយ​ទូនោះ គឺ​មានទារិកា​​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ក្នុង​ទូ​នោះ​។ ទារិកា​នោះត្រូវ​បាន​​បញ្ជូន​ទៅ​មជ្ឈ​មណ្ឌល​​​កុមារ​កំព្រា និង​​មានជំនឿ​ថា នឹង​មាន​សប្បុរស​ជន​​​មក​ទទួល​​យក​ទៅ​ចិញ្ចឹម​បន្ត ព្រោះទារិកា​នោះ​មាន​សុខ​ភាព​ល្អ​៕