ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​ភាគតិច​នៅ​កណ្តាល​ព្រៃ​​ប្រទេស​ប៉េរូ

14 ឆ្នាំ មុន

ក្នុង​ទិដ្ឋភាព​​ដែល​បង្ហាញ​នៅទី​នេះ ​ជា​រូប​ភាព​រប​ស់​​ទីភ្នាក់​ងារ​​ព័ត៌​មាន​បរទេស​​កាលពីថ្ងៃទី​១ កុម្ភៈ ​ដែល​បង្ហាញ​ឱ្យ​ឃើញ​​កំលោះ​-ក្រមុំ ​​មួយ​គូ​ជា​សមា​ជិក​របស់​ជន​អំបូរ «ម៉ាស្គូ-ពីរ៉ូ» ​កំពុងសម្រាក​លំហែ​កាយ​​ក្នុង​ឧទ្យា​ន​ជាតិ​ម៉ានូ ភាគខាង​កើត​ឆៀង​ខាង​ត្បូង​ប្រទេស​ប៉េរូ ។  ​ក្នុង​របាយការណ៍​​បញ្ជាក់ថា ​ជនអំបូរភាគ​តិច​នេះ​ជា​ផ្នែក​មួយ​នៃ​ជនជាតិ​​ភាគតិច​ដែល​មិនធ្លាប់​មាន​ទំនាក់ទំនង​​ជា​មួយ​ពិភព​ខាង​ក្រៅ​កាលពី​មុន ​ហើយ​​ការ​រស់​នៅ​របស់​ពួក​គេ​កំពុង​ទទួល​រង​ការ​គំរាម​កំហែង​ពីការ​កាប់​​បំផ្លាញ​ព្រៃ​ឈើ​​ខុស​ច្បាប់ រួម​ទាំាង​គម្រោង​ការ​នៃ​ការ​ដាក់​បំពង់​បង្ហូរ​ប្រេង​នៅ​តំបន់​អាម៉ា​ហ្សូន​ផង​ដែរ ។

​ទោះបីជាយ៉ាងណា​ក៏ដោយ អ្នក​ជំនាញ​បាន​គូស​បញ្ជាក់​ថា ​ការទាក់​ទង​ជា​មួយ​ជន​អំបូរ​នេះ ចាត់ទុកថា ជារឿងគ្រោះ​ថ្នាក់​​ ព្រោះពួកគេ​​ចាត់​ទុក​មនុស្ស​នៅក្រៅ​​តំបន់​ជាសត្រូវ​​និង​ប្រើ​ធ្នូ​បាញ់​​ដាក់​អ្នក​​ដែល​ពួកគេ​គិត​ថា ឈ្លាន​ពាន​ដោយ​មិន​​រើស​មុខ ៕