ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង់់​គ្លេស​​ដាក់​បម្រាម​​​ការ​ឃោស​នា​​ហួស​ការ​ពិត​​​ផលិត​ផល​​ក្រែម​​បង្កើន​​សម្រស់​

14 ឆ្នាំ មុន

តាម​​​ទី​ភ្នាក់​ងា​រ​​ព័​ត៌​មាន​​បរ​ទេស​​កាល​ពី​ថ្ងៃ​ទី​១ កុម្ភៈ ​​​ផ្សាយ​​ឱ្យ​ដឹង​ថា​ ​​អា​ជ្ញា​​ធរ​​​​ត្រួត​​ពិ​និត្យ​​​​បទ​ដ្ឋាន​​​​​​​ការ​ឃោស​នា​​​ផ្សព្វ​ផ្សាយ​​(ASA)របស់​​​អង់​​គ្លេស បាន​​ដាក់​បម្រាម​​​​ការ​ឃោស​នា​​​ក្រែម​​លុប​បំបាត់​​ស្លាក​ស្នាម​​របស់​​ L’OREAL ដែល​ជា​ក្រុម​ហ៊ុន​​ផលិត​​​ផល​បង្កើន​សម្រស់​។ ​ការ​ដាក់​​​បម្រាម​​នេះ គឺ​​ក្រោយ​ពី​​​មាន​ផ្សព្វ​ផ្សាយ​តាម​ទស្ស​នា​វដ្តី​​​ជា​​ច្រើន​ជា​មួយ​នឹង​ការ​បង្ហាញ​រូប​ភាព​ផ្ទៃ​មុខ​របស់​តា​រា​​​ម៉ូ​ដ​មាន​លក្ខ​ណៈ​សស្អាត​​ និង​គ្មា​ន​ស្លាក​ស្នាម​​​ដែល​ហួស​ពី​​ការ​ពិត ។

ASA ​បាន​គូស​​បញ្ជាក់​​​​​​ថា ​រូប​ភាព​​របស់​នាង​​​​​រ៉ា​ឆេល​ វ៉ៃ​​ តា​រា​ផ្សព្វ​ផ្សាយ​​ផលិត​ផល​​លុប​បំ​បាត់​​ស្លាក​​ស្នាម​​«រី​វី​ថេ​ហ្វ តូ​តាល រី​ភែរ៍»​របស់​​ក្រុម​ហ៊ុន​​​ L’OREAL ​ដែល​បង្ហាញ​នៅតាម​​​​ទស្ស​នា​​វដ្តី​ បាន​ធ្វើ​ការ​តុប​តែង​​លម្អ​​ហួស​ពី​ធាតុពិត ។​​ក្រៅ​ពី​នេះ​​ ក៏​បាន​​បញ្ជាក់​​នៅ​ក្នុង​​ការ​​ឃោស​នា​​ផ្សាយ​​ពា​ណិជ្ជ​កម្ម​​ថា ​ផលិ​ត​ផល​​នេះ​​នឹង​ធ្វើ​​ឱ្យ​មាន​ភាព​ស្រស់​ស្អាត​​កាន់​តែ​ខ្លាំ​ង​ រួម​ទាំង​​ធ្វើ​ឱ្យ​អ្ន​ក​​​មាន​តម្រូវ​​ការ​កាន់​តែ​មាន​ជំ​នឿ​​​ដ៏​ងុប​ងុល ។​

លោក​​ស្រី​​​ចូស្វ៊ីនសុន ​សមា​ជិក​​​សភា​របស់​អង់​គ្លេស​​ដែល​ប្រឆាំង​​​ផលិ​ត​ផល​​​ខាង​លើ​​ថ្លែង​ថា ​លោក​ស្រី​មាន​ការ​​​ត្រេក​អរ​លើ​​​ការ​ប្រ​តិ​បត្តិការ​របស់​​ ASA​ ។ ចំណែក​ក្រុមហ៊ុន​​ L’OREAL ​នឹងមិន​ធ្វើ​​ការ​ឃោស​នា​​បែប​នេះ​​​​ទៀត​​ឡើយ​ដោយ​បញ្ជាក់​​ថា ​«អ្នក​រៀប​​ចំ​ការ​ឃោស​នា​​ និង​ផលិត​ផល​បង្កើន​​សម្រស់​​ គួរ​បញ្ឈប់​​​ការ​​​បោក​​បញ្ឆោត​អ្នក​​ប្រើ​ប្រាស់​​​ដោយ​ប្រើ​រូប​ភាព​​មិន​មែ​ន​ជា​​ការ​​ពិត​»៕