ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សន្តិសុខ​​ឯកជន​​យាម​ឃ្លាំង​​អង្ករ​ត្រូវ​ក្រុម​ចោរ​វាយ​នឹង​ដំបង​​​ឈើ​ជ្រុង​​បែក​ក្បាល​​ដេរ​ជាង​៦០​ថ្នេរ

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​​​សន្តិ​សុខ​​​ឯក​ជន​ក្រុម​ហ៊ុន CSN ម្នាក់​យាម​នៅ​ឃ្លាំង​អង្ករ​​ក្រុម​ហ៊ុន​សំរឹទ្ធិ​ បាន​រង​របួស​យ៉ាង​ធ្ងន់ ដោយ​សារ​តែ​ចោរ​​មួយ​ក្រុម​ធ្វើ​សកម្ម​ភាព​វាយ​នឹង​ដំបង​ឈើ​ជ្រុង​ ​ខណៈ​​ដែល​ជន​រងគ្រោះ​រូប​នោះ​​ដើរ​ទៅ​ទាន់​ក្រុម​ចោរ​កំពុ​ង​ធ្វើ​សកម្ម​ភាព​​ឡើង​របង​​ចូល​លួច​​កម្ទេច​​ដែក​​នៅ​ក្នុង​​រោង​ចក្រ​នោះ ។  ​​ហេតុ​ការណ៍​នេះ​​​បាន​កើតឡើង​​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃទី​​៣១ មករា ២០១២ ​នៅ​ចំណុចឃ្លាំង​អង្ករ​ក្រុម​ហ៊ុន​​សំរឹទ្ធិ​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ត្រពាំាង​ពោធិ៍ សង្កាត់​​​គោក​រកា ខណ្ឌពោធិ៍​សែន​ជ័យ។

​ជនរងគ្រោះ​​ឈ្មោះ​ហ៊ាន ​សុធា​ អាយុ​​២៨ឆ្នាំ ​ជា​សន្តិ​សុខ​​​ក្រុម​ហ៊ុន CSN មាន​ទី​លំនៅ​​ភូមិ​ស្វាយ​ចេក សង្កាត់​​គោក​រកា ខណ្ឌ​ពោធិ៍​សែន​ជ័យ ​រង​របួស​បែក​​ក្បាល​ រយះ​.ក​​ ថ្ពាល់​​​ សៀត​ផ្កា និង​​​ខ្លួន​ប្រាណ​ដេរ​អស់​​​ជាង​​៦០​ថ្នេរ​ ។ ដោយឡែក​ក្រុម​ចោរ​​មាន​គ្នា​៤​នាក់ ក្នុង​នោះ​ម្នាក់​​ត្រូវ​បាន​សមត្ថ​កិច្ចចាប់​ខ្លួនឈ្មោះ​លីន ទូច អាយុ​១៨ឆ្នាំ ​​ជា​កម្ម​ករ​ស្នាក់​នៅភូមិ​​កើត​ហេតុ​ខាង​លើ​ និង​៣​នាក់​ទៀត​រត់​គេច​ខ្លួន​​បាត់​​ ប៉ុន្តែ​ត្រូវ​បាន​ប៉ូលិស​​ស្គាល់​អត្ត​សញ្ញាណ​អស់​ហើយ ៕