ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជេន្នីហ្វើ ឡូប៉ែស ៖ ខ្ញុំ​ពេញ​ចិត្ត​ធ្វើ​ការជាមួយ​ Anthony

14 ឆ្នាំ មុន

យោង​​ទៅតាម​ប្រភពព័ត៌មាន​ពីគេហទំព័រ ​​​តារា​​​ហូលីវូដ​​​ចេញផ្សាយ​​កាលពីថ្ងៃ​ពុធ​ ទី១ ​កុម្ភៈ​​​​ឆ្នាំ២០១២ ​បានឱ្យ​ដឹង​ថា តារា​សម្តែង​​ជេន្នីហ្វើ​​ឡូប៉ែសបាន​សារ​ភាពថា៖ ​​ធ្វើ​​ការ​ងារ​​ជាមួយ​អតីត​​ប្តី​​របស់ខ្ញុំ Marc Anthony ​ក្នុង​កម្មវិធី​ទូរ​ទស្សន៍​​​ «Q Viva! The Chosen» ​​គឺ​​សប្បា​​យ​ខ្លាំង​ណាស់ ​​​ពោលគឺ​​យើងនៅតែ​​ជា​មិត្ត​​ភក្តិដ៏ល្អ​ជា​មួយគ្នា បើ​ទោះ​ជា​យើង​​​បានលែងលះ​គ្នា​ទៅ​ ហើយ​ក្តី ។ ​នាង​បានបន្តទៀតថា ៖ វា​​សប្បាយ​ខ្លាំង​ណាស់ ​នៅពេល​សហការ​ធ្វើ​កម្មវិធី​រួមគ្នា​​ពី​ព្រោះ​​​យើងទាំងពីរ​នាក់បានស្គាល់ចិត្ត​ថ្លើមគ្នាអស់​រយៈ​​​​ពេល​ជាយូរ​​មកហើយមុន​ពេលរៀបការ ។​​

រវាងខ្ញុំ​ហើយ​​និង​គាត់ វាគឺជាស្នេហា​ពិត​ប្រាកដ​មួយ​​យើង​មានកូនជាមួយគ្នា ​និងមាន​ការ​​យ​ល់​ចិត្ត​​គ្នាទាំងជីវិត​ឯកជន និង​ការ​ងារ​​​​និយាយ​​រួម​ទៅគាត់នៅតែជាផ្នែកមួយ​នៃជីវិត​​របស់ខ្ញុំ​ដដែល ។ ទាក់​ទង​ទៅនឹង​​​​​ការ​​ស្វែង​រក​​​ម្ចាស់​បេះ​ដូង​​​​សា​ជាថ្មី​នោះ ​​តារា​ចម្រៀង​​វ័យ​៤២​ឆ្នាំបាន​និយាយ​ថា ​ខ្ញុំ​​មិន​ទាន់ច្បាស់​នៅឡើយ​ទេ ​​ចំពោះ​ការ​​រៀប​ការ​លើកទី៤​​ពីព្រោះ​​វាមិនទាន់​​ដល់​ពេល​​​វេលា​​មួយ​​ដែលខ្ញុំ​ត្រូវគិតគូរ​ពី​បញ្ហានេះ​នៅឡើយទេ ក៏ប៉ុន្តែ​​​​​បេះដូង​របស់ខ្ញុំ​​នៅតែបើកទ្វារ​​ទទួល​អ្នក​ទី៤ ប្រសិន​បើ​​បុរស​នោះ​​មានលក្ខណៈ​​សម្បត្តិ​​សមរម្យ ។

គួររំលឹក​​ដែរថា ​​ជេន្នីហ្វើ ឡូប៉ែស ​ធ្លាប់​​បាន​រៀបការ​​បីដង​រួច​ហើយ ។ ប្តី​ចុង​ក្រោយ​របស់​នាង​​​គឺ​តារាចម្រៀង​​​ប៉ុប Marc Anthony ​ក៏ប៉ុន្តែ​ពួក​​​គេ​បានលែងលះ​គ្នា​កាលពី​ឆ្នាំ​​ទៅមិញ បន្ទាប់​ពី​​​រៀបការបាន​រយៈ​ត្រឹមតែ​៧ខែ  ៕