ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបថត​អាក្រាត​កាយ​របស់​រាជិនី​សម្រស់​ Yu Ting ត្រូវ​ចោ​រលួច

14 ឆ្នាំ មុន

តាម​ប្រ​ភព​ពី​គេ​ហ​ទំព័រ​មេយ៍​ដេលី ចេញ​ផ្សាយ​ថ្ងៃ​ទី​៣១ មករា​ ឱ្យ​ដឹង​ថា នាង​ Yu Ting  រាជិនី​សម្រស់​ដែល​មាន​រហស្ស​នាម​ថា  “Queen of Naked Body Boubles ” ត្រូវ​ចោរ​វាយ​បំបែក​ចូល​ក្នុង​ភោ​ជ​នីយដ្ឋាន​របស់​នាង​នៅ​ទី​ក្រុង​តៃ​ប៉ិ ហើយ​ប្រាក់​មួយ​ចំនួន​ធំ​ត្រូវ​បាត់​បង់​ និង​កុំ​ព្យូ​ទ័រ Laptop របស់​នាងក៏​ត្រូវ​ពួក​ចោ​រ​ទាំង​នោះ​លួច​យក​ទៅ​បាត់​ដែរ ។ នៅ​ក្នុង​កុំ​ព្យូទ័រ​នោះ​មាន​រូប​ថត​អាក្រាត​កាយ​ទើប​នឹង​ថត​សម្រាប់​​អាល់​ប៊ុម​ថ្មី​​​​របស់​នាង​ជាច្រើន​ ​​ហើយ​ពេល​ថ្មី​ៗ​នេះ​នាង​ត្រូវ​គេ​វាយ​ប្រហារ​តាម​ប្រព័ន្ធ​អ៊ីន​ធើរ​ណេត​ជា​សាធារណៈ​នូវ​រូប​ថត​ដែល​នាង​ស្រាត​ក្នុងអាង​ហែល​ទឹកយ៉ាង​ពេញ​ទំហឹង ។

ប្រភព​បន្ត​ថា ក្រោយ​ពេល​លេច​ចេញ​ព័ត៌​មាន​នេះ​តាម​ប្រព័ន្ធ​អ៊ីន​ធើរ​ណេត​ហើយ ទេព​ធីតា​ដែល​មាន​ទំហំ​ដើម​ទ្រូង​ G-cup មាន​អារម្មណ៍​សោក​សៅ​យ៉ាង​ខ្លាំង និង​សោក​ស្តាយ​​ចំពោះ​រូប​ថត​ដែល​បាត់​ទាំង​នោះ ហើយ​ថែម​ទាំង​និយាយ​ថា នាង​ចង់​ស្លាប់ទៀត​ផង ។

​មតិ​ខ្លះ​បាន​បញ្ចេញ​មក​ថា នាង​ Yu Ting ​គឺ​ជា​តា​រា​ម៉ូដែល​ដែល​តែង​តែ​ថត​ឈុត​អាក្រាត​កាយ​ ហើយ​ការ​ដែល​នាង​និយាយថា​ នាង​ចង់​ស្លាប់ព្រោះ​តែ​បាត់​រូប​ថត​នោះ ភាព​ដែល​​គួរ​ឱ្យ​ជឿ​ជាក់​មាន​ដល់​កម្រិត​ណា ? ​​​​​