ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Facebook ប្រហែល​ចូលផ្សារ​​ភាគ​​ហ៊ុន​នៅ​​​សប្តាហ៍​ក្រោយ

12 ឆ្នាំ មុន

ក្រុមហ៊ុន Facebook នឹងដាក់ពាក្យ​ចូលផ្សារ​ហ៊ុន​​(សំណើលក់​ដំបូងជាសាធា​រណៈ)​នា​សប្តាហ៍​នេះ​ដែលធ្វើឲ្យបណ្តាញ​សង្គមមួយ​នេះ​​មាន​តម្លៃ​១០០​ពាន់លានដុល្លារ។ នេះបើ​តាម​សារព័ត៌​​មាន​Wall Street Journal ។ សារព័ត៌មាន​នោះលើកឡើង​ថា ក្រុមហ៊ុន​Facebook អាចដាក់​ពាក្យស្នើចូល​ផ្សារហ៊ុនជា​​មួយគណៈកម្មា​ធិការមូលបត្រ័​​អាមេរិក ឲ្យបាន​នៅ​​ថ្ងៃពុធ ប៉ុន្តែពេលវេលា​នៅតែស្ថិតក្នុង​​ការ​ពិភាក្សា​នៅឡើយ។

ក្រុមហ៊ុន Facebook នឹងដាក់ពាក្យ​ចូលផ្សារ​ហ៊ុន​​(សំណើលក់​ដំបូងជាសាធា​រណៈ)​នា​សប្តាហ៍​នេះ​ដែលធ្វើឲ្យបណ្តាញ​សង្គមមួយ​នេះ​​មាន​តម្លៃ​១០០​ពាន់លានដុល្លារ។ នេះបើ​តាម​សារព័ត៌​​មាន​Wall Street Journal ។ សារព័ត៌មាន​នោះលើកឡើង​ថា ក្រុមហ៊ុន​Facebook អាចដាក់​ពាក្យស្នើចូល​ផ្សារហ៊ុនជា​​មួយគណៈកម្មា​ធិការមូលបត្រ័​​អាមេរិក ឲ្យបាន​នៅ​​ថ្ងៃពុធ ប៉ុន្តែពេលវេលា​នៅតែស្ថិតក្នុង​​ការ​ពិភាក្សា​នៅឡើយ។

Wall Street Journal បន្តថា ក្រុមហ៊ុន​​Menlo Park បណ្តាញ​សង្គមដ៏ធំនៅ​ក្នុង​រដ្ឋ​កាលី ហ្វ័រនីញ៉ា សម្លឹងឃើញ​ថា តម្លៃ​របស់​Facebook មាន​ប្រហែល​​៧៥ពាន់​លា​ន​ដុល្លារ​ទៅ១០០ ពាន់​លាន​​ដុល្លារ ហើយប្រហែល​ជា​យក​​ក្រុម​ហ៊ុន Morgan Stanley ឲ្យធ្វើជា​អ្នក​ដឹក​នាំអ្នក ធានា ទិញ (Underwriter)​ សម្រាប់​​ការ​​លក់ក្នុង​ផ្សារ​ហ៊ុន។ ចំណែក​ក្រុមហ៊ុន Goldman Sach ​ក៏ត្រូវ​បាន​គេសង្ឃឹមថា​​នឹងបានដើរ​តួរមួយដែរ​ក្នុងកិច្ច ព្រមព្រៀង​នោះ។

សារព័ត៌មាន​ដដែលបាន​និយាយថា សំណើ​លក់ដំបូង​ជាសាធារណៈ ( IPO ឬ initial public offering  ឬ Stock market launch )​​របស់ក្រុមហ៊ុន Facebook នឹងកើន​ឡើងដល់​១០​ពាន់លាន​ដុល្លារ ហើយបង្កើតជា​កំណត់​ត្រា​ច្រើន​បំផុតដែល​មិនធ្លាប់មាន។ ជាមួយកិច្ច​ព្រមព្រៀង១០​ពាន់លានដុល្លារ ក្រុមហ៊ុន Facebook នឹងឈរនៅ​លំដាប់​លេខ​៦ក្នុង​បញ្ចី​សំណើលក់ដំបូង​ជាសាធារណៈ​​អាមេ រិក​ដ៏​ធំរវាង​ក្រុមហ៊ុន AT&T Wireless Group ដែលមាន​IPO ១០,៦២ពាន់លាន​​ដុល្លារ​អាមេ រិក ក្រុមហ៊ុន Kraft Food ដែលមាន IPO ចំនួន ៨,៦៨ពាន់​លានដុល្លារ។ នេះបើតាម Renaissa-nce Capital។

វានឹងក្លាយ​ជាអត្រា IPO​ ច្រើនជាងគេ​បំផុត ដែលមិនធ្លាប់​មានសម្រាប់​ក្រុមហ៊ុនអ៊ី​នធើរណេត ស្របពេលដែល​ក្រុមហ៊ុន Google ដែលបាន​​ដាក់​សំណើលក់ដំបូង​ជាសាធា​រណៈ​ក្នុង​ឆ្នាំ​​២០០៤ ​មានតម្លៃទឹក​ប្រាក់តែ​១,៩​​ពាន់​លាន​ដុល្លារ​ ហើយតម្លៃ​គេហទំព័រស្រាវជ្រាវ​​ដ៏ធំមាន​តម្លៃ​ត្រឹម​តែ២៣ពាន់លានដុល្លារ​នោះនាពេល​​នោះ​។ មូលធន​ក្នុងទីផ្សារ​ហ៊ុនតម្លៃ១០០ពាន់លាន​ដុល្លារធ្វើឲ្យក្រុម​ហ៊ុន Facebook ឈរនៅក្នុង​ជួរ​ជាមួយក្រុម​ហ៊ុន McDonald (១០១ ពាន់លានដុល្លារ) នៅពីលើ​ក្រុមហ៊ុន Boeing ដែលមាន​​តម្លៃ​៥៦ពាន់​លា​នដុល្លារ តែនៅ​ក្រោម​​ក្រុមហ៊ុន​ Apple មានធនធាន​ដល់ទៅ៤១៥​ពាន់​​លាន​ដុល្លារ និងក្រុមហ៊ុនGoogle ដែលពេល នេះមាន​មូល​ធនចំនួន១៨៦ពាន់​លានដុល្លារ ។

នាយកប្រតិ​បត្តិក្រុមហ៊ុន Facebook លោក Mark Zuckerberg បាននិយាយ​បង្វែពីរ បញ្ហាIPO អស់ជាច្រើនឆ្នាំមក​ហើយ ដោយ​គ្រាន់​​តែនិយាយថា គាត់ផ្តោត​អារម្មណ៍​លើការ​កសាង​​ក្រុមហ៊ុនជាជាង​ដាក់វាជាសាធា​រណៈ។ ប៉ុន្តែ Zuckerberg ដែលបានបង្កើត​​បណ្តាញសង្គមក្នុង​សាកលវិទ្យាល័យ Harvard អស់រយៈ៩ឆ្នាំ​មកហើយ​នោះមាន​សមាជិកជាង​៨០០​លាននាក់  ហើយពេលថ្មីៗ​ដូចជាបាន​ឱន​​លំទោន​ចំពោះ​ការលក់ភាគហ៊ុន​ក្នុងផ្សារហ៊ុន។

ម្ចាស់ក្រុមហ៊ុន​មួយនេះនិយាយ​ថា IPO មិន មែនជារឿងមួយ​ដែលត្រូវឲ្យចំណាយ​ពេលគិតពី មួយថ្ងៃមួយថ្ងៃ​នោះឡើយ។ ចំណែកដ៏ធំ​​សម្រាប់​ក្រុម​ហ៊ុនបច្ចេកវិទ្យា គឺការ​ទទួល​​បាននូវ​វិស្វករ​​ដ៏ល្អបំផុត អ្នកកែច្នៃ​ដ៏ល្អបំផុត និងមនុស្ស​​មាន​សមត្ថភាព​នៅជុំវិញពិភពលោក។ នាពេលនេះ ក្រុមហ៊ុន Facebook ទទួល​បានប្រាក់ចំណូល​ប្រចាំឆ្នាំតាម​រយៈការផ្សាយ​​ពាណិជ្ជកម្មដែល​មានតម្លៃប្រហែល​៥ពាន់លាន​ដុល្លារ៕​