ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាចម្រៀង​កូរ៉េ​​​ស៊ុនដាំប៊ី​កំពុងស្វែងរកម្ចាស់​បេះដូង

14 ឆ្នាំ មុន

​គិតមកដល់ឆ្នាំ២០១២ ​នេះ​តារា​ចម្រៀង​​​ស៊ុន​ដាំប៊ី ​មានវ័យ​​២៨​ឆ្នាំទៅហើយ ។ ការ​ឈាន​​​ចូល​មក​​ដល់វ័យនេះ ធ្វើឱ្យ​រូបនាង​​កំពុង​តែ​​​​គិតគូរ​ពី​ការ​កសាង​​អនា​គត​គ្រួសារ​មួយប្រកប​ទៅដោយ​សុភមង្គល ។​​ ជាមួយ​គ្នានេះ កាលពី​​ថ្ងៃចន្ទ ​ទី៣០ ​មករា​ ឆ្នាំ២០១២ ​​​នៅលើ​​​គេហទំព័រ​​​​ Tweeter នាង​បាន​​សារភាព​ថា បច្ចុប្បន្ននេះ ខ្ញុំកំពុងមានអារម្មណ៍​​កណ្តោច​កណ្តែង​​​ឯកោ​ណាស់ ហើយ​ចង់ស្វែងរកម្ចាស់​​បេះដូង​​ពិត​ប្រាកដ​ម្នាក់​ដើម្បីកំដរ​ជីវិត ។

​​នៅលើ​គេហទំព័រ Tweeter របស់​នាង​​បាន​សរសេររៀបរាប់​ថា៖ ខ្ញុំ​​មិន​ដឹង​ថា ​ហេតុអ្វី​បាន​ជា​​ពេល​វេលា​កន្លងទៅ​ឆាប់ម្ល៉េះ​ក្នុង​សបា្តហ៍​នេះ ​​ខ្ញុំ​មាន​អារម្មណ៍​​​ឯកោ​ណាស់ និយាយ​ឱ្យចំទៅ ខ្ញុំ​ចង់​បានមិត្ត​ប្រុស​ម្នាក់ ដើម្បី​ជួយកែច្នៃ​ជីវិត​របស់​ខ្ញុំ​ឱ្យបាន​ល្អ​ផូរផង់ ។ ​​ទាក់ទង​ទៅនឹង​ការប្រកាស​​ស្វែងរក​​មិត្តប្រុស​​តាម​គេហទំព័រ​បែបនេះ ​គេហទំព័រ Netizens ​បានផ្តល់​យោបល់​ថា៖ ​​មានបុរស​ជាច្រើនកំពុង​តម្រង់​​ជួរ​រង់ចាំ​​អ្នក​ ឱ្យ​​​​​តែ​អ្នក​បើកទ្វារ​បេះដូង​ ក៏ប៉ុន្តែ​វា​អាស្រ័យទៅ​លើ​​រូប​អ្នកផ្ទាល់ថា តើ​មនុស្ស​ប្រុស​ប្រភេទណា​ដែល​អ្នក​ចង់បាន​ធ្វើជា​គូគាប់​នោះ?