ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​សាស្ត្រ​​​ក្នុង​ការ​លុប​លាង​​ផ្ទៃ​មុខ​ឱ្យ​បាន​ត្រឹម​ត្រូវ​

14 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖​ ​ការ​លុប​​លាង​​មុខ​​​​ពិត​ជា​មាន​សារៈ​​ប្រ​យោជន៍​​​ខ្លាំង​ណាស់ ​​សម្រាប់​មនុស្ស​គ្រប់​វ័យ​ព្រោះ​អាច​​លាង​ជម្រះ​​នូវ​ភាព​កខ្វក់ សារ​ជាតិ​ខ្លាញ់ និង​មេរោគ​​ផ្សេងៗ ​ដែល​កក​​នៅ​លើ​ផ្ទៃ​មុខ​ ធ្វើ​ឱ្យ​ផ្ទៃ​មុខ​​មាន​ភាព​ស្រស់​ថ្លា ​អាច​ការ​ពារ​កុំ​ឱ្យ​កើត​មុន ឬ​កន្ទួល​រមាស់​​​នៅ​​ស្បែក​មុខ រួម​ទាំង​ការ​ពារ​​​​កុំ​ឱ្យ​​​​ផ្ទៃ​​មុខ​​ឆាប់​​ជ្រីវ​ជ្រួញ​​​ថែម​ទៀត​ផង ។

បើ​​​​សិន​ជា​លោក​អ្នក​មិន​បាន​យក​ចិត្ត​​ទុក​ដាក់​​ទៅ​ដល់​ការ​លាង​សម្អាត​មផ្ទៃ​មុខ ឱ្យ​បាន​ត្រឹម​ត្រូវ​​​​ទេ​នោះ​​ លោក​អ្នក​​​​អាច​ប្រ​ឈម​​ទៅ​នឹង​​បញ្ហា​​ជា​ច្រើន​​​ដែល​កើត​​ឡើង ចំពោះ​ផ្ទៃ​មុខ​​​ដូច​​​ជា​​មុន បណ្តាល​ឱ្យ​ស្បែក​មុខ​​ឆាប់​ជាំ​ស្រ​អាប់ ​ងាយ​នឹង​ប្រតិកម្ម ​ឡើង​​កន្ទួល​រមាស់ ​ជា​ពិសេស​​ធ្វើ​ឱ្យ​ផ្ទៃ​មុខ​​ពុំ​មាន​ភាព​ស្រស់​ថ្លា​​​ ស្ងួត​​ហើយ​ឆាប់​ជ្រួញ ឬ​ក៏​ធ្វើ​ឱ្យមាន​សារ​ជាតិ​ខ្លាញ់​​ច្រើន​ងាយនឹង​កើតមុន​​​ជា​ដើម​ ។ ដូច្នេះ​ដើម្បី​ឱ្យ​ផ្ទៃ​មុខ​​​ស្រស់ស្អាត​​​សុ​ភាព​នារី និង​សុ​ភាព​បុរស​​ទាំង​​ឡាយ​ត្រូវ​​អនុវត្ត​​​​ទៅ​តាម​វិធី​សាស្ត្រ​​​​ខាង​ក្រោម​នេះ ។

-ជា​ទូ​ទៅ​​ដើម្បី​​​ឱ្យ​​ស្បែក​មុខ​ស្អាត​​​ និង​មាន​​ភាព​ស្រស់​ថ្លា​​ពេញ​មួយ​ថ្ងៃ គប្បី​​សម្អាត​ផ្ទៃ​មុខ​ឱ្យបាន​​ពី​រ​​ទៅ​បី​ដង​​ គឺ​ពេល​ព្រឹកថ្ងៃ​ត្រង់ និងមុន​ពេល​ចូល​គេង ។
-​ការ​លុប​មុខ​នៅ​​ពេល​ព្រឹក ៖ ការ​លុប​​​​មុខ​​នៅ​ពេល​ព្រឹក​ព្រ​លឹម​ គឺ​មាន​សារៈ​ប្រ​យោជន៍​បំ​ផុត​សម្រាប់​ស្បែក​មុខ អា​ច​ធ្វើ​ឱ្យ​​មុខ​មាន​ភាព​ស្រស់​ថ្លា​​​ ។ ជា​ដំ​បូង​ត្រូវ​លុប​មុខ​​​ ដោយ​ប្រើ​ផ​លិត​ផល​លាង​មុខ ដែល​មាន​លក្ខណៈ​​សម​ស្រប​ទៅ​នឹង​ស្បែក​មុខ​របស់​លោក​អ្នក ។ ត្រូវ​ប្រើ​ដៃ​​​ស្រាលៗ​ញី​នៅ​លើ​ផ្ទៃ​មុខ តែ​មិន​ត្រូវ​ឱ្យ​ចូល​ភ្នែក​នោះ​ទេ ​នៅ​ពេល​ដែល​លាង​​​សម្អាត​​​ហើយ​ត្រូវ​យក​កូន​កន្សែង​​​ទន់ ហើយ​ស្អាត​មក​​ជូត​មុខ​ចេញ ដោយជូត​ថ្នម​​ៗ​ជា​ការ​ស្រេច​ ។

-​ការ​លុប​មុខ​នៅ​ពេល​ថ្ងៃ​ត្រង់ ៖ ​ការ​លុប​​ផ្ទៃ​មុខ​នៅ​ពេល​ថ្ងៃ​​​ក៏​មិន​ខុស​ពី​ការ​លុប​មុខ​​នៅ​ពេល​ព្រឹក​ព្រ​លឹម​នោះ​​ដែរ​ ។ ដោយ​ប​ន្ទាប់​ពី​លុប​លាង​មុខ​​​ហើយ លោក​អ្នក​គួរ​តែ​មាន​ផលិត​ផល​សម្រាប់​ប្រើ ដើម្បី​ការ​ពារ​ពន្លឺ​​ព្រះ​អាទិត្យ​មក​លាប​​នៅ​លើ​ផ្ទៃ​មុខ ​ជា​ការ​ស្រេច ។
-​​ការ​លុប​លាង​មុខ​នៅ​​មុន​ពេល​ចូលគេង ​​៖ ​​លោក​អ្នក​ត្រូវសម្អាត​​ខ្លួន​ប្រាណ​ឱ្យ​បាន​​ស្អាត​ ជា​ពិសេស​​គឺ​​​​​​​ផ្ទៃ​​មុខ​តែ​ម្តង​​ដោយគ្រាន់​តែ​ប្រើ​ផលិត​ផល​​ដែល​សម​ស្រប​ទៅ​នឹង​ស្បែក​​​មុខ ដើម្បី​លាង​ជម្រះ​នូវ​មេ​រោគ​​​លើ​ផ្ទៃ​មុខ និង​​ជាតិ​ខ្លាញ់ ​ជា​ពិសេស​នៅ​​ពេល​ដែល​លាង​សម្អាត​​ផ្ទៃ​មុខ​ហើយ​លោក​អ្នក​​​​គួរ​តែ​មាន​ផលិត​ផល​​សម្រាប់​លាង​​​លើ​​ស្បែក​​មុខ​ ដើម្បី​ឱ្យ​មុខ​​រឹត​តែ​មាន​​ភាព​ស្រស់​ស្អាត​​​ ហើយ​មាន​សំណើម​ថែមទៀត​ផង​ ។

លោក​អ្នក​គួរតែ​​យក​ចិត្ត​ទុក​ដាក់​បំផុត​នៅ​ក្នុង​ការ​ថែរក្សា​​ស្បែក​មុខ ។​ ជា​ពិសេស​​ត្រូវ​ជ្រើស​រើស​​​នូវ​ផលិត​ផល​ ដែលមាន​​គុណ​ភាព​ខ្ពស់ ហើយ​ប្រើ​ឱ្យ​សម​ស្រប​ជា​មួយ​នឹង​​​ស្បែក​មុខ​របស់​លោក​អ្នក​ផងដែរ ៕