ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Wang Miao ​ហៅ វានីសា វ៉ាង តា​រា​ម៉ូដែល​វ័យ​ក្មេង​

14 ឆ្នាំ មុន

នាង Wang Miao ​ហៅ​ វានីសា វ៉ាង គឺ​ជា​ពន្លក​តា​រា​ម៉ូដែល​អាស៊ី​វ័យ​ក្មេងដ៏​ស្រស់​ផូរ​ផង់ រាង​តូច​ច្រឡឹង គួរ​ឱ្យ​ចង់​គយ​គន់​មិន​ជិន​ណាយ ។​នាង​មាន​វ័យ​២០​ឆ្នាំ កើត​នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​១៩៩២​ នៅ​Daxing’s nagling Prefecture ខេត្ត Heilongjiang ភាគ​ឦសាន​នៃ​ប្រទេស​ចិន  ប៉ុន្តែ​ថ្មី​ៗ​នេះ​ នាង​បាន​មក​រស់​នៅ​​​ទី​ក្រុង​ Harbin ខេត្ត Heilongjiang ​វិញ ។ នេះ​បើ​យោង​តាម​ប្រភព​ពី​គេ​ហ​ទំព័រ redflava ចេញ​​ផ្សាយ​ថ្ងៃ​ទី​២៩ មករា ​ឆ្នាំ​២០១២ ។

តា​រា​ម៉ូដែល​ភ្នែក​ធំ​ៗ រាង​តូច​ច្រឡឹង​រូប​នេះ​ មានកម្ពស់​១,៧០​ម៉ែត្រ​ និង​មាន​ទម្ងន់​៤៩​គីឡូ​ក្រាម ។ រី​ឯ​ទំហំ​ទាំង​បី​របស់​នាង​គឺ ៣៣-២៤ និង​៣៤ ។ នាង​គឺ​ជា​ពន្លក​តា​រា​ជំនាន់​ក្រោយ​ដែល​កំពុង​លេច​ធ្លោ​ក្នុង​ពិភព​សិល្បៈ និង​គួរ​ឱ្យ​ទាក់​ទាញ​បំផុត​ពី​សំណាក់​យុវវ័យ ៕​​​