ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និស្សិត​​ស្រី​២​នាក់​សង្ស័យ​​ថា លួច​​រថយន្ត​ប៉ូលិស​​ដេញ​ផ្អើល​​​ក្រុង​ស្វាយ​រៀង

12 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ នាង​ក្រមុំ​២​នាក់​​ត្រូវ​គេ​សង្ស័យ​ថា បាន​លួច​រថយន្ត​ម៉ាកកូរ៉ូឡា​មួយ​គ្រឿង​ពណ៌​ទឹក​ប្រាក់ ស៊េរី​៩៧ ​ពីច្រក​ទ្វារ​​អន្តរ​ជាតិ​ព្រៃ​វល្ល័ «ក្នុង​កាសីុណូ​មួយ​នៅ​ព្រៃ​វល្ល័» បើក​មក​កាន់​ក្រុង​ស្វាយរៀង ​ហើយ​ត្រូវ​ម្ចាស់​រថយន្ត​បើកដេញប្រ​កិត​ពី​ក្រោយ​ចូល​ម្តុំខាង​ក្រោយ​​ កីឡាដ្ឋាន​​ខេត្ត​ស្វាយរៀង ​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​​កាលពី​ថ្ងៃទី​២៩ មករា ២០១២ ​វេលា​ម៉ោង​៩​ព្រឹក​

ខេត្តស្វាយរៀង ៖ នាង​ក្រមុំ​២​នាក់​​ត្រូវ​គេ​សង្ស័យ​ថា បាន​លួច​រថយន្ត​ម៉ាកកូរ៉ូឡា​មួយ​គ្រឿង​ពណ៌​ទឹក​ប្រាក់ ស៊េរី​៩៧ ​ពីច្រក​ទ្វារ​​អន្តរ​ជាតិ​ព្រៃ​វល្ល័ «ក្នុង​កាសីុណូ​មួយ​នៅ​ព្រៃ​វល្ល័» បើក​មក​កាន់​ក្រុង​ស្វាយរៀង ​ហើយ​ត្រូវ​ម្ចាស់​រថយន្ត​បើកដេញប្រ​កិត​ពី​ក្រោយ​ចូល​ម្តុំខាង​ក្រោយ​​កីឡាដ្ឋាន​​ខេត្ត​ស្វាយរៀង ​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​​កាលពី​ថ្ងៃទី​២៩ មករា ២០១២ ​វេលា​ម៉ោង​៩​ព្រឹក​នៅ​ចំណុច​ខាង​​លិច​​កីឡាដ្ឋាន​ខេត្ត​ ស្ថិត​​ក្នុង​ភូមិ​វាល​យន្ត ក្រុង​ស្វាយ​រៀង ។

បើ​តាម​ម្ចាស់​រថយន្ត​​បាន​ប្រាប់​​សមត្ថ​​កិច្ច​ឱ្យ​​ដឹង​ថា ​រថយន្ត​ដែល​ចោរ​លួច​នោះ​ម៉ាកកូរ៉ូឡា ​ពណ៌​ទឹក​ប្រាក់ ស៊េរី​៩៧ ​​ត្រូវ​បាន​ចោរ​លួច​ចេញ​ពី​កាសីុណូ​​ច្រក​ទ្វារ​អន្តរ​ជាតិ​​បាវិត​​កាលពី​ខែ​កញ្ញា ២០១១ ហើយ​​​ទើប​​ប្រទះឃើញ​​​កាលពី​​វេលា​ម៉ោង​៧​និង​៣០​នាទី​ថ្ងៃ​ខាង​លើ ទើប​ពួក​គេ​បើក​រថយន្ត​​ដេញតាម​ពី​ក្រោយ​ ស្រាប់តែ​​​មក​បាត់​​​នៅ​ម្តុំ​ភូមិ​មេ​ភ្លើង ​ខណៈ​​នោះ​សមត្ថ​កិច្ច​​ក្រុង​ស្វាយ​រៀង​​សហ​ការ​ជា​មួយ​ប៉ូលិស​​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​​ខេត្ត​បាន​ចេញ​​ប្រតិ​បត្តិ​ការ​តាម​ប្រមាញ់​​រហូត​ដល់​ម៉ោង​​ប្រមាណ​៩​និង​៣០​នាទី​ព្រឹក​ក៏​ជួប​ប្រទះ​​ជន​សង្ស័យ​២​នាក់​​ជា​ស្រី​ក្រមុំ​​ដែល​ម្ចាស់​​រថយន្ត​ចោទ​​ថា ជា​ជន​សង្ស័យ​កំពុង​ដើរ​នៅ​​លើ​ផ្លូវ​ជាតិ​លេខ​១៣ ​ស្ថិត​​ក្នុង​ភូមិ​បាក់​រនាស់ សង្កាត់​សង្ឃ័រ ក្រុង​ស្វាយរៀង ។

ភ្លាមៗ​នោះ​នាង​ក្រមុំ​​ទាំង​២​នាក់ត្រូវ​​សមត្ថ​កិច្ច​​​ឃាត់​ខ្លួន​​​នាំ​មក​សាក​សួរ​ផង​ដែរ៕