ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារីវ័យ​ក្មេង​ស្រស់​​ស្អាត​បើក​​រថយន្ត​ទំនើប​​បុកគេ​របួស​ធ្ងន់ ហើយ​រត់​ត្រូវ​សមត្ថ​​កិច្ច​ក្របួច​​ជាប់​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​​អ្នកបើកបរ​រថយន្ដ​ទំនើប​​​ជា​ក្មេង​ស្រី​ស្រស់​ស្អាត​ម្នាក់​មាន​អាយុ​ប្រមាណ​១៨​ឆ្នាំ់​ និង​ក្មេង​ប្រុស​ម្នាក់​រួម​ដំណើរ​​ជា​មួយ​ផងបាន​បើក​បុក​ម៉ូតូ១គ្រឿង​​ពេញទំហឹង​ បណ្ដាល​ឱ្យ​​បុរស​ម្នាក់​​រង​របួស។ ​ហេតុ​ការណ៍​​នេះ​កើតឡើង​​កាលពីវេលា​ម៉ោង​​១០​និង​៣០​នាទី​​យប់​ថ្ងៃទី​២៩ មករា ខាង​លិច​ស្ពាន​អាកាស៧​មករា​ ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

ក្រោយ​ពី​បង្ក​ហេតុ​​អ្នកបើកបរ​ព្យាយាម​បើករថយន្ដ​រត់​ទាំង​បែក​កង់​ស្ដាំ តាម​បណ្ដោយ​ផ្លួ​វ​កម្ពុជា​ក្រោម ហើយ​មន្ត្រី​នគរបាល​​​បាន​តាម​ប្រ​មាញ់​ចាប់​បាន​នៅ​ចំណុច​មុខ​សណ្ឋាគា​អេស៊ា​ប៉ា​លេស​ ត្រង់​ចំណុច​​ផ្លូវ​ព្រះ​មុនីវង្ស ក្នុង​សង្កាត់​អូ​ឬ​ស្សី​៤ ខណ្ឌ​៧​មក​រា​ ។​ រថយន្តបង្ក​​ម៉ាក​វីហ្គោ​ ពណ៌​ខ្មៅ ឯ​ម៉ូតូ​​រង​របួស​ម៉ាក​ស្មាស់ ។ ក្រោយ​ពី​រថយន្ដ​បង្ក​ត្រូវ​នគរបាល​​ឃាត់​ជាប់​​ភាព​ប្រទាញ​ប្រ​ទង់​​រវាង​ភាគី​ជន​រង​​គ្រោះ​ និង​សមត្ថកិច្ច​បាន​កើតឡើង ដោយសារ​តែ​ភាគី​ជន​រង​គ្រោះ​មិន​ទុកចិត្ដ​សមត្ថកិច្ចខណ្ឌ​៧​មក​រា ព្រោះ​​ឃើញ​អ្នក​បើកបរ​ជា​ក្មេង​ស្រី​ស្អាត​ប្រើ​ច​រិ​ត​ក្រ​អើត​ក្រ​ទម​មិន​ព្រម​ចុះ​ពី​រថយន្ដ​នេះ​ទេ បើទោះបី​​​នគរបាល​ចរាចរណ៍​យក​រថយន្ដ​មក​ស្ទូចក៏​ក្មេង​ស្រី​នេះ​អង្គុយ​នៅ​លើ​រថយន្ដ​ធ្វើ​ប្រ​ងើយ​ ដោយមិន​ខ្លាចញញើត​​ឡើយ ។ ​នគរបាល​​ស្ទូច​​ទាំង​​មនុស្ស​ក្នុង​រថយន្ដ​តែ​ម្ដង​ ។

នៅ​កន្លែង​កើតហេតុ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ និង​ន​គរបាល​​ខណ្ឌ​៧​មក​រា​បាន​ជជែក​គ្នា​យ៉ាង​តឹង​ស​សៃ​.ក ព្រោះតែ​នគរបាល​ព្យា​យាម​​យក​រថយន្ដ​ទៅ​ការិយាល័យ ប៉ុន្ដែ​ភាគី​រង​គ្រោះ​មិន​ឱ្យយក​ទៅដោយ​មើល​ឃើញ​ថា ខាង​នគរបាល​​ហាក់ដូចជា​លំអៀង​ទៅ​ខាង​ភាគី​រថយន្ដ​ប​ង្ក ។​ បើ​ទោះបី​យ៉ាងណា​ការ​ជជែក​គ្នា​បាន​ចំណាយ​អស់​រយៈ​ពេល​២​ម៉ោង​ទើប​រថយន្ដ​ស្ទូច​របស់​នគរ​បាល​​ចរាចរណ៍​រាជធានី​ភ្នំពេញ​បាន​​ស្ទូច​យក​រថយន្ដ​បង្ក​ទៅ​រក្សា​ទុក​នៅ​​ការិយា​ល័យ​​ចរា​ចរណ៍​រាជធានី​៕