ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុនហុងដា អិន ស៊ី អិច រៀបចំការប្រឡងយន្តការីពូកែទូទាំងប្រទេសលើកទី១

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនហុងដា អិន ស៊ី អិច ជាក្រុមហ៊ុន​មួយដែល​នាំ​ចូលផ្តាច់​មុខ​នូវ​ផលិតផលម៉ូតូ​ម៉ាកហុងដា ដែលកំពុង​តែមាន​ការ​ពេញនិយមពីសំណាក់អតិថិជន​អ្នក​ប្រើប្រាស់ ។
ដើម្បីឆ្លើយ​តប​ទៅនឹង​សេចក្តី​ត្រូវ​ការ និង​ជា​ការ​លើកទឹកចិត្ត​ដល់អតិថិជន​ទាំងអស់នោះ​ក្រុម​ហ៊ុនមិនត្រឹមតែរិះ​រកនូវអ្វីដែល​ជាភាព​ទាន់​សម័យថ្មី ហើយប្លែកប៉ុណ្ណោះទេ ថែមទាំងធ្វើ​ការ​ពង្រឹង និងពង្រីកបន្ថែមទៀតនូវគុណ​ភាព​ផលិត​ផល ក៏ដូចជាសេវាកម្មរបស់ខ្លួន​ផង​ដែរ។ ក្រុម​ហ៊ុនបានធ្វើ​ការបណ្តុះបណ្តាល​នូវយន្តការីរបស់​ខ្លួនទូទាំង​ប្រទេសឱ្យមាន​ជំនាញ​ច្បាស់លាស់ ដើម្បីបម្រើសេវាកម្មជូន​អតិថិជន​ប្រកប​ដោយ​សុវត្ថិភាព និងគុណ​ភាពឱ្យ​សមទៅ​នឹងការ​ជឿ​ជាក់ពីសំណាក់​អតិថិជនអ្នកប្រើ​ប្រាស់ ។

ជាក់ស្តែងកាលពីថ្ងៃទី២៨ មករា ឆ្នាំ២០១២ នៅក្រុមហ៊ុន​ហុងដា អិន ស៊ី អិច មានរៀប​ចំ​នូវ​កម្មវិធីប្រឡងយន្តការី Mechanic Skill contest, ទូទាំងប្រទេសរបស់ខ្លួន ដើម្បី​ធ្វើ​ការ​ជ្រើសរើស​យក​នូវយន្តការី​ដែលពូកែ និងទទួល​បាននូវពានរង្វាន់មេដាយមាស, ប្រាក់,​ សំរឹទ្ធិ និងរង្វាន់ផ្សេងៗទៀត ពីក្រុមហ៊ុន​ហុងដា អិន ស៊ី អិច ផងដែរ ។ កម្មវិធីនេះរៀបចំ​ឡើងក្រោម​អធិបតី​ភាពរបស់លោក​បណ្ឌិត ខាន់ឆៃ គៀស្រ៊ី​ថាណាកន ជាប្រធានក្រុមហ៊ុន អិន ស៊ី អិច និង​មាន​ការ​ចូលរួម​ដោយបុគ្គលិក​ក្រុមហ៊ុន​ហុងដា អិន ស៊ី អិច ព្រមទាំងប្រធានសាខា​របស់​ហុងដា ទូទាំងប្រទេស​ផងដែរ ។ ​ការ​រៀបចំ​នូវ​​កម្មវិធី​នេះ​ឡើង​ក្នុង​គោល​បំណង​សំខាន់ៗ​​​៤​យ៉ាង​គឺ ៖ ពង្រីក​កេរ្តិ៍​ឈ្មោះរបស់ហុងដា បង្កើន​ជំនឿ និងទំនុក​ចិត្ត​លើ​សេវាកម្ម​របស់ហុងដា  លើក​ទឹក​ចិត្ត​ដល់​យន្តការី​នៅតាមសាខាទាំងអស់ ។ ជា​ពិសេស​គឺ​ពង្រីកនូវប្រតិបត្តិ​ការផ្នែក​សេវាកម្ម​ឱ្យរឹតតែ​រឹង​មាំថែមទៀត ព្រោះថា ប្រតិបត្តិ​ការ​សេវា​កម្ម គឺ​ជាកត្តា​ដ៏សំខាន់​បំផុតក្នុងការ​រក្សា និងបង្កើន​ការ​ទំនាក់ទំនង​យូរអង្វែង​រវាងអតិថិ​ជន​ជាមួយ​នឹង​សាខារបស់យើង​ផងដែរ ។

-យន្តការីដែល​ទទួលបាន​ជ័យលាភីលេខ១ និងជាយន្តការី​ដែលពូកែ​ទូទាំងប្រទេស​នោះ​ត្រូវ​បានទៅលើ​យន្តការីឈ្មោះ​អ៊ុម គមជ្រឿន មក​ពី​ហាងលក់​ម៉ូតូហុងដា ឈឹម នាង រាជធានី​ភ្នំពេញ។
-លេខ២ ត្រូវបានទៅ​លើយន្តការី​ឈ្មោះ​កែវ តុលា មកពីហាងលក់​ម៉ូតូហុងដា ខូយ វ៉េត ខេត្តពោធិ៍សាត់ ។
-លេខ៣ ត្រូវបានទៅ​លើយន្តការី​ឈ្មោះ​វ៉ាន់ វុត្ថា មកពីហាង​លក់ម៉ូតូ​ហុងដា ហេង ចន្ថា ខេត្តប៉ៃលិន ។

ក្រុមហ៊ុនហុងដា អិន ស៊ី  អិច មានសេចក្តី​សោមនស្សរីករាយ និងមានការ​កោតសរសើរ​យ៉ាងខ្លាំង​ចំពោះ​ការខិតខំប្រឹងប្រែង​យកចិត្ត​ទុក​ដាក់របស់យន្តការីក៏ដូចជាគ្រូ​បច្ចេកទេស ព្រម​ទាំង​ហាងលក់ម៉ូតូហុងដាទាំងអស់​ផងដែរ ដែល​បានចូលរួមសហការ ។ នាពេលខាងមុខនេះ អិន ស៊ី អិច នឹងព្យាយាម​បណ្តុះបណ្តាល​ និងពង្រឹង​នូវយន្តការីបន្ថែមទៀត ដើម្បីធ្វើ​ការប្រកួត​ប្រជែង​ជាមួយដៃ​គូអន្តរជាតិ និងជាការឆ្លើយ​តប​ទៅនឹង​សេចក្តីត្រូវការ​របស់អតិថិជនផង​ដែរ៕