ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អគារ​ខ្ពស់​បំផុតនៅ​​អឺរ៉ុប​ស្ថិតក្នុង​​ទីក្រុងឡុងដ៍​

12 ឆ្នាំ មុន

​អគារឈ្មោះ SHARD OF GLASS នឹង​បើក​សម្ពោធនៅទីក្រុង​​​ឡុងដ៍ ក្នុងខែ​​​មិថុនា​ខាង​មុខនេះ ។ ​​អគារ​នេះ​​ដែលមានកម្ពស់ដល់​ទៅ​​​៣១០ម៉ែត្រ ផ្គត់ផ្គង់​​ហិរញ្ញវត្ថុ​​សាង​សង់​ដោយ​​ប្រទេស​កាតា ​នឹងជា​​​អគារ​ដែលខ្ពស់​ជាង​គេ​បំផុតនៅអឺរ៉ុប។​ រដ្ឋាភិបាល​​អង់​គ្លេស​​​បានយល់​​ព្រម​លើ​គម្រោង​​​សាង​សង់​​​អគារ​យ៉ាងខ្ពស់​​នេះ ដែល​នឹង​ផ្លាស់ប្តូរ​​មុខ​មាត់របស់​​​ទីក្រុង​​​ឡុងដ៍​។​

​អគារឈ្មោះ SHARD OF GLASS នឹង​បើក​សម្ពោធនៅទីក្រុង​​​ឡុងដ៍ ក្នុងខែ​​​មិថុនា​ខាង​មុខនេះ ។ ​​អគារ​នេះ​​ដែលមានកម្ពស់ដល់​ទៅ​​​៣១០ម៉ែត្រ ផ្គត់ផ្គង់​​ហិរញ្ញវត្ថុ​​សាង​សង់​ដោយ​​ប្រទេស​កាតា ​នឹងជា​​​អគារ​ដែលខ្ពស់​ជាង​គេ​បំផុតនៅអឺរ៉ុប។​ រដ្ឋាភិបាល​​អង់​គ្លេស​​​បានយល់​​ព្រម​លើ​គម្រោង​​​សាង​សង់​​​អគារ​យ៉ាងខ្ពស់​​នេះ ដែល​នឹង​ផ្លាស់ប្តូរ​​មុខ​មាត់របស់​​​ទីក្រុង​​​ឡុងដ៍​។​ SHARD OF GLASS ដែលគេអាច​​បកប្រែមក​ថា ​​«បំណែក​​គ្រីស្តាល់​» ជាអគារដែល​​សាង​សង់​ក្នុង​​សង្កាត់​​នៃ​ស្ថានីយ​រថភ្លើង​ LONDON BRIDGE ។

អគារ​នេះ​​សាង​សង់​​ក្រោម​​បត្យ​ករ​​អ៊ី​តាលី លោក RENZO PIANO ដែល​មាន​ឈ្មោះ​​ល្បីល្បាញ​​ក្នុង​​​​ការសាងសង់​មជ្ឈមណ្ឌល​ GEORGES POMPIDOU ក្នុងសង្កាត់ CHÂTELET-LES-HALES ក្រុង​​ប៉ារីស កាលពីឆ្នាំ​១៩៩៧ ព្រមទាំង​​​ដោយ​អ្នក​សាង​សង់​​​លោក IRNINE SELLAR ។ អគារ​នេះ​សម្រាប់​​ប្រើប្រាស់​​ចម្រុះ​​ជា​លំនៅឋាន​​ ជា​ការិ​យាល័យ​ និងជា​កន្លែង​​កម្សាន្ត​។​ លោក KEW LIVING STONE អតីត​អភិបាលក្រុង​​​ឡុងដ៍ ​ដែលបាន​​តាមដាន​​គម្រោង​នេះ ដែលមាន​ចាប់តាំង​ពី​​ទសវត្ស​​ឆ្នាំ​​​២០០០​មក ចង់​បង្កើត​​​ឱ្យ​មាន​​ទីតាំង​​​សេដ្ឋកិច្ច​​ និងសាធារណៈផងដែរ​ក្នុង​​អគារ​នោះ​ ៕​