ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

លោកស្រីមូរ សុខហួរ ប្រកាសសង្រ្គាមជាមួយតុលាការ និងសំរេចចិត្ដ​ជាប់គុក

  • Text Size

ដោយ ៖ អប្សរា

ថ្ងៃព្រហស្បត្ត៏ ទី១៥ ខែកក្កដា ឆ្នាំ២០១០ ម៉ោង ១៨:២៣

លោកស្រីមូរ សុខហួរនៅ​ក្នុង​សន្និសីទកាសែត​នៅ​ឯ​ស្នាក់​ការ​គណបក្ស

ស.សុខុម

លោកស្រីមូរ សុខហួរនៅ​ក្នុង​សន្និសីទកាសែត​នៅ​ឯ​ស្នាក់​ការ​គណបក្ស

រាជធានី​ភ្នំពេញ ៖ លោកស្រីមូរ សុខហួរ តំណាងរាស្ដ្រ​មណ្ឌល​កំពត​មក​ពី​គណបក្ស​សម រ​ង្ស៊ី មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី ១៥ កក្កដា ឆ្នាំ​២០១០ នៅ​ក្នុង​សន្និសីទកាសែត​នៅ​ឯ​ស្នាក់​ការ​គណបក្ស​ថា “​ខ្ញុំ​មិន បង់លុយ​ទេ ខ្ញុំ​សំរេចចិត្ដ​ជាប់គុក​”​។ ការ​អះអាង​របស់​លោកស្រីមួរ សុខ​ហួរ ធ្វើ​ឡើងស្រប​ពេល​ដែល​ការ​កំណត់​របស់​ដីកា​សាលាដំបូង​ក្រុង​អស់​សុពលភាព​នៅ​រសៀល ថ្ងៃ​ទី១៥ កក្កដា ឆ្នាំ​២០១០ ដែល​តំរូវ​ឱ្យ​លោកស្រី​ត្រូវ​បង់ប្រាក់​ដែល​ចាញ់ក្ដី​សរុប​១៦,៥ លាន​រៀល ។នៅ​ក្នុង​សន្និសីទកាសែត លោកស្រី​មូរ សុខ​ហួរ បាន​ថ្លែង​ថា “​វា​ដល់​ពេល​ដែល​ពលរដ្ឋ​ទូទៅ​ចូលរួម​ជាមួយ​អ្នក​ប្រជាធិបតេយ្យ ដើម្បី​កែប្រែ​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា​ឱ្យមាន​ភាព​អព្យាក្រឹត មិន​លំអៀង មិន​ស្ថិតនៅ​ក្រោម​ឥទ្ធិពល​នយោបាយ​នៃ​អ្នកមាន អំណាច​ហើយ​។ យើង​ត្រូវ​កសាង​តុលាការមួយ​ឱ្យ​ឯករាជ្យ​” ។

លោកស្រី​មូរ សុខ​ហួរ ថ្លែង​ថា លោកស្រីមិន​អាច​ទទួលយក​ការ​ស្នើ​សុំ​របស់​ចលនា ស្ដ្រី​ដែល​ចង់​ផ្ដល់​លុយ​ឱ្យ​លោកស្រី​បង់​ទៅតុលាការ​ទេ ព្រោះ​វា​ខុស​ទៅ​នឹង​ឆន្ទៈ​របស់លោកស្រី​ដែល​នៅ​តែ​ប្រកាន់​ជំហរ​ដដែល​មិន​ផ្លាស់​ប្ដូរ​នោះ​ទេ ។ យើង​ត្រូវ​តស៊ូ​សំរាប់​ការកែប្រែ​មួយ​សំរាប់​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា ដែល​គេ​ទាំងអស់​គ្នា​អះអាង​ថា មិន​ទាន់​មានភាព​យុត្ដិធម៌​នៅឡើយ ។ ការ​ធ្វើ​សន្និសីទកាសែត​របស់​លោកស្រីមូរ សុខ​ហួរ ស្រប​ពេល​សាលាដំបូង​រាជធានី​ភ្នំពេញ​កំណត់ពេល​១០​ថ្ងៃ​ឱ្យ​លោកស្រី ត្រូវ​បង់ប្រាក់​ចំនួន​៨​លាន​រៀល​ទៅ​ដើមបណ្ដឹងរដ្ឋប្បវេណី និង​៨,៥​លាន​រៀល​ទៀត ចូល​ថវិកាជាតិ ។ គេ​មិន​ទាន់​ដឹង​ថា តើ​វិធានការ​បន្ដ​ផ្នែកច្បាប់​របស់​តុលាការ​យ៉ាងណា​ទៀត​នោះទេ ។ ទាក់ទិន​រឿង​នេះ លោកស្រី​មូរ សុខ​ហួរ បាន​ថ្លែង​ថា វា​អាស្រ័យ​ទៅ​លើ​តុលាការ​ជាអ្នក​សំរេច ដែល​ពេល​នេះ​លោកស្រី​មិន​គេចខ្លួន​ទៅ​ណា​ទេ រង់ចាំ​ចំណាត់ការ​របស់​តុលាការ​។

កាលពី​ថ្ងៃ​ទី​១៤ កក្កដា ស្ដ្រី​មួយ​ក្រុមតូច​ដែល​គេ​មិនសូវ​ស្គាល់​ដោយ​ហៅ​ខ្លួនឯង​ថា “​ចលនា​ស្ដ្រី​គាំទ្រ​ស្ដ្រី​ក្នុង​ឆាកនយោបាយ​” បាន​អះអាង​ថា ពួក​គេ​មក​ពី​ក្រុម​ផ្សេង​ៗ​គ្នារួម​មានកម្ម​ការិនី​កាត់ដេរស្ដ្រី​លក់​ស្រា​បៀរ និស្សិត អ្នក​រត់​ម៉ូតូឌុប កសិករ និង​គ្រូបង្រៀន បាន​ស្ម័គ្រចិត្ដ​រៃ​អង្គាសប្រាក់​គ្រោង​ជួយ​ដល់ លោកស្រី​មូរ សុខ​ហួរ ដើម្បី​បង់​ពិន័យ និងសំណង​ជំងឺ​ចិត្ដ​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រីហ៊ុន សែន ក្នុង​បទ​បរិហារកេរ្ដិ៍ ។ ការ​អះអាងរបស់​ក្រុម​ស្ដ្រី​ក្មេង​ៗ​បែប​នេះ​នៅ​ក្នុង​សន្និសីទកាសែត​នៅ​ឯ​ភោជនីយដ្ឋាន​បៃតង ស្ថិត​ក្នុងសង្កាត់​បឹង​កេង​ក​ងី រាជធានី​ភ្នំពេញ ។ កញ្ញា​នាង សុ​វ៉ា​ត​នា អាយុ​២៣​ឆ្នាំ ដែលអះអាង​ថា ជា​និស្សិត​មួយ​រូប​បាន​និយាយ​ថា ក្រុម​ស្ដ្រី​ដែល​មាន​បំណង​ចូលរួម​ក្នុង​វិស័យនយោបាយ​នា​ពេល​អនាគត​កំពុង​តែ​យកចិត្ដទុកដាក់​ចំពោះ​ករណី​លោកស្រីមូរ សុខ​ហួរ ​។ ករណី​នេះ ត្រូវ​បាន​គេ​មើលឃើញ​ថា វា​មិនយុត្ដិធម៌​ទេ សំរាប់​លោកស្រីមូរ សុខ​ហួរ ។

កញ្ញា​នាង សុ​វ៉ា​ត​នា អះអាង​ថា “​លោកស្រីមូរ សុខ​ហួរ ជា​គំរូ​ល្អ​សំរាប់​ស្ដ្រី​ខ្មែរ​នៅ​ក្នុងឆាកនយោបាយ ព្រោះ​គាត់​ហ៊ាន​លះបង់ ហើយ​នៅ​ប្រកាន់​ជំហរ​ដាច់ខាត​ថា មិន​ព្រមបង់លុយ​១៦,៥​លាន​រៀល​នោះ​ទេ ហើយនៅ​ប្រកាន់​ជំហរ​ជាប់​ពន្ធនាគារ​”​។ ក្រុម​ស្ដ្រី​ដែល​អះអាង​ថា​ជា​“​ចលនា​ស្ដ្រីគាំទ្រ​ស្ដ្រី​ក្នុង​ឆាកនយោបាយ​” បាន​ថ្លែង​នៅមុន​មួយ​ថ្ងៃ​នៃ​ការ​កំណត់​របស់​តុលាការ​តំរូវ​ឱ្យ​លោកស្រី​មូរ សុខ​ហួរ បង់ប្រាក់​សំណង​ជំងឺចិត្ដ​ជូន​ទៅ​សម្ដេច​នាយក​រដ្ឋមន្ដ្រី​នៅ​ថ្ងៃ​ទី១៥ កក្កដា ២០១០​។ ចៅក្រម​សាលា ដំបូង​រាជធានី​ភ្នំពេញ ជា សុខ​ហៀ​ង បានចេញ​ដីកា​ឱ្យ​លោកស្រី​មូរ សុខ​ហួរ បង់ប្រាក់៨​លាន​រៀល​ក្នុង​រយៈពេល​១០​ថ្ងៃ គិត​ពី​ថ្ងៃ ចេញ​ដីកា បើ​មិន​ព្រម​បង់​ទេ​តុលាការ​នឹង ចាត់វិធានការ​តាម​ផ្លូវច្បាប់ ។

លោកស្រី​ធីតា ឃឹះ អគ្គលេខាធិការ​នៃចលនា​ស្ដ្រី​បាន​ថ្លែង​ថា “​ក្រុម​ចលនា​ស្ដ្រី​មិន ចង់​ឃើញ​លោកស្រី​មូរ សុខ​ហួរ ជាប់គុក​ទេ ប៉ុន្ដែ​ក្រុម​ចលនា​ស្ដ្រី​នៅ​តែ​គាំទ្រ​ការ​សំរេចរបស់​លោកស្រី​មូរ សុខ​ហួរ ថាតើ​គាត់​ត្រូវបង់ប្រាក់​ជូន​ទៅ​សម្ដេច​នាយក​រដ្ឋមន្ដ្រី ហ៊ុន សែន ឬ​មួយ​សំរេច​ថា ជាប់គុក ។ ក្នុង​ពេលដែល​តំណាង​ស្ដ្រី​ម្នាក់​ត្រូវ​បាន​ជាប់គុក​នោះ​វា​អាច​ធ្វើ​ឱ្យ​មានការ​សោកស្ដាយ ហើយ​យើងមិន​ចង់​ឃើញ​របៀប​នេះ​ទេ ប៉ុន្ដែ​ចង់ឱ្យ​មានដំណោះស្រាយ​សម​ស្រប​មួយ​” ។នៅ​ពេល​ទាក់ទង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ ទី​១៤ កក្កដា ២០១០ លោកស្រី​មូរ សុខ​ហួរ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ ហើយ​ថា លោកស្រី​នៅ​មិន​ទាន់​ឆ្លើយ​តប​នៅឡើយ ទេ​ចំពោះ​អ្វី​ដែល​ក្រុម​ចលនា​ស្ដ្រី​បាន​ស្នើ​សុំ នោះ ។លោក គី តិច មេធាវី​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ខាងដើមបណ្ដឹង​នៅ​តែ​រក្សា​ជំហរ​ដដែល ព្រោះកន្លង​មក​ខាង​ដើមបណ្ដឹង​បាន​ដាក់​ពាក្យ​ស្នើ​សុំ ទៅ​តុលាការ​ឱ្យ​អនុវត្ដ​សាលដីកា​ស្ថាពរ​រួចហើយ ។ ពេល​នេះ​វា​ជា​សមត្ថកិច្ច​របស់​តុលាការ​ជា​អ្នក​សំរេច​តាម​នីតិវិធី​ច្បាប់ ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 07-02-2012 ម៉ោង 08:17 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0404,050
បាត ថៃឡង់ (1USD)30.9531.03
ដុង វៀតណាម (1USD)21,02021,100
យ៉េន ជប៉ុន (10.000JPY)129.7130.3
ដុល្លារ សិង្ហបូរី (100SGD)8080.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.933.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)130.5131.2
ផោន អង់គ្លេស (100GBP)157.3158
ដុល្លារ អូស្ត្រាលី (100AUD)106.5107.3
ដុល្លារ កាណាដា (100CAD)99.7100.5
ហ្វ្រង់ ស្វ៊ីស (100CHF)108108.5
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,0752,085
 

qbmore - Cambodia Advance Communication Ltd