ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅក្រម​​សាលា​ដំបូង​ខេត្តក​ណ្តាល​ម្នាក់​ត្រូវ​​បាន​បញ្ជូន​ទៅ​ពន្ធនាគារ​ព្រៃ.ស អ្នក​ផ្សេងទៀត​​រួច​ខ្លួន​

12 ឆ្នាំ មុន

ខេត្តកណ្តាល​ ៖ បន្ទាប់​ពី​សាក​សួរ​អស់​រយៈ​ពេល​​ច្រើន​ម៉ោង​រួច​មក​ ព្រះ​រាជ​អាជ្ញា​រង​​លោក​​វង្ស ប៊ុន​វិសុទ្ធ ​បាន​បង្គាប់​ឱ្យ​សមត្ថ​កិច្ច​នាំ​យក​លោក​ហួត ហ៊ាង ​ចៅក្រម​​ស៊ើប​សួរ​ដែល​​​ជាប់​ចោទ​ពុក​រលួយ​ដីធ្លី​​ទៅ​ឃុំ​បណ្តោះ​អាសន្ន​​នៅ​ពន្ធនាគារ​​ព្រៃ.ស ​កាលពីវេលា​​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​២២ មករា ​២០១២ ។ ​ចំណែក​លោក​ស្រី ខូវ ​ចាន់​ផូរ ចៅក្រម​ស៊ើប​សួរ​នៃ​សាលា​ដំបូង​ខេត្ត​កណ្តាល ដែល​​ត្រូវឃាត់​ខ្លួន​ដែរ​នោះ ក្លាយ​ជា​​សាក្សី​ទៅវិញ​ ហើយ​មិន​ត្រូវ​បាន​ឃុំ​ខ្លួន​ទេ… ​ចំណែក​លោក​យឹម វួច ​មន្ត្រី​សុរិយោ​ដី​ក្លាយ​ជា​ជន​រងគ្រោះ និង​ជា​ដើម​បណ្តឹង​ ហើយ​មិន​ត្រូវ​បាន​ឃុំ​ខ្លួន​ទេ ។

គួរ​រំលឹក​ថា ចៅក្រម​២នាក់​នៃសាលា​ដំបូង​ខេត្ត​កណ្ដាល​ និងមន្រ្ដី​សុរិយោដី​១នាក់​ត្រូវបាន​ចាប់ខ្លួន​ដោយ​អង្គភាព​ប្រឆាំង​អំពើ​​ពុករលួយ​ដឹក​នាំ​ដោយ​លោក​ឱម​ យ៉ិនទៀង​ ប្រធាន​​អង្គភាព​ប្រឆាំង​​អំពើ​ពុក​រលួយ​ដែល​មានកង​កម្លាំង​​របស់​លោក​ហែហម​ច្រើន​នាក់​ប្រដាប់​ដោយ​​អាវុធ​ហំហាន​មើលទៅ​គួរឱ្យ​ញាក់សាច់​កាល​ពី​វេលាម៉ោង​៦និង១៥​ល្ងាច​ថ្ងៃទី២០ មករា ២០១២ នៅក្នុង​បន្ទប់​ការិយា​ល័យ​នៃសាលា​ដំបូង​តែម្ដង ពោលគឺ​វេចខ្ចប់​មួយស្អាត។​

អ្នកដែល​ត្រូវចាប់​ខ្លួន​រួមមាន ១-លោក​ហួត​ហ៊ាង​ ចៅក្រមស៊ើបសួរ​នៃសាលា​ដំបូង​ខេត្ត​កណ្ដាល, ២-លោកស្រី​ ខូវ ចាន់ផូរ ចៅក្រម​ស៊ើប​សួរ​នៃសាលា​ដំបូង​ខេត្តកណ្ដាល និង៣-លោក​យឹម​ វួច​ ជាមន្រ្ដី​សុរិយោដី​ខេត្ត​កណ្ដាល។​ អ្នក​ទាំង៣​ត្រូវបាន​ប្រភព​ព័ត៌មាន​អះអាង​ថា ជាប់​ពាក់ព័ន្ធ​ក្នុងរឿង​ពុករលួយ​ស៊ីសំណូក​កេង​បន្លំ​ដីធ្លី​​របស់មន្រ្ដីម្នាក់…​នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល គឺធ្វើរឿង​ពីខុស​ទៅត្រូវ​​ពី​ស​ទៅ​ខ្មៅ។

ពេលចាប់​ខ្លួននេះ គឺអស់លោក​ទាំង៣​ស្ថិត​ក្នុង​បន្ទប់​តុលាការ​តែម្ដង​ ហាក់ដូច​ជាកំពុង​ជួប​គ្នា​​ពិភាក្សា​រឿង​អ្វីមួយ​ ទើប​គ្មាន​អ្នកណា​មួយ​រត់​រួច​​សោះ…​ តាមមន្រ្ដី​ដែលឃើញ​ហេតុកាណ៍​បាន​ឱ្យ​ដឹងថា កម្លាំងដែល​ចុះទៅចាប់​នោះ​​គឺមិនមាន​សហការ​ជាមួយ​សមត្ថកិច្ច​ណានោះទេ​ ដូចជា​​ប៉ូលិស​ ប៉េអឹម​ និងមន្រ្ដីអាជ្ញាធរ​ដែនដី​ជាដើម៕