Smart People  

ថ្ងៃព្រហស្បត្ត៏ ទី១៧ ខែឧសភា ឆ្នាំ២០១២

Fast Internet Connection in Cambodia

ក្រុម​ខ្មាន់​កាំភ្លើង​បាញ់​ប្រហារ​ស្លាប់​2​នាក់ របួស​ធ្ងន់​4​នាក់

  • Text Size

ដោយ​ ៖ ប្រុសកោះ

ថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០១២ ម៉ោង ១៨:២៥

សពជនរងគ្រោះ នៅកន្លែងកើតហេតុ នៅកន្លែងកើតហេតុ

កោះសន្តិភាព

សពជនរងគ្រោះ

សន្ដិសុខ​សង្គម ជា​ច្រើន​ទៀត

ខេត្តក្រចេះ ៖ យ៉ាងហោចណាស់ក៏មាន​បុរស​ពីរនាក់​​ស្លាប់បាត់បង់ជីវិត​នៅនឹង​កន្លែង និងបួននាក់ទៀតរងរបួសធ្ងន់ ខណៈ​ពេល​ដែល​​ពួកគេ​មានគ្នា​ទាំង​អស់​១១នាក់ កំពុងតែ​អង្គុយ​ផឹកស៊ី​ជុំគ្នាក៏ត្រូវជនមិនស្គាល់​មុខ​ប្រដាប់​កាំភ្លើង​អាកាបានបាញ់រះមកលើអស់ជាច្រើន​គ្រាប់។

អំពើបាញ់សម្លាប់យ៉ាងសាហាវមិនញញើត​ដៃពីខ្មាន់កាំភ្លើង​នេះបានកើតឡើងកាល​ពី​វេលា​ម៉ោ​ង​៧និង​៣០នាទីយប់ថ្ងៃទី១៦ មករា នៅ​ចំណុចបន្ទាយទាហានអាមេរិកាំងចាស់ ក្នុងភូមិ សាស្រ្តភូមិអាញាន ឃុំស្រែចារ ស្រុកស្នួល មាន​ចម្ងាយ១៥គីឡូមែត្រ ពីផ្លូវជាតិលេខ៧។ អំពើ​បាញ់​ប្រហារ​​ដ៏​ឃោរ​ឃៅ​នេះត្រូវបានសមត្ថ​កិច្ចចាត់ទុកថា ជា​លើក​ទីមួយហើយ ព្រោះពុំ​ធ្លាប់​កើតមាន​កន្លង​មក ។

ក្រុម​​​មន្ត្រី​​​នគរ​បាល​និយាយថា ជន​រង​គ្រោះនៅក្នុងហេតុការណ៍នេះ មាន​ចំនួន​៦នាក់ ក្នុង​នោះមានពីរនាក់បានស្លាប់បាត់បង់​ជីវិត​ដោយ​សារអំណាចគ្រាប់កាំភ្លើងជាច្រើន​គ្រាប់ និងបួននាក់ទៀតរងរបួសធ្ងន់។

ជនរងគ្រោះទាំង៦នាក់នេះ ត្រូវបានសមត្ថ​កិច្ច​បញ្ជាក់ប្រាប់ថា ១-ឈ្មោះ​ភឿន សាវឿន អាយុ២៨ឆ្នាំ ត្រូវបានខ្មាន់កាំភ្លើងបាញ់​ត្រូវ​ចំថ្ងាស១គ្រាប់ និងបានស្លាប់​បាត់បង់​ជីវិត​ពេល​បញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យ ២-ឈ្មោះវ៉ែន គង់ អាយុ៣៦ឆ្នាំ ត្រូវចំបេះដូង​ចំនួន​១​គ្រាប់ និងបានស្លាប់នៅកន្លែងកើតហេតុ។ ​៣-ឈ្មោះភឿន វ៉ា អាយុ២០ឆ្នាំ ត្រូវចំនួន៣​គ្រាប់​រងរបួសធ្ងន់ ៤-ឈ្មោះ​ឆន ធឿន អាយុ​៣៣ឆ្នាំ ត្រូវចំនួន២គ្រាប់ រងរបួសធ្ងន់ ៥-ឈ្មោះ​ហន វិចិត្រ អាយុ២៦ឆ្នាំ ត្រូវ១គ្រាប់​រង​របួសធ្ងន់ និង៦-ឈ្មោះ​យិត សុខណាង អាយុ៣០ឆ្នាំ ត្រូវ៤គ្រាប់ រងរបួសធ្ងន់ និងបាន​នាំ​ទៅសង្គ្រោះនៅមន្ទីរពេទ្យផ្សេងគ្នា។ ជនរង​គ្រោះ​ទាំង៦នាក់នេះ មានមុខ​របរជាអ្នកធ្វើ​ចម្ការ​មានទីលំនៅចំណុចកើតហេតុខាងលើ។

ក្រោយពីកើតហេតុភ្លាមៗកម្លាំងប៉ូលិស​ដឹក​នាំដោយលោកឧត្តមសេនីយ៍ស្នងការនគរបាល ​ខេត្ត បានចុះទៅពិនិត្យមើលដល់កន្លែង​កើត​ហេតុ ដើម្បីស្រាវជ្រាវរកអត្តសញ្ញាណ​ជន​ដៃ​ដល់។ លោកវរសេនីយ៍ត្រី ចាន់ សុគីម នាយ​ការិយាល័យព្រហ្មទណ្ឌកម្រិត​ធ្ងន់ខេត្តបាន​និយាយ​ថា នៅកន្លែងកើតហេតុប៉ូលិស​បាន​រក​ឃើញ​សំបក​​ គ្រាប់អាកា៤៧​ចំនួនជិត១០​គ្រាប់ ដែលសមត្ថកិច្ចសន្និដ្ឋានថា ជាសំបកគ្រាប់ដែល​ក្រុម​ខ្មាន់កាំភ្លើងបានបាញ់ប្រហារ។

លោកនាយការិយាល័យបានឱ្យដឹងទៀតថា នៅវេលាម៉ោងកើតហេតុ ខណៈពេលដែល​ជន​រងគ្រោះ​មានគ្នាចំនួន១១នាក់ បានមកអង្គុយ​ផឹក​ស៊ីនៅលើគ្រែឫស្សី​ជាបជញ្ជាំងផ្ទះរបស់​បុរស​ម្នាក់ឈ្មោះ​យិត សុណាង អាយុ៣០ឆ្នាំ។ លុះ​ពេលកំពុងតែផឹកស៊ីអស់ស្រាចំនួនជិត២ដបក៏​ស្រាប់តែ​ខ្មាន់កាំភ្លើងមានគ្នាបីនាក់ជិះម៉ូតូម៉ាក​ហុងដា C100 ពណ៌ព្រីងទុំ មកឈប់នៅលើផ្លូវ​ជិត​បង្កើយ​នឹង​គ្រែផឹកស៊ី ហើយក៏ធ្វើសកម្មភាព​បាញ់​ប្រហារ​ជាច្រើនគ្រាប់​ឮ​ដូច​រន្ទះ​មក​លើ​ជនរងគ្រោះទាំង​១១នាក់ ដែលកំពុងតែ​អង្គុយ​ផឹក​ស៊ី ​បណ្តាល​ឱ្យ​ដេក​ដួល​រដូករណែល និង​ខ្លះ​ទៀត​មិន​ត្រូវរបួសបានរត់​ចូលពួនក្រោមផ្ទះ ធ្វើឱ្យ​មានការភ្ញាក់ផ្អើល​ទាំង​យប់ ។ រីឯក្រុម​ជន​ដៃ​​ដល់បា​ន​គេចខ្លួនបាត់​ដោយ​សុវត្ថិ​ភាពក្រោយ​ពីបង្ក​ហេតុរួចមក។

ក្នុងសកម្មភាពបាញ់ប្រហារយ៉ាងសាហាវ​​ព្រៃផ្សៃ​នេះ ត្រូវបានសមត្ថកិច្ច​សន្និដ្ឋានថា ជា​រឿងគំនុំ ដោយសារតែ​ក្រោយពីបង្កហេតុ​បាញ់​ប្រហារ​រួច​ ក្រុមជនដៃដល់បាន​រត់គេចខ្លួន​ដោយមិនបាន​យក​សម្ភារ​មានតម្លៃ​ណា​មួយ​ពីក្រុមជនរង​គ្រោះ​ទាំង​​នោះទេ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យ​ដឹងដែរថា ក្នុងអំពើបាញ់សម្លាប់មនុស្សនេះក្រុម​ជន​សង្ស័យបានបាញ់រះ​មកលើក្រុមជនរង​គ្រោះ​មិនតិចជាង១០គ្រាប់នោះទេ។
ជុំវិញអំ​ពី​បាញ់ប្រហារដោយ​កាំភ្លើង​អាការ​​ពី​សំណាក់ក្រុមជនមិនស្គាល់មុខមកលើ​ក្រុម​ជនរង​គ្រោះទាំងកំរោល បណ្តាលឱ្យមនុស្ស​ស្លាប់​ដូច​សត្វ​ធាតុនេះ លោកឧត្តមសេនីយ៍ត្រី ជួង ស៊ាង​ហាក់ ស្នងការនគរបាលខេត្ត​បាន​និយាយ​ថា ក្នុងករណីនេះប៉ូលិសកំពុងតែដុតដៃ​ដុត​ជើង​យ៉ាងខ្លាំងក្នុងការតាមប្រមាញ់រក​មុខ​សញ្ញាក្រុម​ជនដៃដល់។ លោកបានបញ្ជាក់ថា រហូតមក​ទល់​ នឹងពេលនេះ សមត្ថកិច្ច​បានធ្វើការ​កំណត់​មុខ​សញ្ញាបានខ្លះៗហើយដែរដែល​មិន​យូរ​ទេ នឹង​វែក​មុខ​​ក្រុម​​ជនដៃ​ដល់​បាន​មិន​ខាន៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 17-05-2012 ម៉ោង 08:09 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0534,060
បាត ថៃឡង់ (1USD)31.2331.3
ដុង វៀតណាម (1USD)20,92021,000
យ៉េន ជប៉ុន (10.000JPY)123.7124.2
ដុល្លារ សិង្ហបូរី (100SGD)7979.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)3232.2
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)126.5127.3
ផោន អង់គ្លេស (100GBP)158.3159
ដុល្លារ អូស្ត្រាលី (100AUD)9898.5
ដុល្លារ កាណាដា (100CAD)98.599.2
ហ្វ្រង់ ស្វ៊ីស (100CHF)105.2106
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)1,8701,880
 

qbmore - Cambodia Advance Communication Ltd