ខេត្តក្រចេះ ៖ យ៉ាងហោយណាស់មនុស្ស២នាក់បានស្លាប់នៅនឹងកន្លែង និង៤នាក់ទៀតរងរបួសធ្ងន់ក្នុងចំណោមមនុស្សទាំងអស់១១នាក់កំពុងអង្គុយផឹកស៊ីជុំគ្នានៅខាងមុខផ្ទះ ហើយត្រូវខ្មាន់កាំភ្លើងមានគ្នា៣នាក់ជិះម៉ូតូមកឈប់បាញ់ប្រហារឥតញញើតដៃបង្កឱ្យមានការតក់ស្លុត និងភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី១៦ មករា ២០១២ នៅក្បែរបន្ទាយទាហានអាមេរិកាំងចាស់ ស្ថិតក្នុងភូមិអាញាន ឃុំស្រែចារ ស្រុកស្នួល ។
ប៉ូលិសសន្និដ្ឋានជំហានដំបូងថា ការបាញ់ប្រហារនេះមិនមែនជាអំពើប្លន់នោះទេ ព្រោះក្រុមជនដៃដល់ឈប់ម៉ូតូនៅខាងក្រៅផ្ទះមាត់ផ្លូវចូលឯណោះ ហើយក៏មិនបានយកទ្រព្យសម្បត្តិអ្វីទៅជាមួយដែរ ក្រៅពីបាញ់ដោយកាំភ្លើងអាកា និងការបញ្ចេញកំហឹងជាច្រើន គ្រាប់ រួចហើយក៏គេចខ្លួនបាត់យ៉ាងប្រញាប់ប្រញាល់ ។ ព័ត៌មានលម្អិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព 87.75 ភ្នំពេញ, 87.5បាត់ដំបង ៕
ចែករំលែកព័តមាននេះ