នៅមន្ទីរពេទ្យសរសៃប្រសាទមួយ អ្នកជំងឺសរសៃប្រសាទ៣នាក់ ពិគ្រោះគ្នាពីផែនការលួចរត់ត្រឡប់ទៅផ្ទះវិញ ។ អ្នកជំងឺទីមួយនិយាយ ៖
-តាមមើល, របងនៅទីនេះខ្ពស់ណាស់ ពួកយើងត្រូវរកជណ្តើរពាក់ឡើង ទើបអាចចេញក្រៅបាន ។
អ្នកជំងឺទីពីរបញ្ចេញយោបល់ម្តង ៖
-មិនបានទេ, លោតចេញក្រៅបាក់ កងាប់ ។ យើងត្រូវដាប់ប្រហោងសម្រាប់ចេញ ។
ស្រាប់តែអ្នកជំងឺទីបីស្រែកឡើង ៖
-អត់បានទេ, ពួកយើងមិនអាចចេញក្រៅបានទេ ។
អ្នកជំងឺទី១ និងទី២ សួរព្រមគ្នា ៖
-ម៉េចអ៊ីចឹង?
-ខ្ញុំពិនិត្យរួចហើយ, ទីនេះអត់មានរបងទេ ។ បើអត់មានរបងអញ្ចឹងយើងធ្វើម៉េចពាក់ជណ្តើរលោតចេញក្រៅ ឬចោះប្រហោងដើម្បីចេញតាមរបងនោះបានទៅ?
ចែករំលែកព័តមាននេះ