ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

សម្ដេច​តេ​ជោ ហ៊ុន សែន អំពាវនាវ​ដល់​ធុរជន​សិង្ហ​បុរី​មក​ស្វែង​យល់​ពី​កម្ពុជា

  • Text Size

ដោយ​ ៖ ប្រុសកោះ

ថ្ងៃអង្គារ ទី២៧ ខែកក្កដា ឆ្នាំ២០១០ ម៉ោង ០៩:៥៦

សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន ពេលអញ្ជើញដល់សាំងហ្គាពួរ ប្រទេសសិង្ហបុរី សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន ជាប់ដៃជាមួយនាយករដ្ឋមន្រ្តីសិង្ហបុរី

កោះសន្តិភាព

សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន ពេលអញ្ជើញដល់សាំងហ្គាពួរ ប្រទេសសិង្ហបុរី

សិង្ហ​បុរី ៖ សម្ដេច​អគ្គមហាសេនាបតីតេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា មាន​ប្រសាសន៍​ថា ខ្ញុំ​សូមអញ្ជើញ​ធុរជន​សិង្ហ​បុរី ដែល​មិន​ធ្លាប់​ទស្សនាប្រទេស​កម្ពុជា​ទៅ​សិក្សា​ស្វែង​យល់​ការ​ពិត និង​ក្ដាប់​យក​ឱកាស​វិនិយោគជួប​ពិភាក្សា​ជាមួយ​សហគមន៍​ពាណិជ្ជកម្ម​កម្ពុជាដើម្បីស្វែងរក​ដៃគូ និង​ចាប់ដៃ​គ្នា​ចែករំលែក​នូវ​ស្ថានភាពឈ្នះ​=​ឈ្នះ​ជាមួយ​គ្នា ។

សម្ដេច​តេ​ជា​នាយក​រដ្ឋមន្ដ្រី​បាន​មាន​ប្រសាសន៍​បែប​នេះ នា​ព្រឹក​ថ្ងៃ​ទី​២៦ កក្កដា ឆ្នាំ​២០១០ ក្នុង​ឱកាស​អញ្ជើញ​ជួប​ជាមួយ​ធុ​រជន និង​វិនិយោគិន​នៅ​សាកលវិទ្យាល័យជាតិ​សិង្ហ​បុរី ខណៈ​ពេល​ដែល​សម្ដេច​តេ​ជោនាយក​រដ្ឋមន្ដ្រី អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ចផ្លូវការ​រយៈពេល​២​ថ្ងៃ​តាម​ការ​អញ្ជើញរបស់​លោកនាយក​រដ្ឋមន្ដ្រី​នៃ​សាធារណរដ្ឋសិង្ហ​បុរី ។

សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី​បញ្ជាក់​ថា អស់លោកលោកស្រី​មាន​ដើមទុនមានចំណេះដឹងមានចំណេះ​ធ្វើ និង​មាន​បទពិសោធន៍ ។ ដូច្នេះ​គួប​ផ្សំគ្នា​នឹង​សក្ដានុពល​ដ៏ធំធេង​របស់​កម្ពុជាខ្ញុំ​យល់​ថា នៅ​មាន​កន្លែង និង​ឱកាស​ជា​ច្រើន​ដែល​សេដ្ឋកិច្ច​យើង​ទាំងពីរ​អាច​បំពេញ​គ្នា​ទៅ​វិញ​ទៅ​មក​បាន ។ ខ្លួន​ខ្ញុំផ្ទាល់​សូម​សន្យា​និង​ធានា​ចំពោះ​បរិយាកាសធុរកិច្ច​ប្រកបដោយ​ភាព​អនុគ្រោះ និង​រាក់ទាក់ ។ កម្ពុជា​បើកចំហ​ទ្វារ​យ៉ាង​ធំ​ទូលាយ សំរាប់​ធុរជន និង​វិនិយោគិន​សិង្ហ​បុរី ។

សម្ដេច​តេ​ជា​នាយក​រដ្ឋមន្ដ្រី​គូសបញ្ជាក់ថា ការ​បើកចំហ​នេះអនុញាត​ឱ្យ​ក្រុមហ៊ុន​សិង្ហបុរី​ផ្ដួចផ្ដើម​វិនិយោគ​វិស័យ​ធនាគារ និងធានា​រ៉ាប់​រ៉​ង និង​វិស័យ​ផ្សេង​ៗ​មុន​វិ​និ​យោគិ​ន​មក​ពី​ប្រទេស​ដទៃ ។ ជា​ច្រើន​ឆ្នាំ​កន្លងមក ស្រប​ជាមួយនឹង​ការ​កែ​លំអ​ហេ​ដ្ឋា​រចនាសម្ព័ន្ធ​រូប​វ័​ន្ដវឌ្ឍនភាព​ក៏​មាន​ផង​ដែរ​ក្នុង​ការងារ​កែ​លំអ​ច្បាប់ និង​បទ​ប្បញត្ដិ​ពាណិជ្ជកម្ម​។ ថ្វីបើ​កម្មសិទ្ធិ​ដី​នៅ​តែ​រក្សា​ទុកជា​កម្មសិទ្ធិនៃ​ប្រជាពលរដ្ឋ​កម្ពុជាកាលពី​ថ្ងៃ​ទី​៥ មេ​សា ឆ្នាំ​២០១០ រដ្ឋ​សភាជាតិ​កម្ពុជា​បាន​អនុម័តច្បាប់​មួយ​ដែល​អនុញាត​ឱ្យ​ជនបរទេស​មាន កម្មសិទ្ធិឯកជន​ក្នុង​អគា​សហកម្មសិទ្ធិ​គួប​ផ្សំជាមួយ​ច្បាប់​ពី​មុន​ដែល​តំរូវឱ្យ​រៀបចំ​ប័ណ្ណ​កម្មសិទ្ធិ​ដោយឡែក​ពី​គ្នា​សំរាប់​ខុន​ដូ ។

ច្បាប់​ដែល​ទើប​ចេញ​ថ្មី​នេះ គឺជា​ការជឿនលឿន​ដ៏​ធំ​មួយ​ក្នុង​វិស័យ​អចលនទ្រព្យជា​រួមច្បាប់​នេះ ក៏​ធ្វើ​ឱ្យ​កម្មសិទ្ធិឯកជន​របស់វិនិយោគិន​ទាំង​សំរាប់​ពលរដ្ឋ​កម្ពុជា ទាំងសំរាប់​ជនបរទេស​មាន​សុវត្ថិភាព​ខ្ពស់​ជាងមុន និង​ជួយ​កាត់​បន្ថយ​ហានិភ័យ​ដល់​អ្នក​ធ្វើគំរោង និង​អ្នក​ប្រើប្រាស់​ចុង​ក្រោយ ។ ក្នុងការ​អនុវត្ដ អ្នក​ប្រើប្រាស់​ចុង​ក្រោយ​មានភាព​ងាយស្រួល ជាង​មុន​ក្នុង​ការ​ប្រើប្រាស់​ផ្ដល់​ប្រាក់​ទិញខុន​ដូ ពីព្រោះ​កម្មសិទ្ធិ​នេះ​អាច​ដាក់​ជា​វត្ថុ​បញ្ចាំបាន ។

ជាមួយ​គ្នា​នេះ យើង​បាន​ខិតខំ​ថែម​ទៀត ក្នុង​កំណែទំរង់​ច្បាប់ និង​តុលាការ​ដែល​មានក្នុង​កម្មវិធី​របស់​រាជរដ្ឋាភិបាល​ដូច​ជា​ការបង្កើត​មជ្ឈមណ្ឌលម​ជ្ឈ​វិនិច្ឆ័យ​ជាតិ ដែលនឹង​ដោះស្រាយ​ចន្លោះ​ប្រហោង​មួយ​ចំនួនថែម​ទៀត ។ ម​ជ្ឈ​វិ​និ​ច្ច័​យ​ពាណិជ្ជកម្ម​ក៏​កំពុងត្រូវ​បាន​រៀបចំ​ដាក់​ឱ្យ​អនុវត្ដ ដែល​ក្នុង​នោះអាជ្ញាកណ្ដាល​របស់​វិស័យ​ឯកជន​កំពុង​តែត្រៀម​រៀបចំ​ខ្លួន និង​ទទួល​ការ​បណ្ដុះបណ្ដាលដោយ​អ្នកជំនាញ​អន្ដរជាតិ ។
សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី​មានប្រសាសន៍​ថា ច្បាប់​អាសន្ន​ភាព​ត្រូវ​បាន​ដាក់ប្រកាស​ឱ្យ​ប្រើ​ដោយ​ពង្រឹង​សិទ្ធិ​របស់​ម្ចាស់ឥណទាន និង​តម្លាភាព​ក្នុង​ការ​ទូទាត់​សងបំណុល ។ គួរ​កត់សំគាល់​ផង​ដែរ​ថា កម្ពុជាជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​តិចតួចក្នុង​តំបន់ ដែល​ធានា​ក្នុង​ការ​ចល័ត​ទំនិញតាម​រយៈ​ការ​ចុះបញ្ជី​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​រណេ​ត​ភ្លាម​ៗ ដែល​ប្រព័ន្ធ​របៀប​នេះ​កំពុងពេញ​និយម​នៅ​ក្នុង​ចំណោម​វិស័យ​ឯកជន ។ ច្បាប់​ថ្មី​ស្ដី​ពី​កិច្ចសន្យា​ពាណិជ្ជកម្ម​កំពុង​តែ​ត្រូវ​បាន​រៀបចំ​ដោយ​ធានា​នូវ​ភាព​ប្រាកដប្រជាទាក់ទង​ទៅ​នឹង​កិច្ចសន្យា​ទូទៅ​ដែល​កំពុងប្រើ​នៅ​ក្នុង​កិច្ច​អាជីវកម្ម ។

បន្ថែម​លើ​ការ​ពង្រឹង​ក្រប​ខណ្ឌ​ច្បាប់​រាជរដ្ឋាភិបាលបាន​ផ្ដោត​ការ​យកចិត្ដទុកដាក់យ៉ាង​ខ្លាំង​ទៅ​លើ​ការ​សំរួល​ធុរកិច្ច និង​ពាណិជ្ជកម្ម​តាម​រយៈ​ការ​ដាក់​ចេញ​នូវ​យន្ដការពិភាក្សា​រវាង​រដ្ឋាភិបាល​និង​វិស័យ​ឯកជនតាម​រយៈ​វេទិកា​រដ្ឋាភិបាល និង​វិស័យ​ឯកជន​។ គណៈរដ្ឋមន្ដ្រី​ទាំងមូល​នៅ​ក្រោម​អ​ធិបតី​ភាព​របស់​នាយក​រដ្ឋមន្ដ្រី​ផ្ទាល់​បាន​ជួប​ជាប្រចាំ​ក្នុង​រយៈពេល​៦​ខែ​ម្ដងជាមួយ​សហ គម​ន៍​ធុរកិច្ចដើម្បី​ពិភាក្សា និង​ដោះស្រាយ បញ្ហា​ប្រឈម​ទាំងឡាយ​ក្នុង​ការ​អភិវឌ្ឍវិស័យ​ឯកជន និង​ការ​វិនិយោគ ។

សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី​បាន​លើកបង្ហាញ​ផង​ដែរ​ថា នៅ​ក្នុង​សេចក្ដីរាយការណ៍ឆ្នាំ​២០០៩ របស់​ធនាគារពិភពលោកកម្ពុជាបាន​ទទួល​ចំណាត់ថ្នាក់​លេខ​១ ក្នុង​ចំណោមប្រទេស​២៤​ផ្នែក​ការ​ពិភាក្សា​រវាង​រដ្ឋាភិបាល និង​វិស័យ​ឯកជន ។ នៅ​ក្នុង​បរិការណ៍​នេះសម្ដេច​តេ​ជា​នាយក​រដ្ឋមន្ដ្រី​មាន​ប្រសាសន៍​ថា ខ្ញុំ​សូម​ជំរុញ​ឱ្យ​វិនិយោគិន​សិង្ហ​បុរី​នៅ​កម្ពុជាសកម្ម​ចូលរួម​នៅ​ក្នុង​យន្ដការ​នេះ ។ ទោះបីសំរេច​បាន​នូវ​លទ្ធផល​ល្អ​ប្រសើរ​មួយ​ចំនួន​ធំ ហើយ​ក្ដីរាជរដ្ឋាភិបាល​នឹង​បន្ដ​ខិតខំ​ប្រឹងប្រែង​ទៀត​ក្នុង​ការ​កាត់​បន្ថយ​បែបបទ​មិនចាំបាច់​នានាដើម្បី​សំរួល​ដល់​វិនិយោគិន និងបង្ក​ដាក់​នូវ​វិធានការ​មុត​ស្រួច​ជា​ប្រព័ន្ធស៊ី ចង្វាក់​ប្រទាក់ក្រឡា​គ្នាដើម្បី​កាត់​បន្ថយថ្លៃដើម​ក្នុង​ការ​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា ជា​ពិសេសគឺ​ការ​ពង្រឹង​អភិបាលកិច្ច និង​ការទាញ​ឱ្យ​ចុះថោក​នូវ​ថ្លៃ​ដឹក​ជញ្ជូន​និង​ថ្លៃ​អគ្គិសនី ។  ចំពោះថ្លៃ​អគ្គិសនី រាជរដ្ឋាភិបាល​រំពឹង​ថា នឹង​អាច​ចុះថោក​ថែម​មួយ​កំរិត​ទៀត ក្រោយ​ពី​គំរោង​វា​រីអគ្គិសនី​មួយ​ចំនួន​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការនៅ​ឆ្នាំ​២០១០​នេះ ។

ជំហាន​ដ៏​សំខាន់​មួយទៀត​នៅ​ក្នុង​ទិស​ដៅនេះ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី​គូសបញ្ជាក់ថា គឺ​ការ​បង្កើត និង​ដាក់​ឱ្យ​ដំណើរការ​នូវតំបន់​សេដ្ឋកិច្ច ពិសេស​ជាមួយនឹង​សេវា​បញ្ជាតែ​មួយ​នៅ​តាម​បណ្ដោយ​ព្រំដែន​វៀតណាម និង​ថៃព្រមទាំង​នៅ​ក្នុង​តំបន់​ជាយក្រុងភ្នំពេញ និង​ខេត្ដ​ព្រះ​សីហ​នុ ដែល​នៅ​ជិត​កំពង់​ផែសមុទ្រ​ទឹក​ជ្រៅ ។

សម្ដេច​តេ​ជោ​គូសបញ្ជាក់​ថែម​ទៀត ចំពោះ​វិនិយោគិន​បរទេស ដែល​មាន​សិទ្ធិ​ទាក់ទង​ទៅ​នឹង​ការ​ទិញ​ខុន​ដូ​ថា គណៈរដ្ឋមន្ដ្រី ទើបនឹង​បាន​សំរេចដោយ​បាន​ចេញ​អនុក្រឹត្យមួយ​ពី​ថ្ងៃ​សុក្រ​សបា្ដហ៍​មុន គឺ​កំណត់​ឱ្យ​មានសិទ្ធិ​ឱ្យ​ទិញ​៧០% ។ ដូច្នេះ​អគារ​មួយ​ជន​បរទេស​អាច​មាន​សិទ្ធិ​ទិញ​៧០% ។ ដូច្នេះ​នេះជា​ការ​ងាយស្រួល​មួយ ហើយ​តាម​រយៈ​នោះអាច​មាន​សិទ្ធិ​ទទួល​កម្មសិទ្ធិ ហើយ​កម្មសិទ្ធិនោះ​អាច​ដាក់​ទៅ​ធនាគារ​ដើម្បី​ទទួល​ឥណទាន​ពី​ធនាគារ​បាន ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 07-02-2012 ម៉ោង 08:17 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0404,050
បាត ថៃឡង់ (1USD)30.9531.03
ដុង វៀតណាម (1USD)21,02021,100
យ៉េន ជប៉ុន (10.000JPY)129.7130.3
ដុល្លារ សិង្ហបូរី (100SGD)8080.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.933.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)130.5131.2
ផោន អង់គ្លេស (100GBP)157.3158
ដុល្លារ អូស្ត្រាលី (100AUD)106.5107.3
ដុល្លារ កាណាដា (100CAD)99.7100.5
ហ្វ្រង់ ស្វ៊ីស (100CHF)108108.5
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,0752,085
 

qbmore - Cambodia Advance Communication Ltd