លោកវេជ្ជបណ្ឌិតមួយរូបអធិប្បាយពីចំណីអាហារ ៖
-ចំណីអាហារដែលយើងហូបរាល់ថ្ងៃ, ចំណីខ្លះផ្តល់ផលអាក្រក់បង្កឱ្យមានការឈឺចាប់យូរអង្វែង ។ តើមានបងប្អូនណាដឹងចំណីផ្តល់ផលប៉ះពាល់ធ្ងន់នោះជាចំណីអីទេ?
ស្រាប់តែលោកតាម្នាក់អាយុ៧០ឆ្នាំក្រោកភ្លែត ៖
-ខ្ញុំដឹង ! គឺនំអាពាហ៍ពិពាហ៍ ។ រូបខ្ញុំជាឧទាហរណ៍ស្រាប់ ។ ដោយសារញាំុនំអាពាហ៍ពិពាហ៍កាលពី៥០ឆ្នាំមុន ទើបដួងចិត្តខ្ញុំឈឺចាប់រហូតដល់សព្វថ្ងៃ ។ ខ្ញុំប្រហែលត្រូវឈឺចាប់តទៅទៀតដល់ថ្ងៃស្លាប់ ៕
ចែករំលែកព័តមាននេះ